Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភា​តំណាង​មកពី​សហរដ្ឋអាមេរិក ជួបពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​២​រូប អំពី​កង្វល់​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖ សមាជិកសភា​តំណាង​មកពី​សហរដ្ឋអាមេរិក បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​គ្នា ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែល​ពួកគេ​បានបញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាជន​កម្ពុជា ក៏ដូចជា​កង្វល់​របស់​ពួកគេ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ​នៅ​កម្ពុជា ។​

​ស្ថាន​ទូ​​ត​អាមេរិក ប្រចាំ នៅ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២២​មករា បាន​ឲ្យ​ដឹងថា ​នៅ​សប្តាហ៍​នេះ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ស្ថានទូត នៅ​រាជធានី​ភ្នំពេញ មាន​សេចក្តី​រីករាយ ក្នុងការ​ធ្វេី​ជា​ម្ចាស់ផ្ទះ​ទទួល​សមាជិកសភា​បី​រូប មក​ធ្វេី​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រតិភូ​មកពី​គណបក្សនយោបាយ​ពីរ​ក្នុង​សភា ដេី​ម្បី​សិក្សា​ពី​ប្រទេស​កម្ពុជា និង​ជួយ​ដល់​សហរដ្ឋអាមេរិក​ព​ង្រឹ​ង​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​នេះ​។​

​ស្ថានទូត​អាមេរិក បាន​បន្ថែមទៀតថា ប្រតិភូ​រួមមាន លោក Seth Moulton សភា​តំណាង គណបក្ស​ប្រជាធិបតេយ្យ មកពី​រដ្ឋ​ម៉ាសាឈូសេត និង​សភា​តំណាង​មកពី​គណបក្ស​សាធារណរដ្ឋ លោក Jim Banks នៃ​រដ្ឋ​Indiana ( ដែល​លោក​ទាំងពីរ​ជា​សមាជិកសភា នៃ​គណ​:​ក​ម្មា​ធិ​ការ​សេវាកម្ម​យោធា​) និង​លោក Ron Estes សភា​តំណាង បក្ស​សាធារណរដ្ឋ នៃ​រដ្ឋ​Kansas (​ជា​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​មធ្យោបាយ ដែល​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​) និង​មាន​បុគ្គលិក​អាជីព​មកពី​សភាតំណាងរាស្ត្រ​ផងដែរ​។​

សមាជិកសភា​តំណាង​មកពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២២ ខែមករា​នេះ បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​គ្នា ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ពួកគេ​បានបញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាជន​កម្ពុជា ក៏ដូចជា​កង្វល់​របស់​ពួកគេ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ​នៅ​កម្ពុជា ។ ពួកគេ​ថ្លែងថា ÷ ” យេី​ង​មាន​មោទកភាព ចំពោះ​ប្រព័ន្ធ​បក្សនយោបាយ​ពីរ ក្នុង​សហរដ្ឋអាមេរិក​។ យេី​ង​មា​គណបក្សនយោបាយ​ធំ​ចំនួន​ពីរ ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​យេី​ង​។ យេី​ង​មិន​តែងតែ​យល់ស្រប​គ្នា​លេី​បញ្ហា​នានា​នោះទេ តែ​យេី​ង​ពិតជា​យល់ស្រប​គ្នា លេី​បញ្ហាសំខាន់​ដ៏​ធំ​ក្នុង​តំបន់ និង​បំណង​របស់​យេី​ង ធ្វេី​ការ​ជិតស្និត​ជាមួយ​តំបន់​អាស៊ី​អ​គ្នេ​យ៍​នេះ​” ។ ពួកគេ​បន្តថា ÷ ” យេី​ង​ជឿជាក់​លើ​កម្ពុ​ជាមួយ ដែលមាន​វិបុលភាព ប្រជាធិបតេយ្យ និង​មាន​អធិបតេយ្យ ហេី​យ​យេី​ង​នឹង​ចែករំលែក​អ្វីដែល​យេី​ង​បាន​ស្វែងយល់​ពី​ទីនេះ ជាមួយ​សហការី​យេី​ង និង​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​” ។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា កម្ពុជា​មិនមាន​ចេតនា​ចាត់ទុក​ប្រទេស​ណាមួយ​ធ្វើជា​សត្រូវ​ទេ គឺ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។​

​ប្រមុខ​ការទូត​កម្ពុជា​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែមករា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​បានទទួល​ជួប​គណៈប្រតិភូ​សមាជិក​សភា​សហរដ្ឋអាមេរិក នៅ​ទីស្តីការក្រសួង​។ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​លោក កុយ គួ​ង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា យើង​មិនមាន​ចេតនា​ចាត់ទុក​ប្រទេស​ណាមួយ​ជាស​ត្រូវ​ទេ គឺមាន​ចេតនា​បង្កើត​មិត្ត រក្សា​មិត្ត និង​ពង្រីក​មិត្ត ដូច្នេះ​ខិតខំ​ធ្វើយ៉ាងណា ឲ្យ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​សកលលោក​»​។​

​បើតាម​អ្នកនាំពាក្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សហរដ្ឋអាមេរិក ដែល​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម GSP ដល់​ប្រទេស​យើង និង​ជំនួយ​ផ្សេងៗ​ទៀតផង​ដែរ​។ សម្រាប់​លោក Seth Wilbur Moulton ប្រធាន​គណៈប្រតិភូ​សមា​ជិ​ក​សភា​សហរដ្ឋអាមេរិក បាន​ថ្លែងថា អាមេរិក​គោរព​អធិបតេយ្យភាព​កម្ពុជា​ជានិច្ច​។​

«​សហរដ្ឋអាមេរិក បាន​បញ្ជាក់ដែរថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អប្រសើរ​នេះ ដោយ​អាមេរិក​នឹង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​» លោក កុយ គួ​ង គូសបញ្ជាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×