Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គេ​កំពុង​ផឹកស៊ី បុរស​ម្នាក់​ដើរចូល​ទៅ​ផឹក​ដែរ ដោយ​គេ​មិន​ហៅ ហើយ​កើត​ជម្លោះ ទាញ​កាំបិត​បុ័ងតោ​កាប់​ឲ្យ​របួស​

spot_img

​ភ្នំពេញ​៖ នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យក​កាំបិត​បុ័ងតោ​កាប់​បណ្តាល​ឲ្យ​របួស​របួស​២​នាក់ ពេល​កំពុង​អង្គុយ​ផឹកស៊ី​។​

​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ក្នុងពេល​ជនរងគ្រោះ​ជួបជុំគ្នា​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ពេលនោះ​ជនសង្ស័យ​បាន​ដើរមក​ម្នាក់ឯង ចូលទៅ​ផឹកស៊ី​ជាមួយ​ក្រុម​ជនរងគ្រោះ (​ដោយ​ខ្លួនឯង​ដោយ​មិនមាន​គេ​ហៅ​) ក្នុងពេល​កំពុង​អង្គុយ​ផឹកស៊ី​នោះ ជនរងគ្រោះ​ទាំង​២​នាក់ បាន​និយាយ​គ្នា​សើច​លេង ស្រាប់តែ​ជនសង្ស័យ​បាន​ខឹង (​ដោយ​គិតថា​ជនរងគ្រោះ​និយាយដើម​ខ្លួន​) ភ្លាមនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​កាំបិទ​បុ័ងតោ​ចំនួន ១ ដើម ដែល​នៅក្បែរនោះ កាប់​ទៅលើ​ជនរងគ្រោះ​ទាំងពី​នាក់​បណ្ដាល​ឲ្យ​ធ្ងន់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​មន្ត្រីនគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ស៊ុ​ក សារ៉ាត់ ភេទ ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង​មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន ។ រីឯ​ជនរងគ្រោះ​ទី​១​ឈ្មោះ ស៊ឹម ប៊ុន​រ័ត្ន ហៅ ប៉ុង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​គ្មាន ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​របួស​កណ្តាល​ក្បាល ១​កន្លែង កណ្តាល​ថ្ងាស ១​កន្លែង និង​កដៃ​ខាងស្តាំ ១​កន្លែង និង​ជនរងគ្រោះ​ទី​២ ឈ្មោះ រិ​ទ្ធ បូរី ហៅ វ៉េវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៩៦Z ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ របួស​កំប៉េះគូទ ១​កន្លែង ចង្កេះ​ខាងស្តាំ ១​កន្លែង ស្មា​ខាងស្តាំ ១​កន្លែង និង​ចិញ្ចើម​ខាងស្តាំ ១​កន្លែង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ស៊ុ​ក សារ៉ាត់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×