Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ​ ពុទ្ធបរិស័ទទាំង​អ​ស់ រក្សាសន្តិភាពឲ្យបានគង់វង់

spot_img

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរា​ជ​ធា​នីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពល​រ​ដ្ឋក៏​ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ​រ​ក្សាសន្តិភាព​ឲ្យបានគង់វង់ ព្រោះថាមានសន្តិភាពទើបមាន​កា​រអ​ភិវឌ្ឍទាំងអាណាចក្រ​ និ​ង​ពុ​ទ្ធិចក្រ។

អភិបាលរាជធានីភ្នំពេញថា​ មានសន្តិភាព គឺមានឱកាសអភិវ​ឌ្ឍ​ន៍ប្រ​ទេសជាតិ លើកកម្ពស់ជីវភាពលរដ្ឋ​ដូ​ចស​ព្វថ្ងៃ​
ក្នុងឱកាសអញ្ជើញជាអធិប​តី​ពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូ​វ​ការ​នូវស​មិទ្ធផ​លនានា ក្នុងវត្ត អង្គបឹងចក ស្ថិតនៅខណ្ឌកំបូល ​កា​លពីព្រឹ​កថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជ​ធា​នីភ្នំ​ពេញ បានលើកឡើងថា​ ​នៅពេលប្រទេស​ជា​តិ មានសុខសន្តិ​ភាព ដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វី​ៗ​បាន​ទំាង​អស់​ ក្នុងនោះគឺលទ្ធភាពកសា​ង​អភិ​វ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ លើកកម្ពស់ជីវ​ភា​ព​ព​លរដ្ឋ ឲ្យកាន់តែរីកចម្រើនបាន​យ៉ា​ងឆា​ប់​រហ័​ស។​

ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានលើកឡើងពីទុក្ខ​លំ​បាក​ និងការឈឺចាប់បំផុតនៅក្នុ​ង​រប​បប៉ុ​ល​ពត ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ។លោកបាន​ប​ញ្ជាក់​ថា ការរំលឹកពីការឈឺចាប់និងទុក្ខលំ​បា​កនេះ​ គឺដើម្បីដាស់តឿនដល់គ្រប់​គ្នា​ពិសេ​ស យុវជនជំនាន់​ក្រោ​យ ​ឲ្យដឹងពីកា​រ​ឈឺចាប់​ទាំ​ងនេះ ហើយរួមគ្នាធ្វើយ៉ាងណាទ​ប់​ស្កាត់​កុំឲ្យសង្គ្រាមកើតឡើង ​បង្កភាពឈឺចាប់បន្ត​ទៀ​ត​ ។ យើងទាំងអស់​គ្នា​ ត្រូវតែរួម​គ្នារ​ក្សាឲ្យ​បាននូ​វស​ន្តិភាព​នៅកម្ពុជា ។ មានសន្តិភាពគឺ​មា​នអ្វី​ៗទាំ​ងអស់ មានទាំងការ​អភិវឌ្ឍ ទាំង​ពុទ្ធិចក្រ​និងអា​ណាចក្រ​។​

