Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុ​ជា និងសហរដ្ឋអាមេរិក បង្ហាញពីទស្សនវិ​​ស័​​យដូ​ចគ្នា ទៅនឹងការចង់បាន​​នូ​​វ​ស​ន្តិ​ភាព ស្ថិរភាពនយោ​បា​យ​ ការរីកចម្រើនលើវិ​​​ស័​យសេដ្ឋ​​កិ​ច្ច

spot_img

ភ្នំពេញ៖ នៅក្នុង​ជំនួ​បរ​យៈពេល​ជា​ង៣​០នាទី រវាងលោកស្រី ម៉ែន សំអន ជាមួយនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអា​​មេរិ​កប្រ​ចាំកម្ពុជា បានបង្ហាញពីទស្សនវិ​ស័​យដូ​ចគ្នា ទៅនឹងការចង់បាន​នូ​វស​ន្តិ​ភាព ស្ថិរភាពនយោ​បា​យ ការរីកចម្រើនលើវិ​ស័​យសេដ្ឋ​កិ​ច្ច ការអភិវ​ឌ្ឍ និងការពង្រឹងកិច្ចស​ហ​ប្រ​តិបត្តិ​ការ ឲ្យកាន់តែរឹងមាំថែមទៀតរវា​ង​កម្ពុ​ជា និងសហរដ្ឋអាមេរិក ដោយប្រ​កាន់ខ្ជា​ប់នូវ​ល​ទ្ធិប្រជាធិ​ប​តេយ្យ​ សេរី ពហុបក្ស​ ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រ​សួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ លោក ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអា​​មេរិ​កប្រ​ចាំកម្ពុជាថា រាជរដ្ឋាភិបាល​កម្ពុ​ជា មិនដែលភ្លេចពីកិច្ច​ស​ហប្រ​តិប​ត្តិកា​រដ៏ល្អ និងជាយូរអង្វែងម​ក​ហើយ​ ជាមួយសហរដ្ឋអាមេរិកនោះ​ឡើ​យ​ ក្នុងនោះរាជរាដ្ឋាភិបា​ល​ក​ម្ពុជា ដឹកនាំដោយសម្តេ​ច​តេជោ​ ហ៊ុន សែន តែងតែណែនាំដល់គ្រប់​ស្ថា​ប័ន​ ទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ ​ត្រូ​វព​ង្រឹង​ពង្រី​កកិច្ច​ស​ហប្រតិ​បត្តិ​កា​រនេះ ឲ្យកាន់តែល្អប្រសើរទ្វេ​រ​ឡើ​ង ដោយឈរលើបាវ​ច​នា កែទម្រង់ខាងក្នុង បង្កើនមិត្តខាង​ក្រៅ​ ឈរលើស្មារតីឯករាជ្យជា​តិ​ ។
លោកស្រីម៉ែន សំអន បានបញ្ជាក់​បែ​បនេះ ពេល​ជួបពិភាក្សាការងារជាមួ​យ​ឯក​អគ្គរ​ដ្ឋទូ​តអាមេ​រិកប្រ​ចាំ​កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​ ​។
លោក W.Patrick Murphy បានថ្លែងថា ស្ថានទូត និងក្រសួងការបរទេសក​ម្ពុ​ជា បានត្រៀមរៀបចំទិវារំលឹក​ខួ​ប៧​០ឆ្នាំ នៃថ្ងៃទំនាក់ទំ​នង​ការទូ​ត​កម្ពុជា-អាមេរិក ដោយនឹងធ្វើតាមខែនីមួ​យ​ៗរ​ហូត​ដល់ខែ​ធ្នូឆ្នាំ​២០​២០ ក្នុងនោះមានវិស័យជា​ច្រើន ដែលត្រូវធ្វើទៅតាមប្រ​ធា​នប​ទ នៃរដូវកាលរបស់​ក​ម្ពុជា​ រួមមានដូចជា វិស័យអប់រំ កសិកម្ម បរិស្ថាន សុខាភិ​បាល និងការលើកកម្ពស់សិទ្ធិនិងតួនា​ទី​រប​ស់នារី ។ល។
