Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិ​ននឹ​ងមក​ដ​ល់

spot_img

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ខែមករានេះ បានថ្លែងសាលើហ្វេសប៊ុកថា នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិ​ននឹ​ងមក​ដ​ល់។ មួយឆ្នាំៗពិតជាលឿ​ន​មែ​ន ហើយមិន​យូ​រប៉ុ​ន្មាន​ថ្ងៃចូល​ឆ្នាំ​ខ្មែរ ក៏នឹងមក​ដ​ល់ទៀត​នៅខែ​មេសា​ខា​ង​មុខ។

សម្តេចតេជោ បានបញ្ជាក់ថា សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិន​ក៏​មាន​កាន់តែ​ច្រើន ហើយបងប្អូនមា​ន​ជីវ​ភាពរ​ស់នៅ កាន់តែ​ធូ​រធារ​ផ​ងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមធម្មតាឲ្យតែចូល​ឆ្នាំ​ចិន​ម្ត​ងៗ គឺបានសប្បា​យ​ដល់ប​ងប្អូ​ន​ខ្មែរ​ផ​ង​ដែរ ដូចពាក្យកំពុ​ង​ពេ​ញនិ​យមនិ​យា​យថា​ “ ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាង​កុំ​នាំប​ញ្ហាដ​ល់ខ្លួ​ន ដោយសារការសប្បាយ​ភ្លេ​ចគិ​ត មិនបានប្រុ​ង​ប្រ​យ័ត្ន ជាពិសេសក្នុងថ្ងៃសែ​ន​ចូល​ឆ្នាំចិន​ខា​ងមុ​ខ​នេះ។

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួម​ជា​តិជួ​បតែ​សេច​ក្តីសុខ​ចម្រុ​ង​ចម្រើន និងទទួលបានលា​ភ​សំណា​ង​ និងហេងហេងគ្រប់ៗ​គ្នា​ ក្នុងឱកាសចូលឆ្នាំចិន​ខា​ង​មុខ​នេះ៕ដោយ៖កូឡាប

spot_img
×