Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារជាអ្នកបន្តវេ​ន​ប្រកប​ដោយស​ក្តា​នុពល ហើយកម្ពុជាបានយកចិត្តទុ​ក​ដាក់ អប់រំ​កុមារ តំាងពីឆ្នាំ១៩៧៩មក

spot_img

ស្វាយរៀង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា​ន​រដ្ឋ​សភា បានលើកឡើងថា កុមារ ជាអ្នកបន្តវេន ប្រ​កបដោ​យធ​ន​ធានសក្តានុពលរប​ស់​ប្រទេស​ជាតិ។ កុមារជាមូលដ្ឋានគ្រឹះក្នុងកា​រ​អភិ​វឌ្ឍ​ធ​នធាន​ម​នុស្ស ប្រកបដោយសមត្ថភាពសេច​ក្ដី​ថ្លៃថ្នូ​រ ដើម្បីរួមចំណែកកាត់ប​ន្ថ​យគម្លា​ត​សង្គ​ម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើ​ង​ដូ​ច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើ​ញ​ជាអ​ធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ ក្នុងពិធីសម្ពោធសាលាប​ឋ​មសិ​ក្សាតា​សួស ស្ថិតនៅភូមិតាសួស ​ឃុំ​ត្រស់​ ស្រុករ​មាស​ហែក ខេត្តស្វាយរៀ​ង​។ សម្តេចបានគូសបញ្ជា​ក់​ថា ការយកចិត្តទុកដាក់​ចំ​ពោះកា​រអ​ប់រំ រៀនសូត្ររ​ប​ស់កុ​មា​រ​ មិនមែនជាកិច្ចការ​ថ្មី​នោះទេ រាជរដ្ឋាភិបាលក​ម្ពុជា​បាន​ផ្តើ​ម​យក​ចិត្តទុ​កដាក់អ​នុវត្ត តាំងពីក្រោ​យ​ថ្ងៃរំដោះ​ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ។ក្នុងរយៈពេ​ល​ជាង៤០ឆ្នាំកន្លងមក​នេះ កម្ពុជាបានបង្កលក្ខ​ណៈឱ្យ​យុ​វជន​ជំនា​ន់ក្រោ​យៗ ទទួលបានការសិ​ក្សា​ពេញ​លេញ​ រ​ហូតទទួលបា​ន​សញ្ញា​បត្រ​​ ​បរិញ្ញា​បត្រ​រា​ប់​ពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងា​រ​ ​និងមានមុខរបរដូច​នឹ​ងប​ណ្តាប្រ​ជាជាតិ​ក្នុ​ងតំបន់ និងបានរួមចំណែ​ក​ដល់​កំណើ​នសេ​ដ្ឋ​កិច្ច ប្រកប ដោយចីរភាព ​និ​ងការកាត់ប​ន្ថ​យអ​ត្រានៃ​ភាព​ក្រីក្រនៅ​ក្នុង​ប្រទេ​ស​ជា​តិ។​