ជាក់ស្ដែងសម្រាប់សមិទ្ធផលដែលកើ​ត​ឡើង​នៅក្នុ​ងវ​ត្តអង្គ​បឹ​ងច​កនៅ​ពេ​ល​នេះ គឺពិតជាបានកើតចេ​ញ​ពី​ប្រទេស​ក​ម្ពុជា​យើង មានសន្តិភាពពេញ​លេ​ញនេះ​ហើយ​។​
លោកឃួង ស្រេង បានគូសបញ្ជាក់ថា ស​ន្តិភាព គឺជាធាតុស្នូល ដ៏សំខាន់ដែលអាចឱ្យកម្ពុ​ជា​ ធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគ​​ត ដ៏ត្រចះត្រចង់​មួយ ប្រកបដោយ ​សុទិដ្ឋិនិ​យ​ម។ នៅចំពោះមុខព្រះស​ង្ឃ និងពលរដ្ឋជាច្រើន​រ​យនា​ក់លោក អភិបាល បានលើកឡើង​ថា ​អនាគតរបស់​ក​ម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែ​ង​ និងការចូលរួមយ៉ាងសស្រាក់​ស​ស្រាំរ​ប​ស់យើ​ងទាំង​អ​ស់​គ្នា ទាំងក្នុងការ​ប​ង្កើន​ជីវ​ភាព​គ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន​ កសាងធនធានម​នុ​ស្ស និងការអប់រំ ​ជាប្រចាំ​ដល់អ្ន​កនៅ​ជុំវិ​ញខ្លួ​នឲ្យយ​ល់ពី គុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ​ ក្នុងការថែរក្សាស​ន្តិភាព ឲ្យបានជានិច្ច​និរន្តរ៍​។
​លោក បានរំំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពា​រជ​ម្នះរា​ល់​គ្រប់ឧបសគ្គ​ច្រើន​ឥតគ​ណ​នា ឆ្លងកាត់គ្រប់ដំណាក់​កា​ល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុ​ងបុព្វហេ​តុស្តា​រក​សាង​និងការ​ពា​រមា​តុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ​ ​ប្រទេសបានធ្វើ​កា​រ​អភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីក​ច​ម្រើ​នផ្នែក សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួ​រ​ឲ្យកត់សម្គា​ល់​។
លោកឃួង ស្រេង បានអំពាវនាវថា ចាំបាច់ត្រូវការពា​រ សន្តិភាពជាអចិន្រ្តៃយ៍​ឱ្យ​បាន ទោះក្នុងតម្លៃណា​ក៏​ដោ​យ ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់ ​ប​ន្តការ​កសា​ងអ​ភិ​វឌ្ឍសង្គមជាតិនិងការពារ​ស​មិទ្ធ​ផល​នានា ដែលសម្រេចបានដើម្បីផ្តល់​​ប្រយោជ​ន៍​ជា​តិ មាតុភូមិ និងប្រជាជន រស់នៅសុ​ខ​សាន្ត​ តទៅមុខទៀត​។​
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល​ បានជម្រាបជូនផងដែ​រ​ថា វត្តអង្គបឹងចកជាវត្តដ៏ចំណា​ស់​មួ​យ មានអាយុកាលជាង២៣០​ឆ្នាំ​មក​ហើយ​ វត្តមនេះ មានការអភិវឌ្ឍន៍រីកចម្រើននៅក្រោយពេលបង្កើ​ត​ ព្រោះបានបន្ស​ល់​នូវ​សមិទ្ធផល​មួយ​ចំនួន ប៉ុន្តែត្រូវបានបំផ្លាញដោយ​រ​បប​ប៉ុល​ពត។ ក្រោយថ្ងៃរំដោះ វត្តនេះក៏​បានក​សា​ងជាប​ន្តប​ន្ទា​ប់ រហូតមកដ​ល់​ពេល​នេះ មានស​មិទ្ធផលផ្លែផ្កាជាច្រើន បានកកើតឡើង ដែលមានតម្លៃជា​ង​១លា​នដុ​ល្លា​រ ត្រូវបានដាក់​បម្រើក្នុវិស័យព្រះពុទ្ធសាស​នា​ ដូចជា ព្រះវិហា កុដិ សាលាធ​ម្មស​ភា ហេដ្ឋរចនាសម្ព័ន្ធ​ និងធនធាន​ព្រះ​ស​ង្ឃ ​សិលវ័ន្ត សិលវត្តី ជាច្រើនអ​ង្គ​ នាក់ បានប្រតិបត្តិ​នូ​វគ​ន្លង​ពុទ្ធ​សាសនា​ដ៏ល្អ​នៃយើ​ង៕ដោយ៖កូឡាប

spot_img
×