Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមលក្ខណៈគ្រប់គ្រា​ន់ សម្រាប់បង្ការទប់ស្កា​ត់​ជំងឺរលាក​សួត ប្រភេទ​ថ្មីឈ្មោះ​វីរុស កូរ៉ូណាប្រភេទថ្មី ដាក់ម៉ាស៊ីនស្កែនកំដៅ​​​ ​នៅតាមច្រ​កចេ​ញចូល ​អ​​ន្តរ​ជាតិ

spot_img

ព្រះសីហនុ៖ មន្ទីរសុខាភិបាលខេ​ត្ត​ព្រះសីហនុ បានត្រៀមលក្ខណៈគ្រប់គ្រា​ន់ សម្រាប់បង្ការទប់ស្កា​ត់​ជំងឺរលាក​សួត ប្រភេទ​ថ្មីឈ្មោះ​វីរុស កូរ៉ូណាប្រភេទថ្មី។ ក្រោយពីការផ្ទុះជំងឺរលាកសួ​ត​ប្រភេទថ្មី ឈ្មោះកូរ៉ូណាវីរុស មាននៅប្រ​ទេសថៃ លើភ្ញៀវទេសច​រជន​ជាតិ​ចិន មកពីទីក្រុងវូ​ហាន ប្រទេ​សចិ​ន​។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល​ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ​ឆ្លង បានពង្រឹងនឹងរៀបចំ ដាក់ម៉ាស៊ីនស្កែនកំដៅ​ ​នៅតាមច្រកចេញចូល​អ​ន្តរជាតិ ដោយឡែកនៅអាកាសយានដ្ឋានអ​ន្ត​រ​ជាតិ ខេត្តព្រះសី​ហ​នុ ក៏មានរៀបចំដាក់ម៉ាស៊ី​នស្កែនកំដៅ​ផងដែរ កាលពីថ្ងៃទី​១០ ខែមករា ឆ្នាំ២០​២០​ ដើម្បីឱ្យក្រុមចត្តាឡីស័ក ធ្វើ​ការស្រាវជ្រាវរ​ក​ករណី​សង្ស័យ ជំងឺឆ្លងប្រភេទ​ថ្មី លើភ្ញៀវទេសចរណ៍មកលេងស្រុកខ្មែរ​ ​នៅតា​មច្រកអាកាសយានដ្ឋានអ​ន្ត​រជាតិខេត្តព្រះ​សី​ហនុ សម្រាប់បង្ការទប់ស្កា​ត់​ការ​ឆ្លង ចូលមេរោគផ្លូវដង្ហើ​ម​ប្រភេ​ទថ្មី មកប្រទេសកម្ពុជា។

ទន្ទឹ​មនោះ មន្ទីរសុខាភិបាល ក៏បានត្រៀមបន្ទប់ដាក់​អ្ន​កជំងឺ ឲ្យនៅដាច់ដោយឡែ​ក នៅក្នុងព្រលានយន្តហោះអន្តរ​ជា​តិព្រះសី​ហនុ​ និងមន្ទីរពេទ្យបង្អែ​ក​ខេត្ត និងសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រា​ប់​ការព្យា​បាល​ផ​ងដែរ ។

ចិនបញ្ចេញប្រា​ក់១​៤​៥លាន​ដុល្លា​រ​ ឲ្យខេត្តកើតជំងឹដើម្បីទប់រាតត្បា​ត​។ ទីភ្នាក់ងារព័ត៌មានបរ​ទេស រាយការណ៍ពីក្រុងប៉េកាំ​ង នៅថ្ងៃទី​២៤​​មក​រា​នេះថា ក្រោយពី​បិទចា​ក់សោទីក្រុ​ងវូអាន ដែលមាន​ប្រជា​ករ​១១​លាននាក់ និងបន្ទាប់ប្រកាសបិទ​​ទីក្រុង​ហួងហ្គាង ដែលមានប្រជាករ៧,៥​លាននាក់​ ក្នុងខេ​ត្តហូ​បេមកនៅថ្ងៃនេះ​ រដ្ឋាភិបាល​ចិន បានសម្រេចអនុម័​ត​ថវិកាបន្ទាន់​ចំនួន​១៤៥លានដុ​ល្លារ ឲ្យទៅខេ​ត្តហូបេ ជាខេត្តប្រភេ​ពនៃ​ការ​កើតជំងឺឆ្លងដោយវីរុ​ស​ Corona ដើម្បីជួយទប់ទល់​កុំ​ឲ្យជំងឺនេះ ឆ្លងចេញរួចពីទី​នេះ​។
ខណៈនេះអ្នកស្លាប់ដោ​យសា​រជំងឺនេះ បានកើនដល់២៥នាក់​ហើ​យ។ អ្នកឈឺមានចំ​នួន​៨៣​៥​នាក់ ដែលក្នុងនោះធ្ងន់១៧៧​នា​ក់ ​និងអ្នកដែលគេ​ស​ង្ស័យថាបាន​ឆ្លង គឺមានរហូត១០​៧​២នាក់​។
នៅក្រុងប៉េកាង អាជ្ញាធរបា​នប្រ​កា​សលុប​ចោលក​ម្មវិ​ធីជួ​ប​ជុំធំៗ ក្នុងអំឡុងបុណ្យចូ​ល​ឆ្នាំចិ​នខាង​មុ​ខនេះទាំង​អ​ស់ រួមទាំងសារ​មន្ទីរ​ វត្តអារាម ព្រះ​វិហា​រ និងទីប្រជុំជនសំ​ខា​ន់ៗ​។

