Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពត បន្ត​បង្កើន​សកម្មភាព​ចុះ​បង្ក្រាប​គ្រឿងញៀន​ដែល​ជនសង្ស័យ​ចុះ​ធ្វើ​សកម្មភាព​ដល់​មូលដ្ឋាន

spot_img

​ខេត្ត​កំពត​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​អះអាង​ថា បាន​បន្ត​សកម្មភាព​ការងារ​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បទល្មើស​គ្រឿងញៀន ចាប់​ពី​ទីប្រជុំជន រហូត​ដល់​ភូមិ​-​ឃុំ ទទួល​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់ ក្រោយពេល​ទទួលបាន​ព័ត៌មាន នៃ​បទល្មើស​នេះ ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។
​តាម​របាយការណ៍ របស់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន បាន ១​ករណី ស្ថិតនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​យុទ្ធនាការ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​ថ្នាំ​ម្សៅ​ស​ថ្លា​គ្រាម ចំនួន ៤​កញ្ចប់​តូច​។​

​ជនសង្ស័យ​ទាំង ៣​នាក់ មានឈ្មោះ ម៉ិ​ល តូ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​-​ខេត្ត​កំពត​។ ឈ្មោះ ពល ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូម​ព្រៃ​ឃុំ ឃុំ​ព្រៃ​ឃុំ ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ឈ្មោះ ម៉ម វិបុល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ជនសង្ស័យ​ទាំង ៣​នាក់ ខាងលើ ជាប់ចោទ​ពី​បទ​សង្ស័យ​ប្រព្រឹត្ត បទល្មើស​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​។

ចំណែក នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ ខេត្ត​កំពត បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​បាន ១​ករណី​ទៀត នៅ​ចំណុច​រង្វង់​មូលធូ​រ៉េន ស្ថិតក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល​ក្រុង​-​ខេត្ត​កំពត​។

​យុទ្ធនាការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ឈ្មោះ លឹម សៅ​លិញ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​-​ខេត្ត​កំពត​។ នា​ឱកាស​នោះ សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង​មួយ​ចំនួន​រួមមាន​៖ ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន ១​គ្រឿង និង​ឧបករណ៍​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​ជនសង្ស័យ​រូបនេះ ត្រូវ​សមត្ថកិច្ច​សង្ស័យ​បាន​ប្រព្រឹត្ត បទល្មើស​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​។

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់ និង​វត្ថុតាង បាន​បញ្ជូន​មក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​កំពត ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត បន្ត​នីតិវិធី​ច្បាប់​។​

មន្ត្រី​ឃ្លាំ​មើល​សង្គម​ប្រចាំ​ខេត្ត​កំពត ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់ការ និង​សកម្មភាព​ចុះ​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នា​មូលដ្ឋាន​នេះ និង​ទទួលបាន​លទ្ធផល​វិជ្ជមាន ដោយ​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស និង​វត្ថុ​តាម​បាន​មួយចំនួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្តបន្ទាប់​មក​នេះ​។

ទន្ទឹមគ្នានេះ ក្រុម​អង្គកា​រស​ង្គ​ស៊ីវិល​មួយចំនួ​ន ក៏​ស្នើ​ដល់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឲ្យ​បន្ត​សកម្មភាព​ចុះ​ដល់​មូលដ្ឋាន ដែលមាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន ឲ្យបាន​ច្រើន​ថែមទៀត ព្រោះ​បទល្មើស​នេះ បាន​រីក​រាលដាល​ដល់​មូលដ្ឋាន​តាម​ឃុំ​សង្កាត់​និង​ភូមិ​ដាច់ស្រយាល​ពី​ទីប្រជុំជន មាន​សកម្មភាព​គួរឲ្យ​ព្រួយបារម្ភ​បំផុត​នាពេល​បច្ចុប្បន្ន​នេះ​។​

បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​អាណាព្យាបាល រស់នៅ​ខេត្ត​កំពត ព្រួយបារម្ភ​ថា បទល្មើស​គ្រឿងញៀន​នេះ បើ​សមត្ថកិច្ច​មិនបង្កើត​សកម្មភាព​ចុះ​បង្ក្រាប​ឲ្យបាន​ជា​ប្រចាំ​ថ្ងៃ​ទេ បទល្មើស​នេះ​នឹង​អាច​រីក​រាលដាល កាន់តែ​ធ្ងន់ធ្ង​រនា​ថ្ងៃ​អនាគត​។ ពិសេស​ជាង​នេះ អាច​នឹង​ប៉ះពាល់​ដល់​ការសិក្សា របស់​យុវជន ដែល​ជា​សរសរ​ទ្រូង​ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេសជាតិ​ជាមិនខាន​។ ក្នុងនោះ ក៏​អាច​បង្កើតឲ្យមាន​បទល្មើស​ផ្សេងៗ​រួមមាន​៖ បទល្មើស​ហិង្សា​វាយ​កាប់​ចាក់ ចោរកម្ម លួច ឆក់ ប្លន់ និង​បទល្មើស​រំលោភ​ផ្លូវភេទ​ជាដើម នឹង​អាច​កើតមាន​កាន់តែ​ច្រើន​ថែម​ទៀត ដែល​អាច​នាំឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​នា​ថ្ងៃ​អនាគត​៕ សុគន្ធ​

 

spot_img
×