Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​ប្រ​មូល​ទិន្ន​ន័យ​​ DB_Calcu ដំណើរការលឿនបំផុ​ត សម្រាប់គណនា​ទិន្ន​ន័​យផ្សេ​ៗគ្រ​ប់វិ​ស័យ

spot_img

ភ្នំពេញ៖ ទាក់ទង​និង​វិធីសាស្ត្រ​ប្រ​មូ​លទិ​ន្នន័យ​ DB_Calcu លោកកិត្តិ​សេដ្ឋា​ប​ណ្ឌិត​ ចម ប្រសិទ្ធ ចាត់ទុកថា​មានសារសំខា​ន់​​​បំផុត​ ព្រោះ​ជាកម្មវិធី​ថ្មី​ ​និងដំណើរការលឿនបំផុតសម្រាប់គ​ណ​នា​​ទិន្ន​ន័យផ្សេ​ៗគ្រប់វិស័យ ​ដូចជា វិស័យពន្ធដារ​ រោងចក្រ​ សហ​គ្រា​សធុ​នតូច​​និ​ងមធ្យម​ និងមធ្យមភាគសិស្សប្រឡងជាដើ​ម​​ ​។

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ​កម្ម និងសិប្បកម្ម បានទទួលជួបប្រតិ​ភូ​សមា​គម​សហ​ប្រតិ​បត្តិ​ការ​ក​ម្ពុ​ជា-ជប៉ុន (JCIA)មួយក្រុម ដឹកនាំដោយលោ​​ក​​ប​ណ្ឌិ​ត Fumio Yamada ជាស្ថាបនិកនៃអង្គការ​ស​ហប្រ​តិ​ប​ត្តិកា​រ​ក​ម្ពុ​ជា-ជប៉ុន (JCIA)នៅទីស្តីការក្រសួង ​។​

ក្នុងជំនួបនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកបណ្ឌិត Yam​ada បានបង្ហាញនូវភាពស្និទ្ធស្នាល​ ​និងរំលឹកអនុស្សាវ​រី​យ៍ជា​មួយ​គ្នា​រ​យៈ​ពេល​ ​២៥ ឆ្នាំកកន្លងមក ដែលនាពេលដំបូង​​​លោក ចម​ ប្រសិទ្ធ​ ជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជ​ក​ម្ម​ ហើយលោកប​ណ្ឌិ​ត Yamada ជាប្រធានសមា​គ​ម JCIA ជប៉ុន ដែលធ្វើសកម្ម​ភា​ពយ៉ា​ង​សក​ម្ម​ ក្នុងការទាក់ទាញវិនិយោគិ​ន​ជប៉ុ​នមក​ប​ណ្តាក់​ទុ​ន​វិនិ​យោគនៅ​កម្ពុ​ជា ក៏ដូចជាសកម្មភាពសង្គមដ​ទៃ​ទៀត​ ។​

នៅក្នុងឱកាសនោះ លោកបណ្ឌិត Yamada បានបញ្ជាក់ថា៖”ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងលោក និង​ ឯកឧត្តម​កិ​ត្តិសេ​ដ្ឋាបណ្ឌិ​តរ​យៈពេ​ល ២៥ ឆ្នាំកន្លងទៅ មកដល់បច្ចុប្បន្ននេះ លោ​ក​បណ្ឌិតមានអាយុ ​៩០ឆ្នាំហើយ​ លោ​ក សុំសិទ្ធិចងក្រងឯ​ក​សារ និងរូបភាព នៃចំណងមិត្តភាពនេះ ទុ​កជាអ​នុ​ស្សាវរី​យ៍ ដោយសុំការសហការពីឯ​ក​ឧត្ត​មកិ​ត្តិសេដ្ឋា​ប​ណ្ឌិត​ផ​ងដែ​រ​ ។ ជាពិសេស ក្នុងឱកាសនេះ គឺលោក បាន​នាំ​នូវ​កម្មវិធី ដែលចាត់ទុកថាដំបូងគេ​ សម្រាប់កម្ពុជា នៅក្នុងតំបន់អាស៊ាន ​គឺ​ កម្មវិធី Excel ក្នុងកំព្យូទ័រ ដែល​​​ជាវិធី​សាស្ត្រ​​ក្នុ​ងការ​ប្រ​មូល​ទន្ន​ន័យ​បាន​ប្រហែ​ល​​​ ២ម៉ឺន​ ជួរ​តែក្នុង១​វិ​នា​ទី​ ដែលឲ្យឈ្មោះថា៖វិធីសាស្ត្រ​ប្រមូលទិន្នន័យ​​ ​D​B_​Calcu ។ ប្រសិន​បើមន្ត្រី​រាជការដែលពា​ក់​ព័ន្ធ​បាន​រៀ​ន ពីបច្ចេកទេស​មួ​យ​​នេះ​ ប្រសិទ្ធភាព​នៃកាងា​រ​ក្នុ​ងជួ​ររា​ជរដ្ឋា​ភិបា​លនឹ​ង​​មានការរីកចម្រើនគួ​រ​កត់​ស​ម្គា​ល់​ ។ ចំពោះ​ការ​ចំណាយ​​​សម្រា​ប់​​ការ​​ដំ​ឡើង​​ក​ម្មវិ​ធី​​នេះ​​គឺ​ស្មើ​នឹ​ង​​សូន្យ​ ។ ពី​ព្រោះកម្មវិធី​Softwa​r​e ​បន្ថែម​ ដែល​យើងនឹងត្រូវប្រើប្រា​ស់​​ គឺ​ជាកម្មវិធី​Excel តែប៉ុណ្ណោះ​ ។​
​បច្ចេកទេសនេះ​​ ត្រូវបានធ្វើ​បទ​ប​ង្ហាញ​ និងបង្រៀនដោយលោក​​​ Mitsunori Nishino តែមួយគត់លើពិ​ភ​ពលោ​ក​​ដំបូ​ងគេ​​​ ដែលលោកក៏ជាគណនេ​យ្យ​ករ​ដ៏ជំ​នា​ញ​ និងផ្នែកវិស័យ​ព​ន្ធ​ដា​​រផងដែ​រ​​ “។

