Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​មួយ ដែល​មាន​ទម្ងន់​សរុប​ជាង​កន្លះ​តោន ទើប​រួម​ភេទ​បាន​ជា​លើក​ដំបូង​បន្ទាប់​ពី​ស្រឡាញ់គ្នា​អស់​រយៈ​១១​ឆ្នាំ​

spot_img

គូស្នេហ៍​សញ្ជាតិ​អាមេរិក​២​នាក់​នេះ បាន​ចែករំលែក​សុភមង្គល​របស់​ពួកគេ ព្រោះ​តែ​បាន​រួមភេទ​ជា​លើកដំបូង​បន្ទាប់​ពី​នាំគ្នា​កាត់បន្ថយ​បាន​ទម្ងន់​សរុប ២៦០​គីឡូក្រាម​។​

Lee Sutton អាយុ ៤២ និង Rena Kiser អាយុ ៣៩​ឆ្នាំ រស់នៅ​រដ្ឋ Missouri, ធ្លាប់​មាន​ទម្ងន់ ៤២៤​គីឡូក្រាម (​បុរស​) ហើយ​ភាគី​នារី មាន​ទម្ងន់ ២៤៧​គីឡូក្រាម​។​

​អ្នក​ទាំង​២​បាន​ស្គាល់ ហើយ​ស្រឡាញ់គ្នា​តាំងពី​១១​ឆ្នាំមុន តែ​ដោយសារ​ឧបសគ្គ​នៃ​រាងកាយ​របស់​ពួកគេ ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​ពុំ​អាច​រួមរ័ក្ស​ជាមួយគ្នាបាន​។​

​ឆ្នាំ​ទៅ​ម៉ិញ អ្នក​ទាំង​២​សម្រេច​ចិត្ត​រួម​គ្នា​វះកាត់​ចង​ក្រពះ ហើយ​បន្ថយ​បាន​ទម្ងន់​សរុប ២៦០​គីឡូក្រាម​។ ខណៈពេល​នោះ​ឯង​ដែល Lee និង Rena អាច​ទំនាក់ទំនង​ផ្លូវភេទ​បាន​ជា​លើកដំបូង ក្រោយពេល​ទ្រាំ “​អត់ឃ្លាន​” រយៈពេល​១១​ឆ្នាំ​។​

​មុន​នោះ​គូស្នេហ៍​២​រូបនេះ ត្រូវ​ពឹងពាក់​ប្អូនស្រី​របស់ Lee ថែទាំ​។ Rena ពោលថា ៖ នាង​និង Lee ពិតជា​មាន​ការ​ខ្មាសអៀន​យ៉ាងខ្លាំង​ដោយ​ពុំ​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​បង្ខំចិត្ត​ត្រូវ​ពឹងពាក់​អ្នកដទៃ​ជួយ​។ Rena បង្ហើប​បន្ថែមថា ៖ “​មូលហេតុ​តែមួយគត់​ដែល​យើងខ្ញុំ​បន្ត​រស់​បាន​ដល់​នា​ទីនេះ អាស្រ័យ​ដោយ​ប្អូនស្រី​របស់ Lee ថ្ងៃ​ណា​ក៏​មក​ជួយ​ពួក​យើង​ដែរ​”​។​

Lee ថើប Rena មុនពេល​នាង​ទទួល​ការវះកាត់​ចង​ក្រពះ​។ ក្រោយ​ការវះកាត់​ចង​ក្រពះ​អ្នក​ទាំង​២​ត្រូវបាន​វេជ្ជបណ្ឌិត​សម្រេច​ឲ្យ​រួម​គ្នា​អនុវត្ត​វិញ្ញាសា​រ​ហ្វឹកហាត់​ក៏ដូចជា​របបហូបចុក​សមស្រប​។​

Lee និង Rena ពេលនេះ កំណត់​ចិត្ត​ថា ត្រូវ​បន្ថយ​ទម្ងន់​ថែមទៀត​។​

១២​ថ្ងៃ​ក្រោយមក Lee បន្ថយ​ទម្ងន់​បាន ១៣៧​គីឡូក្រាម និង Rena ១២៣ គីឡូក្រាម​។ រាងកាយ​ស្រាល​ជាង​មុន ជួយ​ឲ្យ​ពួកគេ​ទទួលបាន​នូវ​អារម្មណ៍​សុខ​ស្រួល​ពេល​រួមភេទ​។ អ្នក​ទាំង​២ នៅ​បាន​សច្ចា​ជាមួយគ្នា​ថា ពេល​ដែល​សម្រក​ទម្ងន់​បាន​ដូច​បំណង​នោះ​ពួកគេ​និង​រៀបការ​ជាមួយគ្នា​៕ ចន្ទ្រា​

spot_img
×