Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ចំនួន ៣៣​នាក់ ត្រូវបាន​ពន្ធនាគារ​ខេត្តកណ្តាល​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​

spot_img

​កណ្តាល​៖ លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត​រយៈពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បានបញ្ជាក់​នៅក្នុង កិច្ចប្រជុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីបុណ្យ​វិសាខបូជា​ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នេះ​ថា ក្នុង​១​ឆ្នាំ រាជរដ្ឋាភិបាល​បានសំរេច​ឲ្យ​មានការ ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ចំនួន ៣​ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យពិសាខបូជា និង​ព្រះរាជ​ពិធីបុណ្យ​តាំងតុ​។​

លោក​បន្តថា ការទទួលស្គាល់​ទោសកំហុស​របស់​ទណ្ឌិត​មានការ​តាំងចិត្ត​កែប្រែ​ខ្លួន​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ គោរព​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​របស់​ពន្ធនាគា​រ សកម្ម​ក្នុង​ការងារ​ពលកម្ម និង​ខិតខំ​ការរៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ គឺជា​រឿង​សំខាន់​ណាស់ ពិសេស​ចំពោះ​ទណ្ឌិត​ដែល​បានស្នើ​សុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដើម្បី​បានរស់នៅ​ប្រកបដោយ​សេចក្តីសុខ​ជាមួយ​អ្នក​នៅក្នុង​សង្គម​ទាំងមូល​ពេលចេញ​ក្រៅ​ឃុំ​។

​លោក​បាន​លើកឡើងថា ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ត្រូវមាន​ល​ក្ខ​ណ​សម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់ដោយ​ច្បាប់​។ ចំពោះ​ទណ្ឌិត​ដែល​អាច​ស្នើសុំ​ការលើកលែងទោស​បាន​លុះត្រាតែ​បានទទួល​រង​ទោស ២​ភាគ​៣ នៃ​ទោស​ដាក់ពន្ធនាគារ​មានការ​កំណត់ របស់ខ្លួន ឬ​១៥​ឆ្នាំ ចំពោះ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត​។ ហើយ​ចំពោះ​ទណ្ឌិត​ទាំងឡាយណា​ដែល​អាច​សុំ​ប​ន្ទូ​រ​បន្ថយទោស​បាន​លុះត្រាតែ​ទណ្ឌិត​នោះបាន​ទទួលទោស​ចំនួន ១​ភាគ​៣ នៃ​ទោស​ដាក់ពន្ធនាគារ​មាន​កាលកំណត់​របស់ខ្លួន ឬ​បាន​ទទួលរង​ទោស ៧ ឆ្នាំ​ចំពោះ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ចំពោះ​ទោស​ដែល​មិនមែនជា​កម្មវត្ថុ​ក្នុងការ​លើកលែងទោស បន្ធូរ​បន្ថយទោស ឬ​ពិបាក​ក្នុងការ​លើកលែងទោស និង​បន្ថយទោស​នោះ​គឺមាន​ដូចជា​ទោស ចាប់ជំរិត​ទារប្រាក់ ប្លន់​សម្លាប់ ទោស​ផលិត និង​ជួញដូរ​គ្រឿងញៀន ភារ​វក​ម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ​ច្រើនដង ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម​។​

សូមជម្រាបថា តាម​របាយការណ៍​រប​ស់ លោក​ឧ​ត្ត​ម​អគ្គានុរក្ស ចា​ត សុ​ី​នាង ប្រធាន​ពន្ធនាគារ បាន​ឲ្យ​ដឹងថា អង្គភាព​ពន្ធនាគារ​ខេត្តកណ្ដាល​បាន​លើកយក​ទណ្ឌិត​ចំនួន ៣៣ នាក់​ស្រី ២​នាក់ មក​ដាក់ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត​រយៈពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ធ្វើការ​ពិភាក្សា និង​សម្រេច ដែលជា​លទ្ធផល​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រួមមាន​៖ ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦ ខែ​មាន​ចំនួន ៨ នាក់​ជា​លទ្ធផល​សម្រេច​អោយ ៧ នាក់ ទណ្ឌិត​ដែល​បានស្នើ​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៩ ខែ​មាន​ចំនួន ៣​នាក់ ជា​លទ្ធផល​សម្រេច​ឲ្យ​បាន​ទាំង ៣​នាក់ ទណ្ឌិត​ស្នើសុំ​ប​ន្ទូ​រ​បន្ថយទោស​រយៈពេល ១២​ខែ​មាន ៤ នាក់ សម្រេច​ឲ្យ ៣​នាក់ និង​ទណ្ឌិត​ដែល​ស្នើសុំ​លើកលែងទោស​ចំនួន ៣ នាក់​សម្រេច​ឲ្យ ២​នាក់​។​

ដោយឡែក​ទណ្ឌិត​ដែល​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​រួម​មាន​៖ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦​ខែ មាន​ចំនួន ៧ នាក់​សម្រេច​ឲ្យ ៥​នាក់ ទណ្ឌិត​ដែល​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៩ ខែ​គ្មាន ទណ្ឌិត​ដែល​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល ១២​ខែ មាន ៧​នាក់ សម្រេច​ឲ្យ ១​នាក់ និង​សុំ​លើកលែងទោស ១​នាក់ ត្រូវបាន​សម្រេច​យល់ព្រម​លែ​កលែង​ឲ្យ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×