Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាព និង​វិធាន​បង្ការ​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​

spot_img

​ភ្នំពេញ​៖តាមរយ​:​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​រាយការណ៍​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (Novel Coronavirus(2019-CoV)) គិត​ត្រឹម​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ និង​ការណែនាំ​ពី​វិធានការ​ការពារ​ការចម្លង​វីរុស​នេះ ដែល​កំពុង​ផ្ទុះ​កាន់តែខ្លាំង​នៅ​ចិន​។​

​បើតាម​ការ​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ បានឱ្យដឹងថា រហូតមកដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ មាន​ចំនួន​២២២​ករណី ក្នុងនោះ​ប្រទេស​ចិន មាន​ចំនួន​២១៨​ករណី ដែល​ក្នុងនេះ​មាន​បុគ្គលិក​សុខាភិបាល ដែល​បាន​ថែទាំ​អ្នកជំងឺ​មាន​ចំនួន​១៥​នាក់ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​មាន ២​ករណី ជា​ករណី​នាំចូល និង​ប្រទេស​កូរ៉េខាងត្បូង មាន​១​ករណី ដែលជា​ករណី​នាំចូល​។​

​ករណី​ស្លាប់​៤​នាក់ មាន​នៅតែ​ក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​, ហើយ​ជំងឺ​រលាក​សួត​នេះ បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (nCoV2019) បាន​កើតឡើង​ដំបូងបង្អស់ និង​កំពុង​បន្ត​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន និង​បាន​កំពុង​រាលដាល​ទៅ​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ហុងកុង​។​

​ទោះជា​បច្ចុប្បន្ននេះ កម្ពុជា​មិនមាន​ករណី​ជំងឺផ្តាសាយបក្សី​កើតឡើង​ទៀត​ក៏ដោយ និង​ពុំទាន់​រកឃើញ​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ក៏ដោយ ក៏​បុគ្គល​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ក្នុងការ​ការពារ​សុខ​ភាព​ពី​ការឆ្លង​ជំងឺ​ខាងលើ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន ខាងមុខនេះ​ដោយ​៖ គួរតែ​ជៀសវាង​ការចូលទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច​) ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ ប​សុ​បក្សី ឬ​សត្វ​ដទៃទៀត​។ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហួ​ណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ​។ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ​ដែល​អាចជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​ដែលមាន​សុវត្ថិ​ភាពល្អ​។ ត្រូវ​ចងចាំ​ថា មិនអាច​ឆ្លង​វីរុស​ផ្តាសាយ​បក្សី ឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោកអ្នក​កាន់ ឬ​បរិភោគ​ប​សុ​បក្សី និង​ស៊ុត ឬ​ម្ហូបអាហារ ដែល​ចម្អិន​បានល្អ​ត្រឹមត្រូវ​។ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​។ អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​។

បុគ្គលិក​សុខាភិបាល​ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បង្ការ​ការចម្លង​រោគ​ក្នុង​គ្រឹះស្ថាន សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។​

​ប្រសិនបើ​សង្ស័យថា​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយមាន​គ្រុនក្តៅ ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុង​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​មិនដឹង​អំពី​អត្តសញ្ញាណ (​ប្រភេទ​មេរោគ​) ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ 115។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី​ក្រសួងសុខាភិបាល​ថ្លែងថា «​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​ការបង្ការ​ការចម្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​អាច​កើតមាន​ជាយថាហេតុ ដូច្នេះ​សូម​ក្រើនរំលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ ឬ​ងាប់ កុំទៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ​ហួ​ណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ និង​កុំទៅ​ក្បែរ ឬ​ជិត​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​នៅ​ទីកន្លែង​ដែល​ដឹងថា មាន​ជំងឺ​បាននិងកំពុង​កើតមាន​ឬ​កំពុង​ផ្ទុះ​រាតត្បាត​»​។​

​លើសពីនោះ ប្រសិនបើ​មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី លោកអ្នក​ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​បំផុត ហើយ​ត្រូវ​ជម្រាបជូន​មន្ត្រី​សុខាភិបាល អំពី​ប្រ​វ​ត្ដិ​ជំងឺ និង​ប្រវត្តិ​នៃ​ការធ្វើដំណើរ​។ ក្រសួងសុខាភិបាល ក៏បាន​ដាក់​ម៉ាស៊ីន​ស្កេ​ន​កំដៅ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប បាវិត ប៉ោយប៉ែត ព្រែក​ចាក និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ច​ត្តា​ឡី​ស័ក នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ត្រៀម​សម្ភារៈ បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់ សម្រាប់​ការព្យាបាល​ផងដែរ​។​

មាន​មន្ទីរពិសោធន៍​ជាតិ ត្រៀម​ជាស្រេច​ដើម្បី​រក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ ហើយ​មាន​ក្រុម​ជំនាញ​សុខាភិបាល​ជាង​២,០០០​នាក់ ដែល​បាន​បណ្តុះបណ្តាល​រួចជាស្រេច​ក្នុងការ​តាមដាន និង​ឆ្លើយតប​ជំងឺ​កើតឡើង​ថ្មីៗ ត្រៀមលក្ខណៈ​ឆ្លើយតប បើ​កើតមាន​ជាយថាហេតុ​៕ ដោយ​៖​កូ​ឡាប​

spot_img
×