Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ប្រកាស​ទទួលយក​នូវ​មតិយោបល់ និង​សំណូមពរ​នានា​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់

spot_img

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បានប្រកាស​រីករាយ និង​សូម​ស្វាគមន៍​ទទួលយក​នូវ​មតិយោបល់ និង​សំណូមពរ​នានា​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ចាត់ទុកថា​នេះ​ជាការ​ចូលរួមចំណែក និង​ជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុងការ​គិតគូរ​ពិចារណា​សម្រាប់​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្រសួងយុត្តិធម៌ បានចេញ​របាយការណ៍​ថា នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ នា​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​តប​តាម​ការអញ្ជើញ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រតិភូ​ក្រសួងយុត្តិធម៌​ដឹកនាំ​ដោយ​លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក្រោម​ការដឹកនាំ​សម្របសម្រួល ដោយ​លោក អ៊ុំ សុម​ន្ថា ប្រធាន​ប្តូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​បានទទួល​នូវ​សំណួរ មតិយោបល់ និង​សំណូមពរ​ជាច្រើន​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​នៅក្នុង​ចំណោម​សំណួរ​ទាំងអស់នោះ គឺមាន​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រ​ទ្ប​ង​ប្រជែង​ផ្ទៃក្នុង​ជ្រើសរើស​ចៅក្រម​-​ព្រះរាជអាជ្ញា និង​ការរៀប​ចំការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនា​ន់ទី​១០ ដែល​ក្រសួង​យុ​តិ្ត​ធម៌​បានធ្វើការ​បកស្រាយ​បំភ្លឺ​ដូចខាងក្រោម​៖

១-​ករណី​ការលើក​ទ្បើង​ទាក់ទង​នឹង​អាយុ​របស់​បេក្ខជន​ចូលរួម​នៅក្នុង​ការ​ប្រ​ទ្ប​ង​ប្រជែង​ផ្ទៃក្នុង​ជ្រើសរើស​ចៅក្រម​-​ព្រះរាជអាជ្ញា​៖ ករណីនេះ ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​បាន​បកស្រាយ​បំភ្លឺ​អំពី​គោលការណ៍​អនុវត្ត​ច្បាប់ និង​តម្រូវការ​ចាំបាច់​នៃ​ការរៀបចំ​ប្រ​ទ្ប​ង​ប្រជែង​ផ្ទៃក្នុង​ជ្រើសរើស​ចៅក្រម​-​ព្រះរាជអាជ្ញា ដើម្បី​បំពេញ​នូវ​កង្វះខាត​ធនធានមនុស្ស​របស់​ក្រសួង​លើ​កិច្ចការងារ​អធិការកិច្ច និង​ឈរលើ​ស្មារតី​នៃ​ការលើកទឹកចិត្ត​ដល់​មន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ដែលមាន​បំណង​អភិវឌ្ឍ​អាជីព​ការងារ ហើយ​ដែលមាន​អតីតភាព​បម្រើ​ការងារ​យូរ​ឆ្នាំ​ជូន​ក្រសួង ប្រកបដោយ​សមត្ថភាព​ខ្ពស់ សកម្ម​ការងារ និង​មានបទពិសោធន៍​ច្រើន ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​ធ្លាប់បាន​លើកទ្បើង​អំពី​ការលើកលែង​នូវ​ការកម្រិត​អាយុ​របស់​មន្ត្រីរាជការ​នៅក្នុង​ការ​ប្រ​ទ្ប​ង​ប្រជែង​ក្របខណ្ឌ​រដ្ឋ ហើយ​ត្រូវផ្តោត​ទៅលើ​សមត្ថភាព​វិជ្ជាជីវៈ និង​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​។

២-​ករណី​ការលើក​ទ្បើង​អំពី​ការបំពេញ​ឯកសារ​ពាក្យសុំ​ប្រ​ទ្ប​ងរ​បស់​បេក្ខជន​ឈ្មោះ​សយ យូ​សុមនា ៖ ចំពោះ​ករណីនេះ រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​បាន​ពិនិត្យ​ស្រាវជ្រាវ​លើ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យសុំ​ប្រ​ទ្ប​ង​របស់​បេក្ខជន​នេះ និង​បាន​រកឃើញថា បេក្ខជន​នេះ​បានទទួល​នូវ​លិខិតបញ្ជាក់​អំពី​ការបញ្ចប់​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ក៏​បានចេញ​បង្កាន់ដៃ​ទទួលស្គាល់​ការដាក់​ពាក្យ​ប្រ​ទ្ប​ង ជូន​សាមីខ្លួន នា​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ឃើញថា​មាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​រួចមក​។ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ក្រោយពី​បាន​ពិនិត្យ​ល្អិតល្អន់​រួចមក ទាំង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា ពុំមាន​ភាពមិនប្រក្រតី​ណាមួយ​ទ្បើ​យ​។ ចំពោះ​ករណីនេះ ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​បាន​បកស្រាយ​បំភ្លឺ​យ៉ាង​ច្បាស់លាស់ ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​រួចហើយ​។​

៣- ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​បានធ្វើការ​បកស្រាយ​បំភ្លឺ​អំពី​គោលការណ៍​សំខាន់ៗ ដែល​ធានាបាន​ថា​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ប្រព្រឹត្ត​ទៅដោយ​តម្លាភាព ត្រឹមត្រូវ សុ​ក្រិត និង​ភាព​អាច​ជឿ​ទុកចិត្តបាន ដោយ​ផ្អែកលើ​បទបញ្ជាផ្ទៃក្នុង និង​នីតិវិធី​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង ដែល​ត្រូវបាន​អនុវត្ត​តាំងពី​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនា​ន់ទី​៧ ដូច​មាន​រៀបរាប់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​។ ដំណើរការ​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​នេះ​ទាំងមូល ក៏បាន​ទទួល​នូវ​ការចូលរួម​សង្កេតការណ៍​ពី​គ្រប់​ដំណាក់កាល​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។ ដូចគ្នា​ដែរ ចំពោះ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនា​ន់ទី​១០​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​លើ​ភាពត្រឹមត្រូវ និង​តម្លាភាព​នៃ​ការ​ដំណើរការ​ប្រ​ទ្ប​ង​នេះ (​សេចក្តីជូនដំណឹង​រប​ស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩)​។​

​ក្រៅពី​ករណី​ទាំងអស់​ខាងលើ ក្រសួង​យុ​តិ្ត​ធម៌​ក៏បាន​ទទួល​នូវ​មតិយោបល់ ព័ត៌មាន និង​សំណូមពរ​ពី​ប្រតិភូ​គណបក្ស​មួយចំនួន ដែល​បាន​លើកទ្បើង​ពី​ភាពមិនប្រក្រតី​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់ ភាព​អសកម្ម​និង​បញ្ហា​ពុករលួយ​នៅក្នុង​ស្ថាប័ន​តុលាការ ហើយ​ក្រសួងយុត្តិធម៌​រីករាយ និង​សូម​ស្វាគមន៍​ទទួលយក​នូវ​មតិយោបល់ និង​សំណូមពរ​នានា​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ចាត់ទុកថា​នេះ​ជាការ​ចូលរួមចំណែក និង​ជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុងការ​គិតគូរ​ពិចារណា​សម្រាប់​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ៕ ដោយ​៖​កូ​ឡាប​

spot_img
×