Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ម្នាក់ និង​បើករថយន្ត​ដឹក​សិស្ស​ម្នាក់ ចាយ​មិន​គ្រប់ បន្ថែម​មុខរបរ​ថ្មី ចេញ​ឆក់​ជនបរទេស ត្រូវ​នគរបាល​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ផ្សាយ​ព័ត៌មាន​ថា កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​បទល្មើស ជាក់ស្តែង នៅ​ចំណុច​ផ្លូវ​លេខ​R៦ (​ផ្លូវ​រថភ្លើង​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ២១​និង​១០​នាទី ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​ពណ៌​ផ្កាឈូក​) ពី​ជនបរទេស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​២១៩ ផ្លូវ​លេខ​៩៣ កែង​ផ្លូវ​លេខ​២១៧ ភូមិ​៥ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព និង​កាបូប​របស់​ជនរងគ្រោះ បញ្ជូនមក​ការិយាល័យ ចាត់ការ​តាម​នីតិវិធី ។​

​ជនសង្ស័យ​រួមមាន ៖ ១-​ឈ្មោះ ពូន សុ​ទ្ធី ហៅ ហ្វី ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្ត​ដឹក​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១២៧ ផ្លូវ​លេខ​១៦៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ហែម ចំរើន ហៅ សក្តិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹក​អីវ៉ាន់​អន​ឡាញ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ ១IB ៥៥៨០ ។ និង​ភស្តុតាង​ចាប់យក​រួមមាន កាបូបស្ពាយ ពណ៌​ផ្កាឈូក ចំនួន ១ ប្រាក់​ដុល្លារ ចំនួន ៨០ ដុល្លារ​អាមេរិក ទូរស័ព្ទដៃ​ម៉ាក​ហូ​វៃ លិខិតឆ្លងដែន និង​សម្ភារៈ​មួយចំនួនទៀត​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ZHANG YANLING ភេទ​ស្រី អាយុ ៤១ ឆ្នាំ​ជនជាតិ ចិន កាន់​លិខិតឆ្លងដែន ស្នាក់នៅ​សណ្ឋាគារ​ប៉ាស៊ីហ្វិក ផ្លូវ​លេខ​៩៣ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្ន​ពេញ មុខរបរ ទេសចរណ៍ ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×