Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ដីកា​ចាប់ ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់ DJ ម្នាក់​

spot_img

​ភ្នំពេញ​៖ ជនដៃដល់​បាញ់សម្លាប់ Dj ហូ មិនា គឺជា​មន្ត្រី​កងរាជអាវុធហត្ថ ពាក់​ស័​ក្ដិ៍ ៤ ឈ្មោះ ដួង មុន្នី​រដ្ឋ ពេលនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ដីកា​ទៅគ្រប់​ច្រកព្រំដែន​ទូទាំងប្រទេស​ដេ​ី​ម្បី​តាម​ចាប់​ជនដៃដល់​រូបនេះ​មក​ផ្ដន្ទាទោស​តាមច្បាប់ ។​

​ព្រះរាជអាជ្ញា កែវ សុធា បានចេញ​ដីកា​បង្គាប់​ឲ្យ ខ្មាន់កាំភ្លើង​ម្នាក់ ដែល​បាញ់សម្លាប់ DJ នៅ​ក្លឹប​កម្សាន្ដ​មួយ ក្នុង​ភោជនីយដ្ឋាន​ហេ​ប​ភី​ណេ​ស ផ្ទះ​លេខ​៨៥ ផ្លូវ​លេខ​៦៣ ភូមិ​៩ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។

​បើតាម​ដីការ បស់​ព្រះរាជអាជ្ញា កែវ សុធា កាលពី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ បញ្ជា​ឲ្យ​ខ្មាន់កាំភ្លើង ចូលខ្លួន បាន​បង្ហាញថា ជនសង្ស័យ​ឈ្មោះ ដួង មុនី​រដ្ឋ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ​កំណត់​ឲ្យ​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ ពីបទ​ឃាតកម្ម​។​

​សូម​រំលឹកថា ខ្មាន់កាំភ្លើង​ម្នាក់​បាន បាញ់ប្រហារ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ ត្រូវ​ចំក្បាល​ជនរងគ្រោះ​ឈ្មោះ ហូ មិនា ស្នាក់​នៅផ្ទះ​លេខ​៤៣H ផ្លូវ​ទន្លេសាប ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា មុខរបរ​អ្នក​ចាក់​ភ្លេង (DJ) បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​

បច្ចុប្បន្ន​ផែន​ជំនាញ​ខណ្ឌ និង​ប៉ុស្ដិ៍​កំពុង​បន្ត​និតិ​វិធី​ស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនដៃដល់​។​

​បុគ្គលិក​ក្នុង​ហេតុដែល​បានឃើញ​ហេតុការណ៍​នេះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ និង​បុរស​ម្នាក់ទៀត ដែលជា​ជនដៃដល់ បាន​ជិះ​រថយន្ត​មក​ជាមួយគ្នា ដើម្បី​ហូប​ស៊ុប ពេល​ជិត​មកដល់​ភោជនីយដ្ឋាន ជនរងគ្រោះ​បាន​ដើរចូល​ក្នុង​ហាង​អង្គុយ​តុ​មុន ឯ​ជនដៃដល់​ក៏​នៅ​រៀបចំ​ចត​រថយន្ត​នៅ​ខាងក្រៅ​។ បន្ទាប់ពី​ចត​រថយន្ត​រួច​ជនដៃដល់ បាន​ដើរចូល​ក្នុង​ហាង និង​ទាញ​កាំភ្លើង​បាញ់​ផ្អឹប​សៀតផ្កា​ជនរងគ្រោះ​១​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​អង្គុយ​ស្លាប់​លើ​តុ​។

​នាយកដ្ឋាន​កណ្តាល​នគ​របាល​យុត្តិធម៌​​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​គោរព​ជូន​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​។ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង​ទទួល​ផែន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ សំណើសុំ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ដំណើរ​ចេញ​-​ចូល​របស់​ឈ្មោះ ដួង មុនី​រដ្ឋ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ ពាក់​ព​ន្ធ័​ករ​ណ៍​៖ ឃាតកម្ម ។​

​យោង ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ០៩ អយក ចុះ​ថ្ងៃទី ១៤/ ០១/២០២០ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​គោរព​ជម្រាបជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ជ្រាបៈ នៅ​ថ្ងៃទី ០៩ មករា ២០២០ វេលា​ម៉ោង ៤​និង​៤០​នាទី នៅ​ចំណុច​ភោជនីយ៍ដ្ឋាន ហេ​ប​ភី​ណេ​ស ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​​មាន​ករណី ឃាតកម្ម មួយ​កើតឡើង​បង្គ​ដោយ​ជនសង្ស័យ​មិន​អត្តសញ្ញាណ ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស ។​

​នៅ​ថ្ងៃទី​១៤ មករា ២០២០ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លើ​ឈ្មោះ ដួង មុនី​រដ្ឋ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ ពាក់​ព​ន្ធ័​ពីបទ​៖ ឃាតកម្ម ហើយ​បច្ចុប្បន្ន​សង្ស័យថា​តើ​អាច​
​ខ្លួន​ចេញទៅ​ក្រៅប្រទេស ។​

​ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ស៊ើបអង្កេត នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្នើសុំ​សហការ​ជាមួយ​អគ្គនាយក​
​ដាន​អន្តោប្រវេសន៍ ធ្វើការ​ត្រួតពិនិត្យ​ដំណើរ​ចេញ​-​ចូល ព្រះរាជាណាចក្រ​កម្ពុជា របស់​ឈ្មោះ ដួង មុនី​រដ្ឋ ក្នុងករណី​​រកឃើញ​សូម​ឃាត់ខ្លួន និង​ផ្តល់ព័ត៌មាន មក​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×