Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​ធំ ប្រមាណ​៥៥​នាក់ បានកើត​អាកា​រះ ឈឺក្បាល ហៀរ​ទឹកភ្នែក និង​រក​ក្អួត​

spot_img

​សៀមរាប​៖ ​សិស្ស​ថ្នាក់​ទី​៧ នៃ សាលា​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​ធំ ប្រមាណ​៥៥​នាក់ ស្រី​៣២​នាក់ បានកើត​អាកា​រះ ឈឺក្បាល ហៀរ​ទឹកភ្នែក និង​រក​ក្អួត ដែល​សង្ស័យថា មូល​ហេតុដែល​បណ្តាលអោយ​មាន ហេតុការណ៍​នេះ កើតឡើង គ​គឺ​បណ្តាលមកពី​ការដុត​សំរាម​ក្បែរ​សាលារៀន​។​

​លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៣:០០​នាទី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នេះ សិស្ស​ថ្នាក់​ទី​៧ នៃ សាលា​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​ធំ ប្រមាណ​៥៥​នាក់ ស្រី​៣២​នាក់ បានកើត​អាកា​រះ ឈឺក្បាល ហៀរ​ទឹកភ្នែក និង​រក​ក្អួត បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ ពី​គ្រូ​នាយក​សាលា ខ្ញុំបាទ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក​ណ្តែ​ក និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង សហ​ការណ៍​ជាមួយ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទបាគង ដែលមាន​លោក​សូរ ប្លា​តុង ជា​ប្រធាន ចុះទៅ​ដល់ទី​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ និង​ជូន​ក្មួយៗ​សិក្សា​នុ​សិស្ស​ខាងលើ ទៅ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ​និង​ព្យាបាល​។

​លោក​បាន​អធិការ​បាន​បន្តថា ​ក្រោយ​ធ្វើការ​ពិនិត្យ​បរិវេណ​សាលា ក្រុមការងារ​បានដាក់​ការសង្ស័យថា មូល​ហេតុដែល​បណ្តាលអោយ​មាន ហេតុការណ៍​នេះ កើតឡើង គឺ​បណ្តាលមកពី​ការដុត​សំរាម​ក្បែរ​សាលារៀន បច្ចុប្បន្ន ស្ថានភាព ក្មួយៗ​សិក្សា​នុ​សិស្ស​ខាងលើ​ទាំង​៥៥​នាក់ មាន​ភាពប្រសើរ​ជាធម្មតា​វិញ​ហើយ​៕ ដោត​៖​កូ​ឡាប​

spot_img
×