Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីពាណិ​ជ្ជកម្ម​ ឯកអគ្គរដ្ឋទូ​ត​អា​ល្លឺម៉​ង់ បង្ហាញឆ​ន្ទៈ ក្នុងការពង្រឹងកិ​ច្ច​សហ​ប្រតិប​ត្តិការ ពាណិជ្ជកម្ម ​

spot_img

ភ្នំពេញ ៖ លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពា​ណិ​ជ្ជ​កម្ម និងលោកឯកអគ្គរដ្ឋទូតឯកអគ្គ​រ​ដ្ឋទូ​តអាល្លឺ​ម៉ង់ទើ​បតែង​តាំង​ថ្មី បានបង្ហាញអំពីឆន្ទៈដ៏​មោះ​មុ​ត ក្នុងការពង្រឹងកិច្ចសហ​ប្រ​តិ​បត្តិ​ការ ពាណិជ្ជកម្ម រវាងប្រទេសទាំ​ង​ពីរ។

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ​លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរស​ម​ និងពិភាក្សាការងារជាមួយ​លោក Christian Berger ឯកអគ្គរដ្ឋទូ​ត​អាល្លឺ​ម៉ង់​ទើប​បា​នតែ​ង​តាំ​ងថ្មី ។

លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការខិត​ខំ​ប្រឹ​ង​ប្រែង​ របស់រាជរដ្ឋាភិបា​ល​ក​ម្ពុជា ក្នុងការសម្របសម្រួលពា​ណិ​ជ្ជ​កម្ម និងការវិនិយោគជូនដល់​ពា​ណិ​ជ្ជករ និងវិនិយោគិ​ន តាមរយៈកំណែទម្រង់ច្បា​ប់​ និងប​ទប្ប​ញ្ញ​ត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃចំ​ណា​យផ្សេ​ងៗជា​ដើ​ម។ រាជរដ្ឋាភិបាល​ក​ម្ពុជា កំពុងផ្តោតទៅលើកា​រ​ធ្វើ​ពិពិ​ធក​ម្ម​ទី​ផ្សារ ដើម្បីធ្វើសមារណកម្ម​ចូ​លទៅ​ក្នុ​ងទី​ផ្សារ​អន្ត​រជា​តិ។ លោករដ្ឋម​ន្រ្តី ក៏បានបង្ហាញពីការ​ស្វា​គ​មន៍ ការវិនិយោគពីប្រទេស​អា​ល្លឺម៉​ង់ និងការត្រៀមខ្លួន​រួ​ចជា​ស្រេច ក្នុងការសម្រប​ស​ម្រួល​។

ជាកិច្ចឆ្លើយតប លោកឯកអ​គ្គរ​ដ្ឋទូត ក៏បានបង្ហាញអំពីការជួយ​ជំ​រុញ​ឲ្យពា​ណិជ្ជ​ករ និងវិនិយោគិន​អា​ល្លឺម៉​ង់​ ងាកមកចាប់អា​រ​ម្មណ៍ លើសក្តានុពលពាណិ​ជ្ជ​កម្ម​របស់​ក​ម្ពុជា​។

ជាកិច្ចបញ្ចប់ លោករដ្ឋ​មន្រ្តី បានថ្លែងអំណរគុណចំពោះភា​គី​អាល្លឺ​ម៉ង់ ដែលបានផ្តល់កា​រ​គាំទ្រ និងជំនួយ​នា​នា មកដល់កម្ពុជាស​ម្រា​ប់កា​រអភិ​វឌ្ឍ​សេដ្ឋ​កិច្ច និងជូនពរ​ឲ្យ​លោកឯក​អគ្គ​រដ្ឋទូត សម្រេចជោគជ័យ​គ្រ​ប់​ភារ​កិច្ច៕ដោយ៖កូឡាប

spot_img
×