Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងធូបសែនចូលឆ្នាំចិន​ ឆេះផ្ទះចំ​នួន​២ខ្នង ខូចខាតទ្រព្យសម្បត្តិមាស​ចំនួ​ន5តំឡឹង និងជាង40.000ដុល្លារ

spot_img

ខេត្តកំពង់ចាម៖ នគរបាលខេត្តកំពង់ចាម បានស្នើសុំដល់បងប្អូនអ្នកស្រុកមេមត់​ សូមបង្កើនការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំ​ផុតណា​ មុននេះបន្តិចមានករណី​អ​គ្គីភ័​យឆា​បឆេះ​ផ្ទះប្រជាពលរដ្ឋនៅ​ស្រុ​កស្ទឹ​ង​ត្រង់ ខេត្តកំពង់ចា​ម ដោយមូលហេតុ កា​រធ្វេសប្រហែស ភ្លើងធូប សែនចូលឆ្នាំចិន ​ហើយបិ​ទទ្វា​រផ្ទះចោ​ល​ ​។ ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ​នោះ​ ធ្វើឲ្យខូចខាតទ្រព្យស​ម្ប​ត្តិអ​ស់រាប់​សិ​ប​ម៉ឺន​ដុល្លារ និងមិនមានគ្រោះថ្នា​ក់​ដល់​អាយុ​ជីវិ​តមនុ​ស្សឡើ​យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ការធ្វេសប្រហែសភ្លើងធូបសែន​ចូ​លឆ្នាំ​ចិន ហើយបិទទ្វារផ្ទះចោ​ល​ បណ្តាលឲ្យឆេះផ្ទះចំនួន២​ខ្ន​ង ខូចខាតទ្រព្យសម្បត្តិមាស​ចំ​នួន5តំឡឹង ប្រាក់ដុល្លារចំនួនជាង40​.000ដុល្លារ
ប្រាក់រៀលចំនួន70លានរៀល រួមជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនទៀត។

ប្រភពពីរដ្ឋបាលស្រុកស្ទឹង​ត្រ​ង់ខេ​ត្តកំ​ពង់​ចា​ម បានឲ្យដឹងថា​ នៅព្រឹកវេលាម៉ោង9​និង30 ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានព័​ត៌​មាន អំពីមានករណី​អ​គ្គិភ័យ នៅភូមិ​សំរោង ឃុំអូរម្លូ លោកទុន ណេត អភិបាលនៃគ​ណៈ​អភិបា​ល​ស្រុក និងជាប្រធានគណៈបញ្ជាកា​រ​ឯ​កភាពរ​ដ្ឋ​បាលស្ទឹ​ង​ត្រង់ បានដឹកនាំកម្លាំងអន្ត​រា​គមន៍ នៃអធិការដ្ឋាននគរ​បា​ល ចុះពន្លត់អគ្គិភ័យនៅទីតាំ​ង​កើត​ហេ​តុ​។

ករណីនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង​រួ​ម​មានៈ 1.ឈ្មោះមីន ផា ភេទប្រុស អាយុ4​8ឆ្នាំ ផ្ទះទំហំ​8ម៉ែត្រគុណ16ម៉ែត្រ ធ្វើពីឈើ​ប្រក់​ក្បឿង ឆេះខូចខាតទាំ​ងស្រុង និងខូចខាតទ្រព្យសម្បត្តិ​និ​ងសម្ភារដូចជា​ មាសចំនួន5តំឡឹង ប្រាក់ដុល្លារចំនួន40.000ដុល្លារ ប្រាក់រៀលចំនួន70លា​នរៀ​ល និងសម្ភារប្រើប្រាស់មួយចំនួន​ទៀ​ត។ 2.ឈ្មោះលី លាង ភេទប្រុស អាយុ58ឆ្នាំផ្ទះ ទំហំ10ម៉ែត្រគុណ16ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿ​ងឆេះខូ​ចខាត​ទាំ​ងស្រុង និងខូចខាតបាត់ប​ង់​សម្ភាររួមមាន ប្រាក់ដុល្លារចំនួន3.000ដុល្លារ
ម៉ាស៊ីនកិនស្រូវ15សេះចំនួន01​គ្រឿង ម៉ាស៊ីនធ្វើនំបញ្ចុក15សេះចំនួន0​1​គ្រៀង ស្រូវចំនួន​2​0បេ និងសម្ភារប្រើប្រាស់មួយចំនួន​។​

ប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័​យ​អស់​ចំនួ​ន​05​គ្រឿ​ង គឺរថយន្តអធិការដ្ឋាននគរបាលស្រុក​ស្ទឹ​ង​ត្រង់​01គ្រឿង រថយន្តអធិការដ្ឋាននគរ​បា​លស្រុ​កចំកា​រលើ​0​1​គ្រឿង រថយន្តស្នងការ​ដ្ឋា​ននគ​របា​លខេ​ត្ត​02គ្រឿ​ង និងរថយន្តក្រុមហ៊ុនឡុងស្រេង​ចំ​ការ​កៅស៊ូ​បឹងកេ​ត​01​គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន​0​8ឡា​ន​។

រដ្ឋបាលស្រុកស្ទឹង​ត្រ​ង់ បានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ ដោយសារការធ្វេ​សប្រ​ហែ​សភ្លើង​ធូប​សែនចូ​ល​ឆ្នាំ​ចិនហើយ បិទទ្វា​រផ្ទះ​ចោ​ល។ ក្នុងហេតុការណ៍គ្រោះថ្នា​ក់​អគ្គិ​ភ័​យនេះ មិនមានគ្រោះថ្នាក់ដល់ម​នុ​ស្សឡើ​យ៕​ដោយ៖កូឡាប

spot_img
×