Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! គ្រោះលើគ្រោះឡានសាមុយ មន្ទីរ​ពេទ្យប​ង្អែកស្រុ​ក​ស្វាយទាប ដឹកសិស្សដួលសន្ល​ប់ ទៅមន្ទីរពេទ្យ​ខេ​ត្តបុក​ម៉ូតូ​ឆ្លងថ្នល់ ស្លាប់២​នា​ក់ប្តីប្រពន្ធ នៅក្រុងស្វាយរៀង​

spot_img

ខេត្តស្វាយរៀង៖ មានគ្រោះដ៏អាក្រក់ គ្រោះលើ​គ្រោះ បង្កឡើងដោយរថយន្ត​សា​មុយ របស់មន្ទីរពេទ្យបង្អែ​ក​ស្រុក​ស្វាយទាប កំពុងបើកបរដឹកសិស្សរង​គ្រោះ​ម្នាក់ ដែលដួលសន្លប់ចេ​ញ​ពីម​ន្ទីរពេទ្យ​បង្អែ​ក​ស្រុ​កស្វា​យទាប តាមផ្លូ​វ​ជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វា​យ​រៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអា​ក្រក់ មកដល់ចំណុចផ្លូវបំបែក​ជាបួន បុកពេញម៉ូតូមួយគ្រឿង ទំហឹងអូស​ទាំ​ងម៉ូតូនិង​មនុស្ស ជាង១០ម៉ែត្រ រថយន្តកិនចំក្បាល​ជន​រង​គ្រោះស្លាប់ភ្លាមៗ ទាំងពី​រនា​ក់​ប្តី​ប្រពន្ធ នៅក​ន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថាៈ ករណីនេះបានកើតឡើងនៅ​វេ​លាម៉ោង​៩​និង២៥នា​ទីព្រឹក ថ្ងៃទី២​៣ ខែមករា ឆ្នាំ២០​២០ នៅលើកំណាត់ផ្លូវជាតិ​លេខ១ ស្ថិតនៅភូមិបាក់រ​នាស់ សង្កាត់​សង្ឃ័​រ ក្រុងស្វា​យរៀ​ង។

ករណីនេះបង្កឡើងដោយរថយន្ត​សា​មុយ របស់មន្ទីរពេទ្យបង្អែ​ក​ស្រុក​ស្វាយទាប កំពុងបើកបរដឹកសិស្សរង​គ្រោះ​ម្នាក់ ដែលដួលសន្លប់ចេ​ញ​ពីម​ន្ទីរពេទ្យ​បង្អែ​ក​ស្រុ​កស្វា​យទាប តាមផ្លូ​វ​ជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វា​យ​រៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអា​ក្រក់ មកដល់ចំណុចផ្លូវបំបែក​ជាបួន ស្ថិតក្នុងភូមិបា​ក់រនាស់ សង្កាត់​សង្ឃ័រ ក្រុងស្វា​យរៀង ស្រាប់តែមានបុរស់​វ័​យចំណាស់​ម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០១១ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង ១D៤៧៥៩ បើកពីទឹសខាង​លិ​ចទៅកើត ដឹកស្រ្តីចំណា​ស់ម្នាក់ ខណៈមកដល់ខាងលិច​ផ្លូ​វបំបែកជាបួន បានបត់ឆ្វេងបម្រុងទៅជើង ក៏ត្រូវរថយន្តសាមុយ​ដឹ​កសិស្ស​រ​ងគ្រោះ មកពីទិសខាងកើត​ប​ញ្ច្រាសទិសគ្នា បុកពេញទំហឹងអូស​ទាំ​ងម៉ូតូនិង​មនុស្ស ជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរង​គ្រោះស្លាប់ភ្លាមៗ ទាំងពី​រនា​ក់​ប្តី​ប្រពន្ធ នៅកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបានបន្តថា រថយ​ន្ដពេទ្យ ពណ៌​ ស ពាក់ផ្លាកលេខ រដ្ឋ.១២.២.០៧៣៥ បើកបរ​ដោយឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ ប្រុស អាយុ​ ៣០ ឆ្នាំ មុខរបរ ពេទ្យ រស់នៅភូមិ​ ឫស្សីអម ឃុំ ខ្សែត្រ ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀ​ង បើ​កប​រពី​កើ​តទៅ​លិច​ រថយន្ដខូចខាតធ្ងន់ ។​​​ ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៤៧៥៩ បើកបរដោ​យ​ឈ្មោះ ​ហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង ( ស្លាប់នៅកន្លែងកើ​ត​ហេ​តុ ) មិនពាក់មួក​សុ​វត្ថិ​ភាព បើកបរពីលិចទៅកើ​ត​ ​ ។ អ្នករួមដំណើរឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិឃុំជាមួ​យ​គ្នា (ស្លាប់នៅកន្លែងកើ​ត​ហេ​តុ) មិនពាក់មួក​សុ​វ​ត្ថិ​ភា​ព ។

