Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម​ម្នាក់ ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ស្វាមី​វាយ​ធ្វើបាប ក៏​សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​វិញ​

spot_img

កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅ​ថ្ងៃទី ២២ មករា ២០២០ បាន​ឲ្យ​ត​ដឹងថា យោង​លិខិត​លេខ ០១៦ របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ស្នើរ​អោយកម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ជួយ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​កុមារា​ពីរ​នាក់ ដែល​ស​ង្សួ័​យ​ថា ត្រូវ​ម្ដាយ​យក​ពី​ប្រទេស​ម៉ាឡេស៊ី មក​កម្ពុជា កំពុងស្នាក់នៅ​ក្នុង​ខេត្តកោះកុង ។​

ក្រោយពី​បានទទួល​សារលិខិត ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្ត បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រ​ឆាំ​ក​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះ​ស្រាវជ្រាវ ក៍បាន​ជួប​ម្ដាយ​ឈ្មោះ Saliha Binti Salleh និង​កុមារា​ទាំងពីរ ៖ ១.​ឈ្មោះ Muhammad Paqih Fidin Bin Mahama Amza អាយុ ៣ ឆ្នាំ ។ ២. ឈ្មោះ Muhammad Umer Alhaliz Bin Mahamad Amzar អាយុ ៤ ឆ្នាំ ។ ត្រូវបាន​ម្តាយ​យកមក ស្នាក់​នៅផ្ទះ​ជីដូន​ជីតា របស់​ពួកគេ​ក្នុងភូមិ​៤​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

នៅពេល​កម្លាំង​សមត្ថកិច្ច​ជំនាញ​យេ​ី​ង ហៅ​មក​សាកសួរ ម្ដាយ​ក្មេងប្រុស​ទាំងពីរ​បាន​បំភ្លឺ​ប្រាប់ថា ៖ ខ្លួន​ជា​ជនជាតិខ្មែរ​ឥស្លាម បាន​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ​ឪពុកម្ដាយ​បង្កើត តាំងពី​អាយុ ៤​ឆ្នាំ មក​ម្លេះ ពីព្រោះ​ពួកគាត់​ទៅរក​ស៊ី​នៅ​ទីនោះ រហូតដល់​ឆ្នាំ ២០១៥ ខ្លួន​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ម៉ា​ឡេ​​ស៊ី​ម្នាក់ ឈ្មោះ អាំ ហ្សិត អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ខេត្ត ប៉ាហាំង ប្រទេស​ម៉ាឡេស៊ី រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៥ ឆ្នាំ មានកូន​ចំនួន ៣​នាក់ ស្រី ១​នាក់ ប្ដី​របស់ខ្លួន​បាន​ជួល​ផ្ទះសំណាក់ និង​សណ្ឋាគារ​ដើម្បី​ស្នាក់នៅ​ហើយ​ចេញទៅ​បាត់ៗ លុះ​ត្រឡប់មកវិញ​រករឿង​ឈ្លោះ​វាយ​ខ្លួន និង​កូន​នឹង​បាន​ដក​ដាវ​ភ្ជង់​គំរាម​សម្លាប់ ស្ទើរ​រាល់ថ្ងៃ ដោយ​ហាម​មិនអោយ​ខ្លួន និង​កូន​ចេញទៅ​ក្រៅ​បន្ទប់ និង​មិនអោយ​ខ្លួន​ជួបនឹង​ឪពុកម្ដាយ​របស់​
​ខ្លួន​ទៀត ពេល​ឈ្លោះ​គ្នា​ម្ដងៗ​ខ្លួន​បាន​ទៅប្ដឹង​សមត្ថកិច្ច​ម៉ាឡេស៊ី​ដែរ​តែ​គេ​មិនបាន​ដោះស្រាយ​អោយ​ខ្លួន​ទេ ពីព្រោះ​ខ្លួន​ជា​ជនអន្តោប្រវេសន៍ ។

ដោយ​អត់ទ្រាំ​នឹង​ទង្វើ​បែបនេះ​ពុំបាន ខ្លួន​ក៏​នាំ​កូនប្រុស ពីរ​នាក់​យក​ស្រុក​ខ្មែរ ដោយបាន​ធ្វើការ​សំណូមពរ​ដល់​សមត្ថកិច្ច​យើង​ថា ខ្លួន​នឹង​កូន​មិន​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ទេ សុខចិត្ត​រស់នៅ​ស្រុក​ខ្មែរ​វិញ និង​មិន​ប្ដឹងផ្ដល់​អ្វី​ទាំងអស់ បច្ចុប្បន្ន​នារី​កំពុង​ពពោះ​ទារក​អាយុ ៩ ខែ ៕​ដោយ​៖​កូ​ឡាប​

 

spot_img
×