Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម ជនជាតិ​ចិន សម្លាប់ ជនជាតិ​ចិន ករណី​ធ្វើ​ទារុណកម្ម​ចាប់ជំរិត​ទារលុយ​ជំពាក់​មិន​ព្រម​សង​

spot_img

ខេត្តកណ្តាល​៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បឋម​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ករណីហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​) កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​រោងចក្រ​អគ្គីសនី គី​ទ្បូ​ម៉ែត្រ​លេខ ២៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​ក្រោយពី​មាន​ហេតុការណ៍​ភ្លាមៗ នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ។​

អត្តសញ្ញាណ​ជនសង្ស័យ ១.​ឈ្មោះ SONG WEIGUANG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) និង​២.​ឈ្មោះ BI CHUN NIAN ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) និង​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ាក LEXUS ៤៧០ ។​

អត្តសញ្ញាណ​ជនរងគ្រោះ ឈ្មោះ LIU JIANPING ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ G45636660​។​

ឆ្លងតាម​ចម្លើយសារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា​៖ កាលពី​ថ្ងៃទី ២១ មករា ២០២០ វេលា​ម៉ោង​ប្រហែល ៩​ព្រឹក ពួកខ្លួន​បាន​ប្រទះឃើញ​ជនរងគ្រោះ​នៅ​ចំណុច​ក្នុង​រោងចក្រ​អគ្គីសនី គី​ទ្បូ​ម៉ែត្រ​លេខ​២៧ ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ពេលនោះ​ពួកខ្លួន​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​រឿង​ជំពាក់​ប្រាក់​ចំនួន ១៦​ម៉ឺន​ដុល្លារ​អាមេរិក ថ្លៃ​ទិញ​សម្ភារៈ​អគ្គីសនី ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមទៅ​ជាមួយ​ក៏​ប្រើ​ហឹ​ង្សា​វាយ​ទៅលើ​ជនរងគ្រោះ​តែម្តង ហើយ​ចាប់​ជនរងគ្រោះ​ដាក់បញ្ចូល​ក្នុង​គូថ​រថយន្ត​ដឹក​ឆ្ពោះ​មក​ភ្នំពេញ ពេលធ្វើ​ដំណើរ​មកដល់​ចំណុច​ម្តុំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជនរងគ្រោះ​ក៏មាន​អាកា​រៈថ​ប់ៗ​ដង្ហើម​រួច​ក៏​ស្លាប់​តែម្តង លុះ​ធ្វើដំណើរ​មកដល់​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោ​ធិ័​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្តាល ចាត់ការ​បន្ត​តាម​នីតិវិធី ។

ចំពោះ​សាកសព​បាន​យកទៅ​រក្សាទុក​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​បន្ត​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×