Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនីរោងច​ក្រ វុណាមី ក្នុងស្រុកបាទី ដួលសន្លប់ជិត១០​០​នាក់ ត្រូវបានអភិបាលរងខេ​ត្ត​អនុ​ញ្ញាត​ ឲ្យសម្រាកព្យាបាល​បានធូរស្រាល​៥ថ្ងៃសិន បានចូលធ្វើការវិ​ញ​

spot_img

តាកែវ៖ ក្រុមកម្មារិនីរោងចក្រដេ​សម្លៀ​កបំ​ពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំ​សូ​ភី ស្រុកបាទី ចំនួន៥៣នាក់បានបន្តដួល​ស​ម្លប់​ជាប​ន្តទៀត​នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០នេះ បន្ទាប់ពីម្សិ​លមិញ​នេះ ក្រុមកម្មកររោងចក្រដ​ដែ​លនេះ ចំនួនជាង៤០នាក់បានដួលសន្លប់​ ​។


លោក មូល វឹចឹត្រ អភិបាលរងខេត្តតា​កែ​វ បានថ្លែងឲ្យដឹង​ថា​ កម្មកដែលដួលសន្ល​ប់ត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅគ្លីនិកឯ​ក​ជន ដែលបានចុះកិច្ចព្រមព្រៀង​ជា​មួយនិ​ងបេឡា​ជាតិរប​បស​ន្តិសុ​ខសង្គម និងមួយចំនួ​នទៀត ត្រូវវបានបញ្ជូនទៅព្យា​បាល នៅមណ្ឌលសុខភាព ​និ​ងមន្ទីរពេទ្យបង្អែកស្រុកបា​ទី​ ហើយរហូតមកដល់ពេ​លនេះ កម្មករដែលដួល​ស​ន្លប់មានសភា​ពធូរស្រាលឡើ​ងវិញ​ហើ​យ​។
លោកអភិបាលរងខេ​ត្ត​តាកែវ បានមានប្រសា​សន៍បន្តថា​ បើយោងតាមគណៈកម្មា​ធិការ ដែលបង្កើតឡើងដើម្បីស្វែក​រ​កមូ​លហេ​តុ នៃការដួលសន្លប់​នេះ​ ហើយដែលមានការចូលរួម​ពី​មន្រ្តីមក​ពីក្រ​សួង​សុខា​ភិ​បាល និងក្រសួងការងារផងបា​ន​បង្ហាញ​ថា ​មូលហេតុដែលនាំឲ្យកម្ម​ករបន្តដួ​លសន្លប់ ក្នុងរយៈពេលពីរថ្ងៃប​ន្ត​បន្ទាប់នេះ គឺបណ្ដាលមកពីកង្វះអ៊ុ​កស៊ីហ្សែនសម្រាប់​ដកដ​ង្ហើម និងដោយសារមិនមានខ្យល់ចេញ​ចូ​លនៅក្នុ​ងរោ​ង​ចក្រគ្រប់គ្រាន់។
បើតាមលោក មូល វិចឹត្រ ដើម្បីទប់ស្កាត់កុំឲ្យកម្មករប​ន្ត​ដួលស​ន្លប់តទៅទៀ​ត គណៈកម្មាធិការចម្រុះ បា​នធ្វើការណែនាំដល់ភាគីរោងច​ក្រ ត្រូវរៀបចំឲ្យមានលំហរខ្យ​ល់​ចេញ​ចូល នៅក្នុង​រោង​ចក្រ​ អនុញ្ញាតឲ្យកម្មករ​ចំ​នួ​ន៩៨នាក់ សម្រាករហូតដល់ថ្ងៃទី​២​៧ ​ទើបចូលធ្វើកា​រវិញ និងត្រូវផ្អាកការធ្វើការប​ន្ថែ​មម៉ោ​ង រហូតដល់សុខភាពបងប្អូ​ន​កម្ម​ករ បានល្អប្រសើរឡើងវិ​ញ​៕ដោយ៖តាកែវ

spot_img
×