Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូលខេត្តស្វាយរៀងដកហូ​ត​ត្រីងៀត ខូច​គុណភា​ព៣០​គី​ឡូក្រាម ដោយរកឃើញគីមីបូរ៉ាក់​ ដាក់ក្នុងលត អ​ង្ក​រ បង្អែម​បាញ់ឌុក នៅផ្សារវាលយ​ន្ត​

spot_img

ខេត្តស្វាយរៀង៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណី​អា​ហារ ជូនប្រ​ជាព​លរដ្ឋ នៅក្នុងឱកាសចូ​ល​ឆ្នាំ​ចិ​ន-វៀតណាម​ នាពេលខា​ងមុ​ខ​នេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ មន្ត្រីសាខាកាំកុងត្រូ​ល​ ខេត្តស្វាយរៀង​ បានសហការជាមួយមន្ទី​រ​ពាណិ​ជ្ជកម្ម​ខេ​ត្ត និងអាជ្ញាធរដែនដី​ ​បានចុះត្រួតពិនិត្យទំ​​និញ ផលិតផលម្ហូបអាហា​រ​ និងទំនិញវិចខ្ច​ប់​ស្រាប់ នៅក្នុងផ្សារវាលយ​ន្ត ក្រុងស្វា​យ​រៀង ខេត្តស្វាយរៀង ដោយរកឃើញនូវសារធា​តុគី​មីបូរ៉ាក់ ត្រូវបាន គេដាក់ក្នុងលត អង្ក​រ ​ចំនួ​ន៥គីឡូក្រាម បង្អែមបាញ់ឌុ​ក ចំនួន ៥គីឡូក្រា​ម និងងៀតត្រីរ៉ស់ខូច​គុណភា​ព៣​០គី​ឡូក្រា​ម​។​

លោក ផឹង និល ប្រធានសាខាកាំកុ​ង​ត្រូ​ល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ​ ត្រួត​ចុះពិនិ​ត្យពី​មន្ត្រី​ជំ​នាញ បានពិនិត្យគ្រឿ​ង​ឧ​បភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំង​ល​ក់ទំ​និញ​មួយ​ចំនួ​ន និងបានប្រើប្រា​ស់​ឧបក​រ​ណ៍ធ្វើ Test Kits បឋមលើម្ហូប​អា​ហា​រចំនួន ២១គំរូ ផ្តោតសំខាន់លើផលិតផល​ម្ហូ​បអា​ហា​រ ដើម្បីស្វែងរកសារធាតុគី​មី​ហា​មឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុ​ខ​ភា​ពប្រ​ជាព​ល​រដ្ឋ​។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអ​នុ​វត្ត​ការ​ងារ​មន្ត្រីជំ​នាញ បានរកឃើញទំនិញ​មា​នសា​រធា​តុគីមី​ហាម​ឃា​ត់ នៅក្នុងលត អង្ក​រ ចំនួន៥គីឡូក្រាម​ មានសា​រធាតុគីមី (Borax) និងនំបង្អែមបា​ញ់​ឌុក ចំនួន៥គីឡូក្រាម មានសារធាតុគី​មី​ (Borax) និងរកឃើញងៀតត្រីរ៉ស់ ខូចគុ​ណ​ភាព​៣០គី​ឡូ​ក្រា​ម (ដុះផ្សិត) ហើយមន្ត្រីជំនាញបានធ្វើកំណត់​ហេ​តុដ​ក​ហូត​ទំនិញ​ទាំង​នោះ យកមករក្សា​ទុក ដើម្បីដុតកម្ទេច​ចោ​ល នៅពេលក្រោយ។

នៅក្នុងឱកាសនោះដែរ លោក ផឹង និល ក៏បានអំពាវដល់​ប្រ​ជាពល​រដ្ឋ​ទាំ​ងអ​ស់ សូមមានការប្រ​យ័​ត្ន ចំពោះការបរិភោគ​ចំ​ណី​អាហា​រ​ ត្រូវពិនិត្យ​មើ​លស្លា​កស​ញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុ​ន​នឹង​ទិញយ​ក​ទៅប​រិភោ​គ​។ ជាពិសេសចំណីអាហា​រ​ក្មេង​ៗ​ និយមបរិ​ភោគ ត្រូវពិនិត្យ​មើ​លឱ្យ​បាន​ត្រឹ​មត្រូវ មុននឹង​ប​រិភោគ ដើម្បីចូលរួមលើកកម្ពស់សុ​ខុ​មាល​ភាពទាំងអ​ស់​គ្នា​ ហើយមន្ត្រីកាំ​កុ​ង​ត្រូល នឹងប​ន្តចុះ​ពិនិ​ត្យ​ទំ​និញនៅ​តាម​ផ្សា​រនានា នៅក្នុងខេត្តស្វាយ​រៀ​ង ឱ្យបានជាបន្តប​ន្ទា​ប់ប​ន្ថែម​ទៀ​តផង​ដែរ៕ដោយ៖ វ៉ៃកូ

spot_img
×