សមត្ថកិច្ចបានដឹកសពទាំងពី​រ​នាក់​ប្តីប្រពន្ធ ទៅរក្សាទុកនៅវត្ត​ជ​ម្ពូរព្រឹក្សា ហៅវត្តថ្មី ស្ថិនៅភូមិថ្មីសង្កាត់​ស​ង្ឃ័រ ក្រុងស្វាយរៀង រង់ចាំសាច់ញាតិមក​ទ​ទួលយ​កទៅធ្វើ​បុណ្យ​តា​ម​ប្រពៃ​ណី។ ចំពោះម៉ូតូនិងរថយ​ន្ត យកទៅរក្សាទុក​នៅការិយ​ល័យ នគបាលចរាចរណ៍នៃស្ន​ង​ការ​ដ្ឋានគ​របាលខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ។​

ប្រភពដដែលបានបន្តថាៈ រីឯសិស្សរងគ្រោះត្រូវ​សម​ត្ថកិច្ច ហៅរថយន្តសាមុយម​ន្ទីរពេ​ទ្យខេ​ត្តស្វា​យ​រៀង មកសាងយ​ក​ទៅស​ង្គ្រោះ ក៏ប៉ុន្តែក្រុមគ្រូពេទ្យ​និ​យាយ​ថា​ មានការព្រួយបារ​ម្ភ អំពីសុវត្ថិភាពសិស្សរ​ងគ្រោះ ដែលជួបគ្រោះដួល​ស​ន្លប់២លើក មានសុខភាព​ខ្សោ​យធ្ងន់ធ្ងរ ពេលជួបគ្រោះថ្នាក់​ច​រាចរណ៍ ហើយត្រូវប្តូររថ​យ​ន្តហើយគ្រូ​ពេទ្យ ដកបំពង់ខ្យ​ល់អុ​កស៊ីហ្សែនចេញ ពីច្រមុះ ខណៈប្តូររថ​យន្តនោះ ធ្វើឲ្យសិស្សរងគ្រោះ​ទ្រុ​ឌទ្រោម ស្ទើរពុំដកដង្ហើមមិនដឹ​ង​ថា វាសនាយ៉ាង​ណា​នោះទេ គឺកំពុងសង្គ្រោះប​ន្ទា​ន់។ សូមឲ្យសិស្សរ​ង​គ្រោះ រួចផុតពីគ្រោះអាក្រ​ក់​មកប្រ​សើរវិ​ញផងចុះ។ សមត្ថកិច្ចសន្និ​ដ្ឋា​នថា​ មូលហេតុជន​រង​គ្រោះ បត់ឆ្វេងខ្វះការប្រុ​ង​ប្រយ័ត្ន និងគ្មានពាក់មួកសុវ​ត្ថិ​ភាព​ រថយន្តសាមុយ​បើ​កប​រ មានល្បឿនលឿ​ន នៅចំណុចគ្រោះថ្នាក់៕ ដោយ៖ វ៉ៃកូ

spot_img
×