Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រែក្លាយ​ប្រឡាយ​ស្ទឹងមានជ័យ​ពី​ទឹកស្អុយ​ទៅជា​ប្រឡាយ​បេតុង​យ៉ាង​ស្អាត​គ្មាន​ក្លិនស្អុយ​

spot_img

​ភ្នំពេញ​៖​ក្រោម​គំនិត​ផ្ដើម​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រដ្ឋបាល​រាជធានី​បានប្រែក្លាយ​ប្រឡាយ​ស្ទឹងមានជ័យ​ពី​ទឹកស្អុយ​ទៅជា​ប្រឡាយ​បេតុង​យ៉ាង​ស្អាត​គ្មាន​ក្លិនស្អុយ​អាច​រំដោះ​ទឹក​ចេញពី​ខណ្ឌ​៣​ឬ​គ្រប់​តំបន់​ហើយ​គម្រោង​នេះ នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ខណ្ឌមានជ័យ ខណ្ឌ​សែន សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ការដ្ឋាន​បុក​ស៊ី​ផាយ​ខាងលើនេះ​បាន​អនុវត្ត​តាំងពី​ដើមឆ្នាំ​២០១៩​កន្លងមកហើយ​គិត​មកដល់​ចុងខែ​មករា​នេះ​ការដ្ឋាន​បុក​ស៊ី​ផាយ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ការងារ​បាន​ជាង​១០០០​ម៉ែត្រ​ហើយ ស្មើ​និង​៦៨ ភាគរយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកក្កដា​ខាងមុខនេះ ។​

ពាក់ព័ន្ធ​ការងារ​ខាងលើ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២២​មករា​នេះ​ថា​៖ ការដ្ឋាន​សាងសង់​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេចបាន​ការងារ​មួយចំនួនធំ​ហើយ ក្នុងនោះ​រួមមាន ៖ ទី​១ ការងារ​បុក​Sheet Pile ចាក់​និង​តម្លើង​បង្កាន់ដៃ​បាន​ប្រវែង ៧៦៣​ម៉ែត្រ​។ ទី​២ ចាក់​លូ​ប្រអប់​៣​ជួរ ទទឹង​៨​ម៉ែត្រ បាន​ប្រវែង ២៥៧​ម៉ែត្រ ។​សរុប​សាងសង់​ប្រឡាយ​បាន​ប្រវែង​១០២០​ម៉ែត្រ លើ​ប្រវែង​សរុប​១៥០០​ម៉ែត្រ ស្មើនឹង​៦៨​ភាគរយ ។ ទី​៣ ជា​ទិសដៅ​គ្រោង​បញ្ចប់ នៅ​ខែកក្កដា​២០២០​ខាងមុខនេះ បើ​ក្នុងករណី​បាន​ដោះស្រាយ​ផលប៉ះពាល់​បាន​ទាន់ពេលវេលា​។​
គួរ​បញ្ជាក់ថា​៖​តំបន់​ស្ទឹងមានជ័យ​រដ្ឋបាល​រាជធានី បាននិងកំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​ដំណាក់កាល ។ ក្នុងនោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នោះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​ចំនួន​១៥២​គ្រួសារ​រួចហើយ ។​

ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​អភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន​សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​ជាង​៥០០​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការនាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​ដោយ​៖​កូ​ឡាប​

spot_img
×