Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អូស្ត្រាលី​ម្នា​ក់បាន​សារភាព​ពីបទ​ល្មើស​រំលោភ​សេពសន្ថវៈ​ទៅលើ​កុមារ​កម្ពុជា​

spot_img

​ភ្នំពេញ​៖អង្គការ CPU បានចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​២២​មករា​នេះ​ថា ​ឥឡូវនេះ​យើង​អាច​បញ្ចេញ​អត្តសញ្ញាណ​របស់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែលមាន​មុខរបរ​ជា​អ្នកជំនួញ និង​ជា​ឪពុក​ម្នាក់​នៅក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​។ លោក Geoffrey Moyle មាន​អាយុ ៤៦​ឆ្នាំ បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ទៅលើ​កុមារ​កម្ពុជា​រវាង​ឆ្នាំ ២០០២ ដល់​២០០៦​។​

​តុលាការ​រដ្ឋ South Australia បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់នេះ ដែល​ធ្លាប់មាន​អាជីព​ក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ថែមទាំង AusAid កាលពី​ឆ្នាំ​២០០២​។​

​អត្តសញ្ញាណ​របស់​បុគ្គ​ល​ម្នាក់នេះ ដែល​ពីមុនមក​ត្រូវបាន​លាក់​ទុកជា​អាថ៌កំបាំង​តាមផ្លូវ​ច្បាប់ ត្រូវបាន​ផ្តន្ទាទោស​កាលពី​ឆ្នាំ​២០១៩​។​

​សេចក្តី​ថ្លែង​ការ​របស់​នគរបាល​ស​ហ​ព័ន្ធ​ប្រទេស​អូស្ត្រាលី​បាន​ស្តីថាៈ “​បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់ មកពី​ទីក្រុង Adelaide ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ល្មើស​មួយចំនួន ពាក់ព័ន្ធ​នឹង​ការជួញដូរ​កុមារ បន្ទាប់ពី​ការស៊ើបអង្កេត​ដោយ​ក្រុមការងារ​ចម្រុះ​ប្រឆាំង​ការជួញដូរ​កុមារ​របស់​រដ្ឋ​អូស្ត្រាលី​ខាងត្បូង (SA-JACET), ដែល​នៅក្នុង​ក្រុម​នោះ​មាន​សមាជិក​របស់​នគ​របាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី និង​នគរបាល​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​។​

​ខាល​ពី​ខែកុម្ភៈ ឆ្នាំ​២០១៩, SA-JACET បានទទួល​ព័ត៌មាន​បញ្ជូន​ពី​នគរបាល​រដ្ឋ Queensland ដែល​បានកំណត់​លេខ​សម្គាល់​តាម​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Adelaide ដែល​បាន​បង្ហោះ​រូបភាព​អាសអាភាស​ទៅលើ​កុមារ​នៅក្នុង​គេហទំព័រ​មួយ​។​

SA-JACET បានចាប់ផ្តើម​ការស៊ើបអង្កេត​ទៅលើ​រឿងនេះ ហើយ​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ បានចេញ​ដីកាឆែកឆេរ​ទីលំនៅ​របស់​ជនសង្ស័យ​ដែល​ស្ថិតនៅក្នុង​ដំបន់ Westbourne Park ទីក្រុង Adelaide​។​

​ការអនុវត្ត​ដីការ​ឆែកឆេរ​នៅ​ទីក្រុង Adelaide កាលពី​ថ្ងៃនេះ​នាំមក​បុគ្គល​នេះ ដែល​កំពុង​នៅក្រៅ​ការឃុំ​ឃាំង​, ទទួល​ការចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងៗ​ទៀត​។ ក្រុមការងារ​ចម្រុះ​បាន​ដកយក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន​ដែល​អាច​ផ្ទុក​នូវ​ភ័ស្តុតាង​សំខាន់ៗ​។​

​ការត្រួតពិនិត្យ​ទៅលើ​ព័ត៌មាន​ដែល​បានទទួល​ពី​ដៃគូរ​នគរបាល​នៅក្រៅ​ប្រទេស​បានបង្ហាញ​ពីបទ​លើ្ម​មួយចំនួន​រវាង​ឆ្នាំ​២០០២ ដល់​២០០៦ ពេលដែល​បុគ្គល​នេះ​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។​

CPU ក៏បាន​ដឹង​ពី​ការស៊ើបអង្កេត​នេះ ហើយ​នាយក​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ លោក James McCABE បាន​ស្តីថា “​យើង​សូម​ផ្តល់​កិត្តិយស​ដល់​នគរបាល​រដ្ឋ Queensland, នគរបាល​រដ្ឋ South Australia, នគរបាល​សហព័ន្ធ​អូស្ត្រាលី​, និង​ក្រុមការងារ​ចម្រុះ SA-JACET ដែល​បានធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​បទល្មើស​ប្រព្រឹត្ត​ដោយ​បុរស​ម្នាក់នេះ​ពេលដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​បានដឹងថា​ការស៊ើបអង្កេត​នេះ​បានធ្វើ​ឡើង​ទាក់​ទោង​ទៅនឹង​សកម្មភាព​របស់​បុគ្គល​នេះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០០២ រហូតដល់​ឆ្នាំ​២០១៨​។ នគរបាលជាតិ​កម្ពុជា​ក៏បាន​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​បុគ្គល​ម្នាក់​នេះដែរ​។​

​លទ្ធផល​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​របស់​គ្រប់​ទីភ្នាក់ងារ ថែមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការប្រឆាំង និង​ផ្តន្ទាទោស​គ្រប់​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ទោ​លើ​កុមារ មិន​ថា​ជន​នោះ​មាន​ទីលំនៅ​ទីណា​ក៏ដោយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×