Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេភូមិ​ពាម​កាយ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន

spot_img

​កោះកុង​៖ មេភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោ​យស​ដោយសារតែ​វិបត្តិ​ផ្ទាល់ខ្លួន​។ ហេតុការណ៍​នេះ បាន​កេ​ី​ត​ឡេ​ី​ង នៅ​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង ០៦:៥៤ នាទី​ព្រឹក នៅ​ចំនុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ដោយ​សព​រងគ្រោះ​គាត់​ជា​មេភូមិ ។

​តាម​ការសាកសួរ​ពី​ភរិយា​សព បាន​ឲ្យ​ដឹងថា សព​រងគ្រោះ​មាន តាំង ចក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ​ពាម​កាយ ហេ​ី​យ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប្តី​របស់គាត់​មាន អា​ការៈខុសប្លែក​ពី​ធម្មតា ហេ​ី​យ​គាត់​តែងតែ​តាម​មេ​ី​ល​រហូត លុះដល់​ព្រឹក​មិញ ពេល​ភ្ញាក់​ពី​គេង គាត់​ចូល​បន្ទប់ទឹក ស្រាប់តែ​ប្តី​របស់គាត់ បាន​យក​ដែក​ព្យួរ​ខោអាវ មក​ចង​មក​មាត់ទ្វារ​បន្ទប់ទឹក ហើយក៏​ដេ​ី​រ​ទៅក្រោយ​ផ្ទះ គាត់​ក៏បាន​ស្រែក​ឆោឡោ អោយ​អ្នកជិតខាង​ជួយ រួច​ក៏​នាំគ្នា​ទៅរក​ប្តី របស់គាត់ ស្រាប់តែ​ប្រទះឃើញ ប្តី​គាត់​ចងក នឹង​ដេ​ី​ម​ស្មាច់​កម្ពស់​ប្រហែល ៣ ម៉ែត្រ ដែលមាន​ចំងាយ​ប្រមាណ ៤៥០​ម៉ែត្រ ពី​ផ្ទះ​របស់គាត់ ហើយ​អ្នកជិតខាង ក៏បាន​ឡេ​ី​ង​យក​គាត់​ចុះ តែ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ រួច​ក៏​រាយការណ៍​មក​ប្រាប់​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ស្តេច ដេ​ី​ម្បី​ចុះ​ត្រួតពិនិត្យ ។
ក្រោយ​ទទួលបាន​ពត៌មាន កម្លាំង​ជំនាញ អធិការ​ស្រុក​គី​រី​សាគរ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​កោះ​ស្តេច ដោយមាន​ការចូលរួម​ពី​មន្ត្រី ពេទ្យ​មណ្ឌល​សុខភាព​កោះ​ស្តេច និង​អាជ្ញា​មូលដ្ឋាន ចុះ​ធ្វើការ​កោសល្យវិច័យ​សព ក្រោយ​ពិនិត្យ​បាន​សន្និដ្ឋានថា សព​រងគ្រោះ​ពិតជា​បាន​ចង ក សម្លាប់ខ្លួន​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន​។
បច្ចុប្បន្ន សព​ត្រូវបាន ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​កូ​ឡាប​

spot_img
×