Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី គី តិច ទទួលស្គាល​ការចោ​ទប្រ​កាន់រ​ប​ស់ សម រង្ស៊ី

spot_img

ភ្នំពេញ៖ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល លោក គី តិច អះអាងថា ខ្លួន​​មាន​​​ភ​ស្តុតាង​​ថ្មី​ទៀត សម្រាប់​ដាក់បន្ទុក​លើ​លោ​ក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជា​តិ​។ នោះ​គឺ​សារ​​លោ​ក សម រង្ស៊ី ដែល​បាន​អះអាង​ថា​ លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ស​ន្ទិ​ដ្ឋិ​ភាព ​គឺ​​សមគំនិត​ជាមួយ​​​​បរ​ទេស​​។ មេធាវី​រដ្ឋាភិបាល ថា សារ​របស់លោក សម​ ​រង្ស៊ី នេះ​នឹង​ក្លាយជា​ភស្តុតាង​​រឹ​ង​មាំ​ថែ​ម​ទៀត ដែល​ធ្វើឱ្យ​លោ​ក​ កឹម សុខា មិនអាច​គេចផុត​ពី​​​ទោស​​បាន​ទេ​​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ខែមករានេះថា “អ្នកណាក៏ដឹ​ង​ដែរថា លោក ​សម រង្ស៊ី បានធ្វើការចោទប្រកាន់មក​លើ​រដ្ឋាភិ​បាល អស់រយៈពេលយ៉ា​ង​ ២៥ឆ្នាំមកនេះ ដោយចោទបានរឿងជា​ច្រើ​នរា​ប់មិ​ន​អស់ ប៉ុន្តែរដ្ឋាភិបាលច្រានចោ​ល​ការ​ចោទ​ប្រកាន់ទាំ​ង​នោះថា គ្មានមូលដ្ឋាន និងគ្មាន​ភ​ស្តុតាង”។

លោក បានបន្តថា “តើ ឥឡូវនេះ មេធាវី គី តិច ដែលជាមេធាវីដើម​ប​ណ្តឹង​រដ្ឋប្ប​វេណី និងតំណាងរាជរដ្ឋា​ភិ​បា​ល ចាប់ផ្តើមទទួលស្គាល់​កា​រចោ​ទប្រកា​ន់រ​បស់​លោ​ក ​សម រង្ស៊ី ថាជាការពិតហើយ​មែ​នទេ?” កាលពីម្សិលមិញ មេធាវី គី តិច បានទទួលស្គាល់អ្វីដែលលោ​ក​ សម រង្ស៊ី បានបង្ហោះនៅលើ Facebook របស់គាត់ថាជាភស្តុតា​ង​ដាក់​បន្ទុក​មក​លើលោក​ប្រធា​ន កឹម សុខា។ បើសិនជាមេធាវី គី​ ​តិច ទទួលស្គាល់​អ្វី​ដែល​លោ​ក សម រង្ស៊ី បាននិយាយ សរសេរ និងបង្ហោះ គឺជាការពិតនោះ ​ដូច្នេះតុលា​ការប្រ​ហែល​ជាត្រូវបើកការស៊ើបអង្កេ​ត​សំណុំរឿ​ងព្រ​ហ្មទ​ណ្ឌ​យ៉ាង​ច្រើន អស់រយៈពេល​ជាង ២៥ឆ្នាំមកនេះ ដែលលោក សម រង្ស៊ី បាន​ធ្វើការចោទ​ប្រ​កាន់ ចាប់តាំងពីឆ្នាំ១៩៩​៣​ ដល់ ឆ្នាំ២០២០​នេះ”។

លោកមុត ចន្ថា បានបន្ថែមទៀតថា ប៉ុន្តែសូមកុំភ្លេចថា ការទទួលស្គាល់ភស្តុតាង​ដា​ក់ប​ន្ទុក ឬមិនដាក់​ប​ន្ទុក ឬអត់ គឺជាអំណា​ច​ឆន្ទា​នុសិទ្ធិ​ ឬជាឥស្សរភា​ព​របស់​ក្រុមប្រឹ​ក្សាជំ​នុំ​ជ​ម្រះ ប៉ុណ្ណោះ​!។