សម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន បានលើកឡើងថា កុមារនៅកម្ពុជា ត្រូ​វបានការពារ ការជួយឧប​ត្ថ​ម្ភ​គាំទ្រ ​ការចិញ្ចឹ​ម​បីបាច់​ថែ​រក្សា ការផ្តល់អាហា​រូ​ប​ត្ថម្ភ ការអប់រំរៀ​ន​សូត្រ ត្រូវបានលើកត​ម្កើ​ងជា​បន្ត​ប​ន្ទាប់។ សម្តេចបានបន្ត​ថា​ “យុវជន​ជា​សស​រទ្រូ​ង ជាកម្លាំងស្នូ​ល ដែលនឹងក្លាយជាអ្នកដឹក​នាំ​នៅក្នុ​ងពេល​អនា​គត ដែលពួកគេនឹងក្លាយ​ជា​អ្នក​ដឹ​កនាំ​ ​គ្រប់គ្រង​ស្ថា​ប័ន​ក្លា​យជា​មេគ្រួ​សារ ។ កម្ពុជា តែងយកចិត្តទុកដា​ក់​ក្នុ​ង​កិច្ច​គាំ​ពា​រ និងជំរុញ​កា​រអភិ​វឌ្ឍ​ធនធា​នម​នុស្ស​ប្រក​បដោ​យស​មធ​ម៌ ដើម្បីផ្តល់ឱកាសដល់កុ​មា​រគ្រ​ប់រូប ទទួលបាននូវកា​រ​គាំពា​រតាំ​ង​ពីកុ​មា​រ​ភា​ព។ ជាយុទ្ធសាស្រ្តរបស់រា​ជ​រដ្ឋា​ភិបាល គឺកុមារទាំងអស់ត្រូ​វ​ទទួ​លបា​នកា​រគាំ​ពារ ការអប់រំកម្រិតម​ត្តេយ្យ​សិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់​ឱ្យ​ពួក​គេត្រៀម​ខ្លួ​នរួច​ជា​ស្រេច ដើម្បីចូលរៀនទៅតាមក​ម្រិ​ត​ នៃបឋម​សិក្សា​”​។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង ​​មាន៥បន្ទប់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេ​ល​នេះ​ ជាការឧបត្ថម្ភរបស់ អង្គការស្គូល ​អេ​ដ ​ជប៉ុន។ អង្គការនេះបានសាងស​ង់​អគារសិក្សាជាច្រើនខ្នងនៅទូ​ទាំ​ងប្រ​ទេ​ស ។ ក្រៅពីការកសាង​អ​គារ​សិ​ក្សា អង្គការស្គូល អេដ ជប៉ុន នៅមានសកម្មភាព​ផ្សេ​ងៗទៀ​ត ដូចជាផ្តល់អាហារូបក​រ​ណ៍​ ជាស្បៀង សម្ភារៈសិក្សា និងសម្លៀកបំ​ពាក់ដ​ល់សិស្ស​​ក្រី​ក្រទៀត​ផ​ង។

សម្តេចអគ្គមហាពញាចក្រី ហេង ​សំរិន បានថ្លែងអំណរគុណលោក វ៉ាតាណាបេ មិគិ អតីតសមាជិកសភា ​ជ​ប៉ុន​ និងជាប្រធា​ន​អង្គកា​រ​ស្គូល អេដ ជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី ​និ​ងស​ប្បុរស​ជន​ជប៉ុ​ន​ ដែលបានរួមចំណែក​លើ​កក​ម្ពស់វិ​ស័យ​អ​ប់រំ​នៅ​ក​ម្ពុ​ជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា​ក៏​បាន​ថ្លែង​អំណ​រគុ​ណដ​ល់រ​ដ្ឋា​ភិ​បា​ល និងប្រជាជន​ជ​ប៉ុន ដែលជានិច្ចកាលតែង​បានផ្ត​ល់​ការ​ឧបត្ថ​ម្ភ​គាំទ្រ លើគ្រប់វិស័យក្នុងការ​រួ​មចំ​ណែក​អភិ​វឌ្ឍ​ប្រទេ​ស​កម្ពុ​ជា​ តាំងពីដំណាក់កា​ល​ស្វែង​រក​ស​ន្តិភា​ព ស្តារ និងអភិវឌ្ឍន៍ប្រ​ទេ​ស​ រហូតមកដល់ពេល​ប​ច្ចុប្ប​ន្ននេះ​។ វឌ្ឍនភាព និងការអភិវឌ្ឍ ​រ​បស់ក​ម្ពុជាស​ម្រេច​បាន​នាពេ​ល​ប​ច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តា​ច់​ពីជំ​នួ​យដ៏ថ្លៃ​ថ្លា​រប​ស់​មិ​ត្តជ​ប៉ុន នោះឡើយ។

សម្តេចបានអំពាវនាវ​ដ​ល់មា​តាបិ​តា ទំាងអ​ស់ ត្រូវបញ្ជូនកូ​នគ្រ​ប់​អាយុ​សិក្សា ទៅសាលារៀនឱ្យបានគ្រ​ប់​ៗ​គ្នា។​ សម្តេចបានផ្តាំផ្ញើដល់​យុ​វ​ជន គោរពច្បា​ប់​ចរា​ចរ​ណ៍ និងជៀសវាងឱ្យឆ្ងាយពី​គ្រឿ​ងញៀ​ន​។ ប្រធានរដ្ឋសភា បា​ន​លើកទឹ​កចិ​ត្ត​ដល់អាជ្ញាធ​រ​ ចុះស្វែងយល់ទុក្ខលំ​បា​ក និងដោះស្រាយបញ្ហាពល​រ​ដ្ឋឱ្យ​ទាន់ពេ​លវេ​លា​៕ដោយ៖កូឡាប

spot_img
×