Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់ល្អទាំង​នេះ នឹងជួយធ្វើឲ្យអ្នកកាន់តែ​គេ​ងល​ក់​ស្រួល

spot_img

ការដែលអាចគេងបានគ្រប់ពី​ ៧ ទៅ៩ម៉ោងក្នុងមួយយប់អាចធ្វើ​ឲ្យ​មាន​ផលវិ​បាក​ស្រួច​ស្រាវ និងរ៉ាំរ៉ៃបាន។ ​ក្រៅពីនេះអ្វីដែលកើតឡើងភ្លាម​ៗ​ គឺការងងុយគេងនៅពេ​ល​​ថ្ងៃ គិតអ្វីមិន​ចេញ និងអារម្មណ៍មិនល្អ​ ​ហើយក្រោយមក ​អ្ន​កនឹងមានបញ្ហាលើសសម្ពាធ​ឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ ការធាត់ជ្រុ​ល ថប់អារម្ម​ណ៍ និងបាក់ទឹក​ចិ​ត្ត។

សំណាងដែរ​ ខាងក្រោមនេះខ្ញុំសូមបង្ហា​ញ​ទម្លា​ប់មួ​យ​ចំនួន​ដើម្បី​អ្ន​កអា​ចគេងលក់កាន់តែ​ស្រួ​លឡើ​ងវិ​ញនៅពេ​ល​យ​ប់​៖

ចូលគេងទៀងពេលជា​រៀ​ងរា​ល់​យប់

ដើម្បីទទួលបានដំណេកល្អមួយ ​វា​គឺជារឿងសំខាន់ណាស់ដែ​ល​អ្ន​ក​ត្រូវ​ចូល​គេងឲ្យ​ទៀ​ងម៉េង​រា​ល់យ​ប់។ អ្នកក៏គួរតែភ្ញាក់ពី​គេ​ងឲ្យ​ទៀង​ពេល​ជារៀ​ងរាល់​ព្រឹកដែរ ទោះបីជាថ្ងៃចុងស​ប្តា​ហ៍​ក៏ដោយ។ អ្នកជំនាញនិយាយ​ថា​ ការផ្លាស់ប្តូរពេ​ល​វេ​លាគេ​ង និងភ្ញាក់នៅថ្ងៃចុ​ង​ស​ប្តាហ៍ អាចរំខានដល់ម៉ោង​គេ​ង​ក្នុង​ខ្លួ​ន ដែលជាហេតុនាំឲ្យមាន​ផ​ល​វិ​បាក​ដល់​កា​រ​ងា​រប្រ​ចាំ​ថ្ងៃ​បា​ន។

លុបបំបាត់ឲ្យអស់នូ​វ​គ្រឿង​អេឡិ​ច​ត្រូនិ​ចក្នុ​ង​ប​ន្ទ​ប់គេង

ការសិក្សាមួយចំនួន​បា​ន​បង្ហាញថា ពន្លឺចេញពីកញ្ចកទូរ​ស័​ព្ទ ឡេបថប់ ទូរទស្សន៍ និងនា​ឡិ​កា​ឌីជី​ថ​ល អាចរំខានដល់វ​ដ្ត​នៃ​ការ​គេង​ភ្ញាក់​រ​ប​ស់ម​នុស្ស​យើ​ងបា​ន តាមរយៈការទប់​ស្កា​ត់កា​រ​ផលិ​តរ​បស់​អ័​រម៉ូន​ម៉េ​ឡា​តូ​នី​ន។

ចៀសវាងការញ៉ាំអ្វី​ដែ​លមា​នជា​តិកា​ហ្វេ​អ៊ី​ន

វាជារឿងធម្មតា ហើយ​ន​រណា​ក៏​ដឹងថា កាហ្វេមានជាតិកាហ្វេ​អ៊ី​ន ប៉ុន្តែភេសជ្ជៈផ្សេងៗទៀតក៏​មា​ន​ដែ​រដូ​ចជា ភេសជ្ជៈកំប៉ុង តែខ្មៅ និងភេស​ជ្ជៈ​ប៉ូ​វក​ម្លាំង ដែលអ្នកគួរតែ​ចៀ​ស​វា​ងកា​រ​ញ៉ាំ​វាក្នុ​ង​រ​យៈពេ​ល​ពី​របី​ម៉ោ​ងមុ​ន​គេង។ ប៉ុន្តែអ្វីដែលអាចញ៉ាំបាននោះគួ​រ​តែ​ជាទឹ​ក​ធម្មតា ព្រោះវាអាចជួយជំ​រុ​ញ​ដល់​កា​រ​គេង​បា​ន។

គេងថ្ងៃឲ្យបានត្រឹម​ត្រូ​វ

ទោះបីជាអ្នកដែលគេងលក់ស្រួ​ល​នៅ​ពេ​លយ​ប់​រា​ល់ដ​ងក៏​ប្រហែ​ល​ជានៅ​មាន​អា​រម្ម​ណ៍​ង​ងុយ​គេ​ងទៀ​ត​ដែ​រ​នៅពេ​ល​ថ្ងៃ​។ ដូច្នេះវាពិត​ជា​មិ​នអី​ឡើយ​ក្នុ​ងកា​រ​គេងថ្ងៃ។ ប៉ុន្តែចូរប្រាកដថាអ្នក​មិ​ន​ត្រូវ​គេង​យូ​រ​ជាង ៣០នាទីឡើយ ព្រោះបើសិនជាអ្នកគេងយូ​រ​ជា​ងនេះ វាអាចរំខានដល់​កា​រ​គេង​នៅ​ពេ​លយ​ប់​បាន។ អ្នកជំនាញនិយាយ​ប​ន្ថែ​ម​ទៀ​ត​ថា ពេលវេលាគេ​ង​ថ្ងៃ​ដ៏​ល្អបំ​ផុត​នោះគួរ​តែ​ច​ន្លោះម៉ោ​ង​ ២ ទៅ ៣រសៀល។

​ហាត់ប្រាណជាប្រចាំ

យើងទាំងអស់គ្នាសុទ្ធតែ​ដឹ​ង​ហើ​យថា ការហាត់ប្រាណគឺជា​រឿ​ង​ល្អចំ​ពោះ​សុ​ខ​ភាព។ ប៉ុន្តែតើអ្នកមា​ន​ដឹ​ងទេ​ថា ​ការហាត់ប្រា​ណ​ក៏​ល្អបំ​ផុ​តក្នុ​ង​ទ​ប់​ស្កា​ត់កា​រ​គេ​ង​មិ​ន​ល​ក់​ដែរទេ? តាមការសិក្សាជាច្រើនបាន​ឲ្យ​ដឹងថា​ ​អ្នកដែលហាត់ប្រាណ​ក្នុ​ង​កម្រិ​តតិ​ច​តួច​ទៅម​ធ្យ​មជាទៀ​ង​ទាត់ គឺអាចទទួលបា​ន​កា​រគេ​ងល​ក់​ស្រួលជា​រៀ​ង​រា​ល់យ​ប់បា​ន​៕

អត្ថបទ៖ health

spot_img
×