Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស១០នាក់នៅអនុវិ​ទ្យាល័យខ្ជាយ ដួលសន្លប់បន្ត​បន្ទាប់ សង្ស័យដោយខ្វះអាហា​រូបត្ថម្ភ

spot_img

ខេត្តស្វាយរៀង៖សិស្សានុសិស្សអនុវិទ្យល័យ​ខ្ជាយ​ ដួលសន្លប់ជាបន្តប​ន្ទា​ប់ មូលហេ​តុខ្វះ​អាហារូបត្ថម្ភនិងបរិស្ថាន​មិ​នល្អ ហើយមូលហេតុដោយសារ​មា​នរ​ថយន្ត និងគោយន្តដឹកដីធ្វើចរាច​រណ៍ ក្បែរសាលាបង្កឱ្យហុយ​ធូ​លីដី ចូលក្នុងបន្ទប់រៀនបង្កឲ្យសិ​ស្សថប់ដង្ហើ​ម​ ណែនទ្រូង ពិបាកដកដង្ហើម​វិ​លមុខ ដួលស​ន្លប់​តែម្តង​។

ហេតុការណ៍ករណីសិស្សដួលសន្ល​ប់ជា​លើកទី២នេះ កើតឡើងនៅវេលាម៉ោង៨​និ​ង០​០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលាអនុវិទ្យាល័យខ្ជាយ​ ស្ថិតនៅភូមិខ្ជា​យ ឃុំរមាំងថ្កោល ស្រុកស្វា​យទាប ខេត្តស្វាយ​រៀ​ង។

លោកឡុច ខឹក នាយកអនុវិទ្យាល័​យខ្ជាយ បានឲ្យ​ដឹងថា សិស្សសរុបចំនួន១​៨១នាក់ ស្រី៩៥នាក់ (ស្មើ៦ថ្នាក់) គឺថ្នាក់ទី៧ដល់​ថ្នាក់ទី៩ ហើយក្នុង១ថ្នាក់ សិស្ស២៨នាក់ ទៅ៣០នាក់។ ហើយសិស្សដួលសន្លប់នេះ គឺថ្ងៃទី២០ មករា ដួលសន្លប់៧នាក់។ ហើយនៅថ្ងៃទី២៣នេះ ដួលសន្លប់១០នាក់ទៀត ប្រុស១នាក់ សរុបឡើងដល់១៧នាក់ ប្រុសម្នា​ក់​។

លោកនាយកបន្តទៀតថា នៅព្រឹកថ្ងៃទី២៣នេះ ដួលសន្លប់១០នាក់ ក្នុងនោះមានអ្នកដួលសន្លប់ចាស់៣នាក់ (ថ្ងៃទី២០មករា មាន៧នាក់ ថ្ងៃ២៣សន្លប់ម្តងទៀត។ លោកនាយកបានប​ញ្ជាក់ថា​ បើតាមការស្រាវជ្រាវសិ​ស្ស ដែលដួលស​ន្លប់ គឺមូលហេតុចម្បង ខ្វះអាហា​រូប​ត្ថ​ម្ភ គាត់មិនបានហូបអា​ហារ ពេលព្រឹ​កភាគច្រើន ឳពុកម្តាយធ្វើ​កា​ររោងចក្រ ម្យ៉ាងឳពុកម្តាយឲ្យប្រាក់មកហូប​ចំណី​អាហារ នៅសា​លារៀ​ន ក្មេងមើលហ្វេស​ប៊ុកច្រើ​ន អត់សូវបានស​ម្រាក និងដេកយប់ជ្រៅ​ ​បណ្តាលឲ្យអត់ងងុ​យខ្សោយ គ្មានក​ម្លាំង និងខ្វះអាហារូប​ត្ថម្ភ និងមកពីប​រិស្ថាន​អាក្រក់ យានយន្តដឹកដីប​ង្កហុយ​ធូលី ចូលប​ន្ទប់​រៀ​ន គ្មានកង្ហាល់ដាក់​ក្នុ​ងប​ន្ទប់ ហើយមន្រ្តីប​រិ​ស្ថាន បានប្រកាសថា​ មានកំហាប់ស​ម្ពៀតខ្យល់៦០ធ្វើឲ្យពិបាក ដកដង្ហើមទើបដួ​ល​សន្លប់។ ករណីសិស្សដួលសន្ល​ប់​នេះដែរ លោកតូច ប៉ូលីវ៉ា អភិបាលរ​ងខេត្ត ក៏បានចុះទៅពិនិ​ត្យ និងសួរសុខ​ទុក្ខសិស្ស​រងគ្រោះ​ទាំង​នោះ​ដែ​រ។​

លោកតូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា ទី១ សិស្សរងគ្រោះខ្វះអាហា​រូ​បត្ថ​ម្ភ មូលហេតុសិស្សដេ​ក​ មិនបានគ្រប់​គ្រាន់ ខ្លះមានម្តាយឆ្លងទ​ន្លេ ខ្លះឳពុ​កម្តា​យធ្វើកា​រ​រោងចក្រ គ្មានពេលមើលថែទាំ​កូ​ន​ៗ លើការញ៉ាំអា​ហារគ្រប់គ្រាន់ តាមរបរអាហា​រ ខ្វះការតាមដាន​ពេ​លកូនដេក (មើលទូរស័ព្ទច្រើនមិ​នងា​យ​ចូលដេក) ពេលមកសាលាមិន​ញ៉ាំ​អាហារ​ពេ​លព្រឹក (អត់អាហារពេ​ល​ព្រឹក) ញ៉ាំចំណីអាហារ​ល​ក់ក្នុង​សាលា​ខ្វះអនា​ម័យ (ដូចជាទឹកផ្លែឈើហួលកាលបរិច្ឆេ​ទ​ តែជ្រក់ធ្វើខ្លួនឯ​ងគ្មា​នអនាម័យ និងមាននុំបាញ់ត្រាង​ដាក់​ថង់នាំ​ចូល​ពីប្រ​ទេ​ស​វៀតណាម។​ល។ មានយានយន្តដឹកដីធ្វើ​ចរាចរណ៍ នៅជាប់របងសាលាធ្វើឲ្យ​ហុ​យធូលីដី ចូលក្នុងបន្ទប់​រៀ​ន ទាំងនេះដែលនាំឲ្យសិស្ស​ដែ​លមាន កម្លាំងខ្សោយដួលស​ន្ល​ប់ជាប​ន្ត​បន្ទា​ប់។ លោកតូច ប៉ូលីវ៉ា ក៏បានអំពាវនាវដល់​មា​តាបិ​តា អាណាព្យាបាលសិស្សទាំងអ​ស់ ត្រូវចូលរួមពិនិត្យតាម​ដា​នកូ​នៗ​បញ្ហា របបអាហារ ​កូ​នការ​រស់នៅ ដេកពូនឲ្យទៀងពេ​ល​ កុំបណ្តោយឲ្យមើលទូរ​ស័ព្ទដល់យប់ជ្រៅ និងបានដាក់បទបញ្ជា​ដ​ល់លោ​កគ្រូ​អ្នក​គ្រូ​ ពិនិត្យនិងសម្អាត​ទីធ្លាសាលាបន្ទប់រៀន អ្ន​កលក់ដូរក្នុងសាលាត្រូ​វ​ឲ្យមា​នអ​នាម័​យ​ ចំណីអាហារឬភេសជ្ជៈ ណា​មិនគួរឲ្យលក់ត្រូវ​ហាម និងកុំឲ្យយកមកល​ក់​ទៀត។ លោកវេជ្ជបណ្ឌិត សរ សុខចំរើន ប្រធានមន្ទីរពេទ្យ​ស្រុ​កស្វា​យទា​ប បានឲ្យដឹងថា​ មកដល់ថ្ងៃ២​៣មករា២០២០នេះ សិស្សរងគ្រោះនៅសង្គ្រោះប​ន្ទា​ន់១២នាក់ ស្រី១១នាក់ ប្រុស១នាក់ ក្នុងនោះ​ធ្ងន់​ធ្ងរ២នាក់ ស្រីទាំង២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេ​ត្ត​ស្វាយរៀង ដើម្បីសង្គ្រោះ។​ សូមបញ្ជាក់ថា នៅថ្ងៃទី២០មករា សិស្សអនុវិទ្យាល័យ​ខ្ជាយ ដួលសន្លប​៧នាក់ សិស្សវិទ្យាលយ័​ប្រសូតិ ដួលសន្លប់៤នាក់ សរុប១១នាក់ នៅថ្ងៃទី២២ សិស្សវិទ្យាលយ័​ប្រសូតិ ដួលសន្លប់៥នាក់ ស្រី ក្នុងនោះអ្នកដួល​សន្លប់ចាស់២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទី​រ​ពេទ្យខេ​ត្តស្វា​យ​រៀង។ នៅថ្ងៃទី២៣មករានេះ សិស្សអនុវិទ្យាល័យខ្ជាយ​ដួល សន្លប់១០នាក់ ប្រុស១នាក់ អ្នកចាស់៣នាក់ ធ្ងន់ធ្ងរ១នាក់ស្រី។ ហើយអ្វីដែលគ្រោះលើគ្រោះ​នោះ កាលពីវេលាម៉ោង៩​និង​២​៥នាទីព្រឹក គ្រូពេទ្យបានដឹកបញ្ជូន​សិស្ស​ដួលសន្លប់ធ្ងន់ធ្ងរម្នាក់ ទៅមន្ទីរពេទ្យខេ​ត្ត​ស្វាយរៀង ដើម្បីសង្គ្រោះបា​ន ជួបគ្រោះថ្នាក់ចរា​ចរណ៍ រថយន្តសាមុយរ​ប​ស់ពេទ្យ ទៅបុកយាយតាជិះ​ម៉ូ​តូឆ្លងថ្នល់ ស្លាប់ទាំ​ងពី​នាក់​ប្តីប្រពន្ធទៀតនេះ គ្រោះលើគ្រោះ ត្រូវហៅរថយ​ន្ត​មកផ្ទេរ ជនរងគ្រោះធ្វើឲ្យសិ​ស្ស កាន់តែមានសភាពធ្ងន់ធ្ងរ​ថែ​មទៀ​ត៕ដោយ៖ វ៉ៃកូ

spot_img
×