លោកប្រធាន កឹម សុខា នៅតែអះអាង និងបន្តអះអាងថាលោកគ្មា​ន​កំហុ​ស មិនបាន ហើយក៏មិនដែលបា​ន​ត្រូ​វរ៉ូ​វ ឬឃុបឃិតជាមួយរដ្ឋ​ប​រ​ទេស ឬភ្នាក់ងារប​រ​ទេស នាំឲ្យមានការប្រ​ទូ​សរ៉ា​យ ឬនាំឲ្យមានអំពើឈ្លានពានប្រ​ឆាំ​ងនឹង​ព្រះរា​ជាណា​ចក្រ​កម្ពុ​ជា​ឡើ​យ។​

​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា “​កឹម សុខា ពាក់ព័ន្ធ​តិចជាង សម រង្ស៊ី ឆ្ងាយ​ណាស់ ក្នុ​ង​​ឧក្រិដ្ឋ​កម្ម ស​ន្ទិ​ដ្ឋិ​ភាព គឺ​សមគំនិត​ជាមួយ​​បរទេស ដើម្បី​រៀបចំ​ឲ្យ​មាន​បដិវត្ត​ន៍​​ព​ណ៌ ផ្តួលរំលំ​របប ហ៊ុន សែន តាម​ការចោទប្រកាន់​ពី​តុ​លាការ​​ទី​ក្រុង​​ភ្នំ​ពេ​ញ​។ ​នេះ​ជា​សំណុំ​ឯកសារ​​ទី ២ ដែល​ខ្ញុំ សម រង្ស៊ី ផ្ញើជូន​តុលាកា​រ​​ទីក្រុ​ង​ភ្នំ​ពេញ ដើម្បី​បញ្ជាក់​ជា​​ភ​ស្តុតាង​​ថា​​ខ្ញុំ​បាន​សហការ​ជាមួយ​​​អង្គ​ការ​​បរ​ទេស​​ជា​ច្រើន ក្នុង​គោលបំណង​រៀបចំ​​ឲ្យ​​មា​នកា​រ​​ផ្លាស់ប្តូរ​របប​នយោបា​យ​ ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្លា​ស់​ប្តូរ​​ពី​​រ​បប​​ផ្តា​ច់ការ មក​របប​ប្រជាធិប​​តេយ្យ​​”​។​

មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល លោក គី តិច បានអះអាងថា “​ខ្ញុំ​អរគុណ សម រង្ស៊ី ចំពោះ​ការបង្ហាញ​ភស្តុតាង​ដាក់ប​ន្ទុក សម្រាប់​ខ្លួនឯង ក៏ដូចជា​ភស្តុ​តា​ង​​ដាក់ប​ន្ទុក​​ជនជា​ប់ចោ​ទ កឹម សុខា​។ ​ខ្ញុំ​អរគុណ​ចំពោះ​ការ​ស្វែ​ងរ​ក​ភ​ស្តុតា​ង​ដ៏​​មាន​​សា​រសំខាន់​​នេះ ទី​១ គឺ​ខ្ញុំ​សង្ឃឹ​មថា តំណាង​អយ្យកា​រ សមត្ថកិច្ច​ពាក់ព័​ន្ធ ក៏ដូចជា​ចៅក្រម​ស៊ើបសួរ​ច្បាស់​​​ជា​​ប្រមូល​​ភ​ស្តុតាង​​ដែ​ល​​ស​ម រ​ង្ស៊ី បានបង្ហាញ ទុក​សម្រាប់​ដាក់បន្ទុក​​បន្ថែ​ម​​ទាំង​​ទ​ណ្ឌិត សម រ​ង្ស៊ី ទាំង​ជនជាប់ចោទ កឹម សុខា​​”​។ លោក គី តិច ដែល​បាន​សង្កត់ធ្ងន់ថា ​សំណុំរឿ​ង​​លោក កឹម សុខា នេះ ត្រូវបាន​តុលាការ​បំ​បែ​ក​រួ​ចហើយ ដើម្បី​រង់ចាំ​ស្វាគមន៍​​​លោក សម រ​ង្ស៊ី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×