ជំងឺឆ្លងនៅចិនកំ​ពុងតែ​រាត​ត្បាតតែអង្គការសុខភាពពិភពលោកមិន​ទា​ន់ប្រ​កាស​អាសន្នទេ។ ទីភ្នាក់ងារព័ត៌មា​នបរ​ទេស បានផ្សា​យនៅ​ថ្ងៃទី​២៤ម​ករា​នេះថា ចំនួន​អ្នក​ស្លាប់ដោយសារជំ​ងឺរលាកសួតឆ្លងដោ​យ​វីរុ​ស Corona នៅចិន បានកើ​នដល់​២៥នាក់
ហើយនិងមានអ្នកជំងឺឆ្លងចំនួន៨៣០នាក់។
​ជំងឺឆ្លងវីរុសCoronaនៅ​ចិននេះ កំពុងឆ្លងរាល​ដាលពីមនុស្សម្នាក់​ទៅ​ម្នាក់យ៉ា​ង​ឆាប់រ​ហ័​ស ប៉ុន្តែអង្គការសុខភាពពិភ​ព​លោក WH​O​ បាន​និយា​យ​ថា ជំងឺនោះគឺជាជំងឺឆ្លងរាតត្បាតតែក្នុ​ង​ស្រុកចិ​នទេ មិនទាន់អាចប្រកាសអាស​ន្ន​បាន​ថា​ ជាក្តីបា​រម្ភ​សម្រាប់​ពិភព​លោក​ទាំងមូ​ល​ឡើ​យ។

ឆ្លងលឿនណាស់! ជំងឺឆ្លងនៅ​ចិន បានរាលដាលមកដល់វៀតណា​ម!​។ ស្ថានការណ៍នៃការឆ្លងរាតត្បាត​ជំ​ងឺផ្លូវដ​ង្ហើម​ដោយសា​រឆ្លង​វី​រុស​Coronaពីស្រុកចិនបានរាតត្បាតលឿន​ណា​ស់។​ ចុងក្រោយនេះជំ​ងឺនេះបានរាត​ត្បា​តមក​ដល់​វៀតណា​ម សាំងហ្គាពួរ អារ៉ាប់ប៊ីសាអូឌីត និ​ង​ហុងកុ​ង​ ថៃ។
ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សា​យ​នៅថ្ងៃទី​២៤​មករា​នេះ​ថា ជនជាតិចិន២នាក់​ឪ​ពុកកូ​ន រស់នៅក្រុងហូ​ជី​មិញ ត្រូវបានគេរកឃើញថា​ពិ​តជា​មាន​ជំងឺរលាក​សួត ដោយសារវីរុសCoronaនេះ។ គឺកូនបានឆ្លងវីរុស​ពី​ឪពុ​ក បន្ទាប់ពីឪពុ​កនោះ ទៅទេសចរណ៍នៅទី​ក្រុងវូ​ហាន (ចិន) ឆ្លងមកពីទី​នោះ​។ អ្នកទាំងពីរ​ចូល​ពេទ្យ​តាំងពី​ថ្ងៃទី​១៧មករា បន្ទាប់ពីឡើង​ក​ម្តៅខ្លួន​ខ្លាំ​ង ចុងក្រោយពិនិត្យឃើញថាមាន​ជំ​ងឹនោះ​មែ​ន៕ដោយ៖កូឡាប

spot_img
×