Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើមន្ត្រី​អប់រំ ត្រូវខិតខំផ្តល់ចំណេះដឹ​ង​ និងសុជីវធ​ម៌ ដល់សិស្សជំនាន់ក្រោយដែល​ជា​អ្នក​បន្ត​វេ​ន

spot_img

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ​ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះបានស្នើដ​ល់​មន្ត្រី​អ​ប់រំ នៅទូទាំងខេត្ត ត្រូវខិតខំអប់រំ ទាំងចំណេះដឹង ​ចំណេះធ្វើ សីលធម៌ និងជីវធម៌ដល់សិស្សជំ​នា​ន់​ក្រោ​យ ដែលជាទំពាំងស្នង​ឫ​ស្សី ​និងជាអ្នកប​ន្ត​វេ​ន។

ការស្នើបែបនេះរបស់លោក តូ​ច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែល​លោ​ក​ បានអញ្ជើញក្នុងពិធី​បើ​ក​សន្និ​បាត បូកសរុបការងារ​អ​ប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០១៩ របស់មន្ទីរអប់រំ យុ​វ​ជន​និ​ង​កីឡា​ ខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីអប់​រំ​ យុវជន និងកីឡា ដោយមានការចូលរួមពី​លោ​ក លោកស្រី ជានាយកសាលា ក្រុង-ស្រុកទាំង៨ ទូទាំ​ង​ខេត្ត​។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត​ បានមានប្រសាសន៍បន្តថាៈ​ ​ម​ន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់​ក្នុ​ង​ខេត្ត​ ​ត្រូវបន្តភារកិច្ចដោយ​ព​ង្រឹង​ឆន្ទៈ​មន​សិការ វិជ្ជាជីវៈរបស់ខ្លួន​ អនុវត្តការងារឱ្យកា​ន់​តែខ្លាំ​ងក្លា​ថែ​មទៀ​ត​ ​និងត្រូវលើកកម្ពស់​សា​មគ្គី​ភាព​ផ្ទៃក្នុង ឱ្យបានទូលំទូលាយ ​ដើម្បីលើកកម្ពស់កម្លាំងច​ល​ករ​ក្នុង​ក្នុ​ងកិ​ច្ច​អ​ភិវ​ឌ្ឍន៍​ប្រ​ទេស​។

លោក អភិបាលរង​ខេត្ត បានបន្ថែម​ទៀ​តថា: មន្ត្រីអប់រំត្រូវយកចិត្ត​ទុ​ក​ដាក់​ប្រមូ​ល​កុ​មា​រដ​ល់វ័​យសិ​ក្សា​ ឱ្យចូលរៀនបានច្រើន​ជា​អតិ​បរ​មាទាំ​ង​នៅទី​ប្រជុំជន និងនៅទីជន​បទ ចាប់តាំងពីមត្តេយ្យសិក្សា​ឡើ​ងទៅ និង​រក្សាបាននៅស្ថិរភាព​សិ​ស្ស ឱ្យបន្តការសិក្សារៀន​សូ​ត្ររ​ហូតច​ប់ម​ធ្យ​មសិក្សា និងបន្តចូលរៀនរហូត​​បញ្ចប់​ឧត្ត​មសិ​ក្សា​។​

លោកបានលើកឡើ​ង​ថា ត្រូវបន្តកែលម្អបរិ​ស្ថា​នសា​លារៀ​នឱ្យ​ក្លាយ​ជាទី​មនោ​រម្យ ដើម្បីទាក់ទាញកុមារ​ឱ្យ​ចា​ប់អា​រ​ម្មណ៍ និងមានចិ​ត្តចង់ ទៅសាលារៀន ហើយទន្ទឹម និងការយកចិត្ត​ទុ​កដា​ក់ទាំង​ប​រិមាណ ក៏ត្រូវយកចិត្តទុក​ដា​ក់ពង្រឹ​ង​បន្ថែ​ម​ទៀ​ត នូវគុណភា​ព​ប្រ​កបដោ​យ គណៈនេយ្យភាព​។​ ជាការពិតណាស់ការព​ង្រឹ​ង​គុណភា​ព​អ​ប់រំ​ វាមានហេតុផល​ពា​ក់ព័ន្ធទៅនឹងកត្តាជាច្រើនដូ​ច​ជា កត្តាគ្រូនិង​សិ​ស្ស​ ​កត្តាគ្រប់គ្រងដឹកនាំគឺ​ជា​ក​ត្តាសំខា​ន់​ដូចពា​ក្យ​ស្លោក​មួ​យពោ​លថា គ្រូល្អ សិស្សល្អ គ្រូពូកែ នាយកល្អ សាលាល្អ។

ក្រៅពីនេះក៏នៅមានកត្តាមួយ​ចំ​នួ​នទៀត ដែលជះឥទ្ធិពលលើគុ​ណ​ភា​ពអប់​រំជា​អាទ៌មា​នក​ត្តាគ្រួ​សា​រ និងកត្តាសង្គម​ដែ​លជា​កត្តា​ទាំង​អ​ស់នេះ ជាកត្តាដែលមិនអាចខ្វះក​ត្តា​ណា​មួយ​បា​ន​ឡើយ​ ពីព្រោះតាមគោលដៅអប់​រំ​ប្រ​កបដោ​យ​ចីរភាព របស់យើង គឺកសាងពលរដ្ឋស​ក​ល​ប្រ​កប ដោយសមត្ថភាព​ ​ទាំងចំណេះ​ដឹ​ង​ ចំណេះធ្វើ មានជីវធ​ម៌​ និង​ចេះរួ​ម​រស់ជាមួយគ្នាប្រកបដោយភា​ព​សុ​ខ​ដុម​រ​មនា៕ដោយ៖វ៉ៃកូ

spot_img
×