Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ត្រូវគេសម្លាប់រួចដុតចោល

spot_img

ភ្នំពេញ៖ សង្ស័យជាករណីឃាតកម្ម បុរសម្នាក់ ត្រូវប្រទះឃើញស្លាប់ដោយ សពត្រូវឃាតករដុតបំផ្លាញ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចព្រៃស្មៅដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ខែមករា ប្រហែល១១ព្រឹក គេឃើញជនរងគ្រោះ​ ដើរចូលទៅកន្លែងទីតាំងកើ​ត​ហេតុ ដោយមានយួរស្រាបៀ​រ​១ថង់ និងសាច់ក្លែមទៅជា​មួ​យ ហើយមិនឃើញ​បុ​រសនោះត្រឡប់មកវិញឡើយ។​ លុះព្រឹកថ្ងៃទី២៣ខែមករានេះ មានកម្មករសំណង់ម្នាក់ បានដើ​រទាក់​លលក ក៏ស្រាប់តែប្រទះ​ឃើ​ញសាក​សព​បុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕ដោយ៖កូឡាប

spot_img
×