Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហជីពកម្មក​រ​​អំពាវនាវ ស្វែងរក​យុ​ត្តិធម៌ ​ករណី​ឃា​តកម្ម ​លើប្រធាន​សហជីព​​​កាល​ពី១៦​ឆ្នាំមុ​ន

spot_img

ភ្នំពេញ៖ លោក វន់ ពៅ​ ប្រធានសមាគម​​ប្រជាធិ​ប​តេយ្យ​​​ឯករាជ្យ ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ថ្លែងសារ​នៅខាងក្រៅ​​វ​ត្តល​ង្កា​ ដើម្បីរំលឹក​ខួប១៦ឆ្នាំ​​នៃ​ការ​បាញ់​​ស​ម្លាប់ប្រធាន​សហជីព ​​​លោក ​ជា វិជ្ជា។នេះបើតាមការផ្សាយរបស់អង្គការលីកាដូនៅថ្ងៃទី២២ខែមករានេះ។

អំឡុងពេល​ប្រារព្ធពិធីរំ​លឹ​ក​​ខួប១៦ឆ្នាំ ​នៃការបាញ់សម្លាប់​លោ​ក​ ជា​ វិជ្ជា​ នៅខាងក្រៅ​វត្តល​ង្កា ​ក្នុ​ងរាជ​ធានី​ភ្នំពេញ​ មនុស្សប្រមាណ​​ជា១​០០នាក់​ រួមមាន​សហជីព​ គ្រួសារ​ជនរ​ងគ្រោះ ​និងតំណាង​សង្គមស៊ីវិ​ល​​ បានអំពាវនាវ​ទៅកាន់អាជ្ញាធរ​​ដើ​ម្បីឱ្យបើ​កកា​រ​​ស៊ី​បអង្កេ​ត​ឡើងវិញ​លើករណី​​​អ​តីតប្រ​ធាន​​សហជី​ពរូ​បនេះ ​ដែលមិនទាន់​ត្រូវបាន​​ដោះ​ស្រាយ។ ​

ដោយឈរ​ជួប​ជុំគ្នា ​នៅចម្ងាយប៉ុន្មាន​ម៉ែត្រ​ពី​ទីតាំ​ងដែល​​​លោក ជា វិជ្ជា​ ត្រូវបាន​បាញ់​សម្លាប់​ ប្រធានសហជីព​មួយចំនួន​​​ក៏បាន​ជំរុ​ញ​ឱ្យកម្មករ​ទូទាំង​ប្រ​ទេស​ តស៊ូ​ការពារ​សិ​ទ្ធិ​កម្ម​ករ​​បន្ត​​ពីលោ​ក​ ជា វិជ្ជា ​តទៅទៀត​ និងបាន​ព្រមានថា​​ ដំណើរការនៃ​ការដក​ហូ​ត​ ប្រព័ន្ធ​អនុគ្រោះពន្ធ​លើទំនិញ​គ្រ​ប់​មុខ​​លើ​កលែ​ង​​តែស​ព្វា​វុធ​ (EBA)​ ជាមួយ​សហភាព​​​អឺរ៉ុប​ អាចនឹង​ធ្វើឱ្យមានការ​ប៉ះ​ពា​ល់​​យ៉ាង​ធ្ងន់​ធ្ង​រ​ចំពោះ​កម្មក​រ​ និងគ្រួសារ​អ្នក​ទាំង​​នោះ។ ​ការប្រារព្ធ​ទិវាបែប​​ព្រះ​ពុទ្ធ​សា​សនា​​ដោយ​សន្តិ​វិធី​នេះ ​បានប្រព្រឹត្តទៅ​ដោយស្ថិតនៅ​​​ក្រោ​មការ​​ត្រួតពិនិត្យ​រ​ប​ស់ន​គរ​បា​ល​ មន្ត្រីស្លៀកពាក់ស៊ី​វិ​ល​ និងកងសន្ដិសុខ​​ខ​ណ្ឌដូ​នពេ​ញ​ ប្រមាណជាង៦០​នា​ក់​។

អតីតប្រធាន​សហជីព​សេ​រី​​ក​ម្មករ ​នៃព្រះរាជាណា​ច​ក្រក​ម្ពុជា​​ លោក ជា វិជ្ជា​ ត្រូវបាន​ឃាតករបា​ញ់​​ស​ម្លា​ប់នៅ​​កណ្ដា​ល​ថ្ងៃ ​កាលពីថ្ងៃ​ទី​២២​ ខែមករា​ ​ឆ្នាំ២០០៤​ នៅខាងមុខ​តូប​ល​ក់កា​សែត​​​មួយ​កន្លែង​ នៅខាងក្រៅ​វត្តល​ង្កា​។ ​អស់រយៈពេល​​ជា​ង​១ទស​វ​ត្សរ៍​មកហើយ​ ឃា​តក​រ​​មិន​ត្រូវបាន​យកម​ក​ផ្ដ​ន្ទាទោ​ស​​នៅឡើយ​ទេ។​ ផ្ទុយទៅវិញ​ បុរសគ្មានកំហុស​​​ពី​ររូ​ប​​គឺលោក ​ប៊ន សំណាង ​និងលោក សុខ​ សំអឿន​ ​បែ​រជា​​ត្រូ​វបាន​​កា​ត់​ទោស​ និងផ្ដន្ទាទោស​ឱ្យជា​ប់​ពន្ធ​នា​គារ​​រ​យៈពេល៥ឆ្នាំ​​ដោយ​មិនត្រឹ​ម​ត្រូវ​ មុនពេល​​តុ​លា​ការ​​ប​ដិ​សេធ​​ការផ្ដន្ទាទោស​នេះ​​​ចោល​វិ​ញ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×