Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ប្រកាស​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ប្រកបដោយ​ក្រមសីលធម៌​

spot_img

​ខេត្តកំពង់ស្ពឺ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹ យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ទាំងអស់ ត្រូវបំពេញ​ការងារ​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ហើយ​លោក​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ។​

​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែងថា នៅពេល​ចេញទៅ​បំពេញការងារ​វិញ ត្រូវខិតខំ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ ក្នុងនោះ​ត្រូវផ្ដោត​សំខាន់​ទៅលើ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ។ “​ចំណុច​នេះ​យើង​ត្រូវ​អនុវត្តតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា គឺ​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​សម្ដេច​ក្រឡាហោម លោក​បាន​បន្ថែម​មួយទៀត គឺ​ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​រឹតបណ្ដឹង​អនុវត្ត​ច្បាប់​” អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​កត់សម្គាល់ថា ភារកិច្ច​ស្នួល​របស់​មន្ដ្រីនគរបាល​ចរាចរណ៍ គឺមាន​ពីរ រួមមាន ទី​១៖ រៀបចំ​សណ្ដាប់ធ្នាប់ និង​ទី​២៖ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​លោក​សង្ឃឹមថា មន្ដ្រីនគរបាល​ចរាច​រណ៍​នៅ​ទូទាំងប្រទេស នឹង​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច របស់ខ្លួន​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

យោងតាម​របាយការណ៍​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ អុន អនុប្រធាន​សេនាធិការ និង​ជា​នាយក​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​ឲ្យ​ដឹងថា វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក នាពេលនេះ មាន​សិក្ខាកាម សរុប​ចំនួន​៨៩​នាក់ មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​-​អង្គភាព ចំនួន​២៣ ។ បើក​វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក សិក្សា​រយៈពេល​៣​ខែ ចាប់ដំណើរការ​ពីថ្ងៃ​ទី​២៨​ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០២០ ។​

​សូមប​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ចំនួន ៤.១២១​លើក សម្លាប់​មនុស្ស ១.៩៨១​នាក់ និង​រងរបួស ៦.១៤១​នាក់ ដែល​គិត​ជា​មធ្យមភាគ​ក្នុង​មួយថ្ងៃ មាន​មនុស្ស​ស្លាប់ ៥,៤​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ភាគច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​តួលេខ​ខ្ពស់​ជាងគេ ស្លាប់ ៣៤៨​នាក់ ខេត្ត​ព្រះសីហនុ ស្លាប់ ១៤៩​នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣​នាក់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×