Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ជូនព​រចូលឆ្នាំចិន Gong Xi Fa Cai ២០២០

spot_img

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា “ខ្ញុំនិងភរិយា សូមចូលរួមអបអរ​សា​ទរ ក្នុងថ្ងៃ​សែន​ចូលឆ្នាំ​ចិន នៅថ្ងៃទី ២៤ មករា នេះ “។

សម្តេចតេជោ បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្ន​ខ្ព​ស់ ចំពោះការចម្អិ​នម្ហូ​បអា​ហារ​ ដុតក្រដាស់សែន ធូ​ប និង ទៀន ដើម្បីចៀសវាងកុំ​ឲ្យមានអគ្គិភ័យកើ​តឡើង ដែលធ្វើ​ឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រ​ហែ​ស។​

ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំ​នួ​នធ្វើ​ដំណើរ ទៅកាន់បណ្តាខេត្ត​ផ្សេ​ងៗ។ សូមបើកបរគោរពច្បាប់​ច​រា​ច​រណ៍ កុំផឹកស្រវឹងក្នុងពេល​បើ​កប​រ ត្រូវមានការយោគយ​ល់​គ្នា​ និងប្រុងប្រយ័ត្នខ្ពស់ជា​និ​ច្ច ទោះបីបើកបរជិតឬ​ឆ្ងា​យ ​ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំ​ង​អស់​គ្នា។​

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជន​រួ​មជាតិ​ជួប​តែសំ​ណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នា​ចា​ប់ពី​ឆ្នាំថ្មី ២០២០ នេះតទៅ!

ថ្ងៃទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែ​រមួយចំនួនធំ នៅទូទាំងប្រទេសក៏បាន​ត្រៀ​មរៀប​ចំខ្លួនរួ​ចស្រេ​ចហើយ ដើម្បីចូលរួមអបអ​រ​សាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំ​ង​អស់​គ្នា។

តាមរយៈពិធីបុណ្យទានម្តងៗគឺបាន​រឹតចំ​ណងមិ​ត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាន​និ​ងកាន់​តែមាន​ភា​ពស្និ​ទ្ធស្នាល រវាងជាតិសាសន៍យើង​ទូ​ទាំង​ប្រទេ​ស ដែលកំពុងរស់នៅសុខ​ដុ​ម ក្រោមដំបូលសន្តិភាពជាមួយគ្នា​។​

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួ​មជា​តិទាំ​ងអ​ស់ បានសប្បាយរីករាយជួ​ប​ជុំក្រុ​មគ្រួ​សារ នៅក្នុងឱកាសនៃពិធីបុណ្យ​ចូ​លឆ្នាំ​ចិននេះ៕ដោយ៖កូឡាប

spot_img
×