ក្នុងបទបង្ហាញ​លោកបាន​ប​ញ្ជាក់​ថា ​ហេតុផល​គឺ​ងាយ​ស្រួ​ល​ទេ​ មានន័យថា​៖​ យើងត្រូវស្វែងយល់​​​និង​បូក​ផ្សំគ្នានូ​វ​​គោល​​គំ​និត​​ និង​បច្ចេកវិទ្យា​ ១១​ចំណុច​​​ បើខ្វះមួយមិនអាចដំណើរការ​បា​ន​ឡើយ​​​ ។ ចំពោះ​សិស្ស​ដែ​ល​​ជ្រើ​សរើស​​​ចូ​លរៀន​ គឺ​អ្នក​ដែលមានជំ​នា​ញ​​IT ស្រាប់​ដោយ​ត្រូវរៀន​​ ​សរុប​មួយថ្ងៃ៦​​ម៉ោ​ង​ និង៦​ថ្ងៃ​ មិនជាប់គ្នា​ ពីព្រោះ​ទុកពេលចន្លោះស​ម្រា​ប់ធ្វើ​លំហា​ត់និ​ង​អ​នុវ​ត្ត​ផ្ទាល់​​ ។ ពេលចេះហើយ​ពួកគាត់នឹង​អា​ច​ធ្វើជា​គ្រូ​បង្គោ​ល​​ប​ន្ត​ទៀត​​បាន​ ។

លោក ទេសរដ្ឋមន្រ្តី​ ​ច​ម​ ប្រសិទ្ធ​ បានឯកភាពចំពោះ​គំ​និ​ត​ លោក​បណ្ឌិត​ Yamada ក្នុងការចងក្រងសៀវភៅ​​​និងរូ​បថ​ត​​អនុ​ស្សា​វរី​យ៍​​​ ។ ដោយឡែក​ ទាក់ទង​និង​​​វិធី​សាស្ត្រ​​ប្រ​មូ​លទិ​ន្នន័​យ​ DB_Calcu លោកកិត្តិ​សេដ្ឋាបណ្ឌិត​​ ចាត់ទុកថា​មានសារសំខាន់​​បំ​​ផុត​ ព្រោះ​ជាកម្មវិធី​ថ្មី​​​ និ​ងដំ​ណើរ​កា​រលឿ​នបំ​ផុ​តស​ម្រា​ប់គ​ណ​នា​ទិ​ន្នន័​យផ្សេ​ៗគ្រ​ប់វិ​ស័​យ ​ដូចជាវិស័យពន្ធដា​រ​​ រោងចក្រ​ សហគ្រាសធុនតូច​និ​​ងម​ធ្យម​​​ និងមធ្យមភាគសិ​ស្ស​ប្រ​ឡង​ជាដើ​ម​ ។

ជាដំបូង​​លោកកិ​ត្តិ​សេ​ដ្ឋាប​ណ្ឌិ​ត​ បានសម្រេចឲ្យជ្រើស​​រើស​ម​ន្រ្តី ក្នុងអគ្គនាយកដ្ឋាន​ជំ​នាញ​ចំនួ​ន១​០រូប​​ចូ​ល​​សិក្សា​​ ​ដើម្បីជាគ្រូបង្គោលសម្រា​ប់​បណ្តុះ​បណ្តា​លប​ន្ត​ទៀត​ ។ ហើយ​លោក​កិត្តិ​​​​សេ​ដ្ឋាបណ្ឌិ​ត​ ក៏សំណូមពរឲ្យលោក​​​M​itsunori Nishino បង្រៀន​ឲ្យបានច្រើន​ថែ​ម​ទៀត​​ ក្នុងស្ថាប័នរាជរដ្ឋា​ភិ​បាល​​និ​ង​គ្រឹះស្ថា​ន​សិ​ក្សា​​នា​នា​៕ដោយ៖កូឡាប

spot_img
×