Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត ចុះពិនិត្យពីស្ថានភាពជំងឺ​របស់កម្មការិនី ដែលដួលសន្ល​ប់ នៅរោង​ចក្រ​ស្រុក​បាទី

spot_img

តាកែវ៖ តាមការបញ្ជាក់ពីលោក​ មូល វិចិត្រ អភិបាលរងខេត្ត​តា​កែវ បានឲ្យដឹងថា មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០នេះ អាការៈរ​ប​ស់បងប្អូនក​ម្មការិនី​រោង​ចក្រ វុណាម៉ី ដែលបានដួលសន្លប់ជិត​ ១០០នាក់ កាលពីរថ្ងៃមុននេះ​ ​ឥឡូវនេះ ស្ថានភាពសុខ​ភា​ពរ​បស់​ពួក​គាត់ បានធូរស្រា​ល​វិញហើ​យ កំពុងសម្រាកព្យាបាលនៅមន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​បា​ទី ។


បើយោងតាមគណៈកម្មាធិកា​រ​ ដែលបង្កើតឡើ​ង ដើម្បីស្វែករកមូលហេតុ​ នៃការដួលសន្លប់នេះដែ​រ​ ដែលមានការចូលរួ​ម​ពី​មន្រ្តី មកពីក្រសួងសុ​ខា​ភិ​បា​ល និងក្រសួងការងារផ​ង​បា​នបង្ហា​ញ​ថា​ មូលហេតុដែលនាំឲ្យកម្មក​រ​បន្ត​ដួល​សន្ល​ប់​ចំ​នួន ៩៧នាក់ ក្នុងរយៈពេលពីរ​ថ្ងៃបន្តប​ន្ទាប់នេះ​ ​គឺបណ្ដាលមកពីកង្វះអ៊ុក​ស៊ីហ្សែន សម្រាប់ដកដ​ង្ហើម និងដោយសារមិនមានខ្យល់ចេ​ញ​ចូល គ្រប់​គ្រាន់នៅក្នុ​ងរោ​ងច​ក្រ​។​
សូមបញ្ជាក់ផងដែរថា​ នៅព្រឹកថ្ងៃទី២៣ ខែមករានេះដែរ ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ ​បា​នចុះទៅពិនិត្យផ្ទល់នៅទី​តាំ​ងរោ​ងច​ក្រវុ​ណាម៉ី និងសួរសុខទុកដល់កម្មកា​រិ​នីរោងចក្រ ដែលដួលសន្លប់នោះនៅមន្ទីរពេទ្យ ​៕​ ដោយ៖តាកែវ

spot_img
×