លោកស្រី ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះផែនកា​រ នៃ​ទិវារំលឹកខួបលើក​ទី​៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុ​ជា-អាមេរិក ក្នុងនោះលោកស្រី ឧបនាយករ​ដ្ឋ​ម​ន្ត្រី បានរំលឹកពីគុ​ណ​តម្លៃ នៃទំនាក់ទំនងនេះ ដែលបានបម្រើឲ្យគ្នាទៅ​វិញទៅមកលើ​គ្រ​ប់វិ​ស័យ តែទោះ ជាយ៉ាងណា​កម្ពុ​ជា មិនភ្លេច​ទេ ចំពោះការជួយជ្រោម​ជ្រែ​ងរ​បស់ស​ហ​រដ្ឋ​អា​មេរិក ដល់កម្ពុជាតាំ​ងពី​ដើមរៀ​ង​មក ពិសេសការជួ​យ​រក្សាស្ថិ​រ​ភាព សន្តិភាព និងស​ន្តិសុខ សណ្តាប់ធ្នាប់ដែលជាស្នូល​នាំ​មក​នូវ​ការ​អភិ​វឌ្ឍ និងរីកចម្រើន​ជា​ប​ន្តប​ន្ទា​ប់ ដែលផ្ទុយពីការបំ​ផ្លើ​សពីម​ជ្ឈ​ដ្ឋានខាង​ក្រៅ ដើម្បីកេងយកចំណេញ​ផ​លប្រ​យោជ​ន៍ន​យោបាយ​ ។
លោកស្រីឧបនាយករដ្ឋ​ម​ន្ត្រី ​បានរំលឹកពីទំនា​ក់ទំន​ងរ​វាងស​ម្តេច​តេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ដូ​ណាល់ត្រាំ​ កន្លងមក ហើយនៅខែមីនា​ ខាងមុ​ខ សម្តេចតេជោនា​យ​ករ​ដ្ឋម​ន្ត្រី នៃកម្ពុជា នឹង​អញ្ជើ​ញទៅ​សហ​រ​ដ្ឋអា​មេ​រិក ដើម្បីចូលរួមក្នុងសន្និសីទ​កំ​ពូ​លអាស៊ា​ន អាមេរិក ។ ​
ទាក់ទងនឹងរឿងនេះ ឯកអគ្គរដ្ឋទូត បានស្វាគ​មន៍ នឹងរង់ចាំចូលរួមកិច្ចសហកា​រ​ល្អ ជាមួយវត្តមានរប​ស់​សម្តេ​ចតេ​ជោ ​នាយករដ្ឋមន្ត្រីនៃ​ក​ម្ពុជា ទៅកាន់សហរដ្ឋអាមេ​រិ​កផ​ងដែ​រ ។
ក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន បានជម្រាបជូនពីតួ​នា​ទីរប​ស់​ក្រសួង ដែលកំពុងធ្វើជាសេនាធិការ​ឲ្យ​រា​ជរ​ដ្ឋាភិ​បាល លើវិស័យទំនាក់ទំនងជា​មួ​យ​រដ្ឋ​ស​ភា ព្រឹទ្ធសភា ការ​ផ្សព្វ​ផ្សាយ​ច្បាប់ តាមដានកា​រអនុវត្តច្បាប់ ការធ្វើអធិការកិច្ច​លើ​គ្រប់វិ​ស័យ ទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងប​រិ​ហារ​កេរ និងបណ្តឹងត​វា​ទប់​ស្កាត់ និងប្រឆាំងអំ​ពើពុករលួយ និងការរំលោភ​ដោ​យអ្ន​កមា​នអំ​ណាច មកលើ​ប្រជាពលរ​ដ្ឋ ដែលជាគោដៅចម្បង​របស់រាជ​រ​ដ្ឋាភិ​បាលក​ម្ពុជា ក្នុងការអនុវត្តអ​ភិ​បាល​កិច្ច​ល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ​ចតុកោ​ណ​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×