Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិរក្ស​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​

spot_img

​ខេត្តមណ្ឌលគិរី​៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២០ នេះ​នៅក្នុង​អំឡុង​នៃ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលាបឋមសិក្សា​ស្រែ​អ៊ី និង​ការ ប្រកាស​ដាក់ឱ្យ​ដំណើរការ​គម្រោង​អេកូ​ទេសចរណ៍ ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី​ថា ការអភិរក្ស​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច​បន្ថែម​ពីលើ​កិច្ចការពារ​និង​អ​ភ​រិ​ក្ស​ធនធាន ធម្មជាតិ គឺ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ដែលជា​ប្រភព​ចំណូល បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ផ្តល់​ចំណូល​ប្រកបដោយ​និរន្តរភាព​សម្រាប់​សហគម​ន៍​។​

សាលាបឋមសិក្សា​ស្រែ​អ៊ី​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នាពេលនេះ​ត្រូវបាន​កសាងឡើង​ដោយមាន​ការចូលរួម​គាំទ្រ​ថវិកា​ពី​ក្រសួងបរិស្ថាន​និង​អង្គការ​ការី​តាស​កម្ពុជា​ដែល​ទទួល​គាំទ្រ​ពី​អង្គការ​ការី​តាស​អាល្លឺម៉ង់​។ សាលាបឋមសិក្សា​នេះ​ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៩ ម៉ឺន ដុល្លារ​អាមេរិក​ក្នុងនោះ​មាន​អគារ​បណ្តុះបណ្តាល អគារ​សម្រាប់​ថែរក្សា​សម្ភារ របស់របរ​វប្បធម៌​ប្រពៃណី របស់​បងប្អូន​ជនជាតិដើម​ភាគតិច មជ្ឈមណ្ឌល​សម្រាប់​ចែករំលែក​ចំណេះដឹង និង​បង្រៀន​ដល់​បងប្អូន ជនជាតិដើម​ភាគតិច ឱ្យ​ពួកគាត់​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់គាត់​ឱ្យបាន​គង់វង្ស​។ ក្នុង​បរិវេណ សាលា​មាន​រៀបចំ​សួនច្បារ និង​មានការ​ផ្តល់​ទឹក​ចម្រោះ​សម្រាប់​សិស្សានុសិស្ស​ប្រើប្រាស់ និង​មាន​ប្រព័ន្ធ​សូ​ឡា​ផងដែរ​។ ការបង្កើតឱ្យមាន​សួន​បន្លែ​ដើម្បី​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ចេះ​ដាំ​បន្លែបង្ការ ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព កាត់បន្ថយ​ការពឹង​អាស្រ័យទៅលើ​ធនធានធម្មជាតិ​ជាពិសេស​ការប្រព្រឹត្ត បទល្មើស​ធនធានធម្មជាតិ​ដូចជា​ការកាប់​ទន្ទ្រានព្រៃ ការ​បរបាញ់​សត្វ​ដោយ​ខុសច្បាប់​ជាដើម​។

នៅ​ចំពោះមុខ​ប្រជា​សហគមន៍​ស្រែ​អ៊ី​ដែល​ចា​ជនជាតិដើម​ភាគតិច ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងថា​៖ «​ការបង្កើត​សាលា​នៅក្បែរ​ប្រជា​សហគមន៍​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​កូនៗ​ប្រជា​សហគមន៍ មានឱកាស​សិក្សា​រៀនសូត្រ​ឱ្យ​ចប់​ចុង​ចប់​ដើម បង្កើត​ជម្រើស​ខ្លួនឯង​សម្រាប់​ទៅ​ថ្ងៃ​អនាគត និង​ដើម្បី ឱ្យ​បងប្អូន​ជនជាតិ​ចេះ​ភាសា​ខ្មែរ​ក្នុងទិសដៅ​ធ្វើ​សមាហរកម្ម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ជាមួយ​សង្គមជាតិ​ទាំងមូល​និង​ទទួលបាន​ផល​ផ្លែផ្កា​នៃ​សុខសន្តិភាព និង​កំណើនសេដ្ឋកិច្ច​របស់​ជាតិ​យើង​»​។

​ជាមួយគ្នានេះ ក្រសួងបរិស្ថាន​និង​អង្គការ​ការី​តាស​កម្ពុជា​បានប្រកាស​ដំណើរការ​គម្រោង​អេកូ​ទេសចរណ៍​រយៈពេល ៣ ឆ្នាំ (​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១) ជូន​ដល់​សហគមន៍ តំបន់​ការពារ​ធម្ម ជាតិ ស្រែ​អ៊ី​ដែលមាន​គម្រោង​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ តាមរយៈ​អង្គការ​ការី​តាស​កម្ពុជា​។ គម្រោង​អេកូ​ទេសចរណ៍​ត្រូវបាន​បើកសម្ពោធ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២០ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ដើម្បី​បង្កើន​ចំណូល បង្កើត សេដ្ឋកិច្ច មូលដ្ឋាន កាត់បន្ថយ​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​លើ​ធនធានធម្មជាតិ​។ សូមបញ្ជាក់ថា សហគមន៍ តំបន់ការពារធម្មជាតិ​ស្រែ​អ៊ី​មាន​សក្តានុពល​ខ្លាំង​ដោយ​តំបន់​នោះ​សម្បូណ៌​ព្រៃឈើ សម្បូណ៌​ដោយ សត្វព្រៃ​ជាពិសេស​សត្វ​ក្ងោក​ដែលជា​ទី​គួរឱ្យ​ទាក់ទាញ​។

​ទន្ទឹមនឹង​ការប្រកាស​គាំទ្រ​គម្រោង​អេកូ​ទេសចរណ៍​នេះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ថា រាជរដ្ឋាភិបាល​កម្ពុជា មានបំណង​ប្រែក្លាយ​តំបន់​អភិ រក្ស​ដែលមាន​បច្ចុប្បន្ននេះ ឱ្យទៅជា​តំបន់ ទេសចរណ៍ធម្មជាតិ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ឡើង​នៃ​វិស័យ ទេសចរណ៍​និង​តម្រូវការ​របស់​ពលរ​ដ្ឋ​នៅ ក្នុង​ការដើរ​កម្សាន្ត​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ថ្លែង ថា​បច្ចុប្បន្ននេះ ទេសចរណ៍​ក្នុងស្រុក មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ជីវភាព ធូរធារ​ដោយសារតែ​កំណើន សេដ្ឋកិច្ចជាតិ និង​សុខសន្តិភាព​គ្របដណ្តប់​ទូទាំងប្រទេស​។

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា មាន ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកប មុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើ សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ក្រៅពី​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​កម្ពុជា​មាននៅ ពេលនេះ ធ្វើយ៉ាងណា យើង​នាំគ្នា​ជួយ​ជំរុញ​និង​បង្កើន​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​»​។ ឯកឧត្តម​រដ្ឋ មន្ត្រី​បានបង្ហាញ​ក្តី​សង្ឃឹមថា​ជាមួយ នឹង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជា សហគមន៍​នឹងមាន​ជីវភាព​រីកចម្រើន​នា​អនាគត​៕ ដោយ​៖​កូ​ឡាប​

spot_img
×