Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច​រក​ឃើញ​ករ​ណី​ដំបូ​ង នៃវីរុសដ៏អាថ៌​កំ​បាំង ដែលរីករាលដាល​ពី​ចិន

spot_img

អាមេរិចបាននិយាយថា​ មានករណីដំបូងនៃវីរុសអាថ៌កំបាំ​ង​នៅលើ​ទឹកដី​រ​បស់ខ្លួន។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺបាននិ​យា​យថា​ វីរុសនោះ ដែលរីករាលដា​ល​ដំបូ​ងពីប្រ​ទេស​ចិន បានឆ្លងទៅកាន់ប្រជាព​ល​​រដ្ឋ​អា​មេរិ​ចម្នាក់ ដែលបានធ្វើដំណើ​រ​ដ​ល់ទី​ក្រុង Seattle ពីប្រទេសចិន។


វីរុសអាថ៌កំបាំ​ង​នោះ ដែលរីករាលដាលពីទី​ក្រុ​ង Wuhan បានចម្លងទៅកាន់មនុ​ស្ស​​ចំនួន ៣០០នាក់ និងមនុស្សចំនួន​ ៦​នាក់ស្លា​ប់​បាត់​បង់​ជីវិត។

អ្នកជំងឺដែលឆ្លងវីរុសនៅអា​មេ​រិច បានត្រឡប់មកពី​ទី​ក្រុង Wuhan កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅនេះ​។​ គាត់មាន​វ័​យជាង ៣០ឆ្នាំ។

សូមបញ្ជាក់ថា ក្រោយពេលមានការផ្ទុះវីរុស​ដ៏​ច​ម្លែក​នៅចិ​ន ប្រទេសជាច្រើនបាន​ធ្វើ​កា​ររឹ​ត​ប​ន្តឹង ការត្រួតពិនិត្យអ្ន​ក​ដំ​ណើរ​ តាម​យន្ត​ហោះម​កពី​ប្រទេ​ស​ចិ​ន។

រីឯ ប្រទេសកូរ៉េខា​ង​ជើង​វិញ បានធ្វើការបិទព្រំដែនរបស់ខ្លួន​ជា​ប​ណ្តោះអាស​ន្ន មិនឲ្យជនប​រ​ទេស​ចូ​ល ដើម្បីឆ្លើយតបទៅនឹងកា​រ​គំរា​ម​កំហែង របស់វីរុសដ៏សាហា​វ​នោះ។​​ ​នេះបើតាមការបញ្ជាក់រប​ស់​ក្រុ​មហ៊ុ​នទេ​សច​រ​ណ៍៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×