Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ក្មេង​២​នាក់ និង​នៅរស់​ម្នាក់ ករណី​លិច​ទូក​កណ្តាលទន្លេ

spot_img

​ព្រៃវែង ៖​យុវជន​ម្នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ នៅពេលដែល​ពួកគេ នាំគ្នា​ជិះទូក​ឆ្លងទន្លេ ហើយ​ទូក​បាន​លិច​ពេលទៅដល់​កណ្តាលទន្លេ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​១០​នាទី រសៀល​ថ្ងៃទី​២០​មករា នៅក្នុង​ដង​ទន្លេតូច ក្នុងភូមិ​ថ្មី ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១​ឈ្មោះ បូ រស្មី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​កើតហេតុ ទី​២​ឈ្មោះ សេង ប៊ុន​ឃាង អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​គឺជា​មិត្តភក្តិ​និង​គ្នា ហើយ​មុនពេល​កើតហេតុ ពួកគេ​រួមជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ​ ​ពន្លក ម៉េង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ បាននាំគ្នា​ជិះទូក​ពី​ត្រើយ​ខាងជើង​ទន្លេតូច ឆ្លងទៅ​ត្រើយ​ខាងត្បូង បំណង​ទៅលេង​នៅ​ទីនោះ ប៉ុន្តែ​ពេលទៅដល់​កណ្ដាលទន្លេ ស្រាប់តែ​ទូក​បាន​លិច ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​មិនចេះ​ហែល​ទឹក បាន​លង់ទឹក​ស្លាប់ ចំណែក​ជនរងគ្រោះ ពន្លក ម៉េង ចេះ​ហែល​ទឹក បាន​ខំប្រឹង​ហែល​រហូតមកដល់​ច្រាំង ទើបបាន​រួច​ជីវិត ហើយ​បានរ​ត់ទៅ​ហៅ​អ្នកស្រុក អោយ​មកជួយ​មិត្តភក្តិ​ដែល​លង់ទឹក​ភ្លាមៗ​ដែរ ប៉ុន្តែ​ទម្រាំ​អ្នកស្រុក​មកដល់ ចុះ​រាវ​រកឃើញ ពួកគេ​បាន​ឈ្លក់​ស្លាប់​បាត់ទៅហើយ ៕ ដោយ​៖​កូ​ឡាប​

spot_img
×