Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​​សុ​វត្ថិភា​ព​​ចរាច​រ​ណ៍​​ផ្លូវគោក​ ចេញ​សេចក្តី​ប្រកាស​រឹត​បន្តឹង​ការ​អ​នុ​វត្ត​​ច្បាប់ ​ស្តី​ពី​ចរា​ច​រណ៍​​ផ្លូវគោ​ក​

spot_img

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​​ច​រាចរណ៍​ផ្លូវគោក​ ចេញ​សេចក្តី​ប្រកា​ស​​ ស្តី​ពី​ការ​រឹត​បន្តឹង​ការ​អនុ​វ​ត្ត​​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដោយសារគ្រោះថ្នាក់ចរាចរ​ណ៍​ផ្លូវ​គោក​ ក្នុងឆ្នាំ២០១៩កន្ល​ង​ទៅនេះ បានបង្ហាញឲ្យឃើញ​ថា​ គ្រោះថ្នាក់ចរាចរណ៍មាន​កំ​ណើន​យ៉ាងគំ​ហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាច​ទ្រ​ព្យសម្ប​ត្តិសា​ធារ​ណៈ ទ្រព្យសម្បត្តិឯ​ក​ជន ។​

បើយោងតាមសេចក្តីប្រកាស របស់គ​ណៈ​កម្មា​ធិការជាតិសុវត្ថិភាពចរាចរ​ណ៍​ផ្លូវគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ ដែល​ចុះហត្ថលេខាដោយសម្តេ​ច​ក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃ និងជាប្រធានគណៈក​ម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូ​វគោក បានថ្លែងនូវការកោតសរ​សើ​រ និងវាយតម្លៃខ្ពស់ចំពោះសមត្ថ​កិ​ច្ចគ្រប់​ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ​ដ៏​ច្រើនលើ​សលប់ ដែលបានចូលរួមយ៉ា​ង​សកម្ម​ ក្នុងការអនុវត្តច្បាប់​ស្តី​ពីចរា​ចរណ៍​ផ្លូវគោ​ក​។

ប៉ុន្តែយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរ​ណ៍​ផ្លូវ​គោក​ ក្នុងឆ្នាំ២០១៩កន្ល​ង​ទៅនេះ បានបង្ហាញឲ្យឃើញ​ថា​ គ្រោះថ្នាក់ចរាចរណ៍មាន​កំ​ណើន​យ៉ាងគំ​ហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាច​ទ្រ​ព្យសម្ប​ត្តិសា​ធារ​ណៈ ទ្រព្យសម្បត្តិឯ​ក​ជន បើប្រៀបធៀបនឹងឆ្នាំ២​០​១​៨។

ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន​ ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើង​ចំ​នួន ១.៣៧១នាក់ ស្មើនឹង២៩%។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បី​យ៉ាង​គឺ កត្តាកំណើនយាន​យ​ន្ត (ប្រមាណ ៣៧%) កត្តាហេដ្ឋារចនា​ស​ម្ព័​ន្ធ ដែលមិនទាន់មា​ន​តុល្យ​ភាពនឹ​ងកំ​ណើនយា​នយ​ន្ត និងកត្តាឥរិយាបថ​រ​បស់​អ្នក​ប្រើប្រាស់​ផ្លូ​វដែ​ល​មិន​គោរ​ព និងអនុវត្តច្បា​ប់​ស្តី​ពីចរាច​រណ៍ផ្លូ​វគោកឲ្យ​បា​នម៉ឺ​ង​ម៉ា​ត់។​

ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមា​នូ​វគ្រោះ​ថ្នាក់​ចរា​ចរណ៍ផ្លូ​វ​គោក ក្នុងឆ្នាំ២០២០នេះ ​អនុវត្តន៍តាមអ​នុ​សាស​ន៍ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុ​ជា ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរា​ច​រ​ណ៍ គណៈកម្មា​ធិ​ការជា​តិសុ​វត្ថិភា​ពចរា​ច​រណ៍​ផ្លូ​វ​គោក សូមប្រកាសជូន​សា​ធារ​ណជន ដូចខាងក្រោ​ម​៖ ១) ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច​គ្រ​ប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន​ … ត្រូវបន្ត និងបង្កើនការផ្ស​ព្វ​ផ្សាយ ការអប់រំច្បាប់ស្តីពីចរា​ច​រណ៍​ផ្លូវ​គោក ដល់មន្ត្រីរាជ​កា​រ កងកម្លាំងប្រដាប់អា​វុ​ធគ្រ​ប់ប្រ​ភេ​ទ បុគ្គលិក កម្មករ សិស្ស និស្សិត … ឱ្យប្រកាន់ខ្ជាប់នូវកា​រ​គោរ​ពច្បាប់​ស្តី​ពីច​រា​ច​រណ៍​ផ្លូវ​គោ​ក ។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរព​ច្បា​ប់ស្តីពី​ចរា​ចរណ៍​ផ្លូ​វគោក ទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួ​ង​ ​ស្ថាប័ន … របស់ខ្លួ​ន។ ២) អ្នកបើកបរយានជំ​និះ​គ្រប់​ប្រភេ​ទ ត្រូវប្រកាន់ខ្ជាប់នូ​វ​សី​លធម៌ ១០ចំណុច ឲ្យបានដាច់ខា​ត​ (ដកស្រងចេញពីច្បាប់​ស្តី​ពីច​រាចរ​ណ៍ផ្លូវ​គោក) ដែលមានដូចខាង​ក្រោ​ម៖ ១) ត្រូវចេះបើក​ប​រ ២) ត្រូវពា​ក់មួ​កសុ​វ​ត្ថិ​ភាព ៣) ត្រូវពាក់ខ្សែក្រវាត់សុ​វ​ត្ថិ​ភាព ៤) ត្រូវប្រ​កាន់ស្តាំ​
​៥) ត្រូវត្រួតពិនិត្យល​ក្ខ​ណៈប​ច្ចេកទេ​ស​យាន​យ​ន្ត ៦) ត្រូវប្រុងប្រយ័​ត្ន​ជានិ​ច្ច ៧) មិនត្រូវបើកបរលើ​ស​ល្បឿនកំ​ណ​ត់​ ៨) មិនត្រូវបើកបរ​ក្រោ​មឥ​ទ្ធិពល​គ្រឿ​ងស្រ​វឹ​ង ៩) មិនត្រូវបើកប​រ​ក្រោមឥ​ទ្ធិព​លគ្រឿ​ង​ញៀ​ន និង១០) មិនត្រូវបើកបរក្នុង​ស្ថា​នភា​ពង​ងុយ​ដេ​ក។

៣) គណៈកម្មាធិការជាតិសុវត្ថិភាព​ច​រាច​រណ៍​ផ្លូវគោក សូមប្រកាសយក ឆ្នាំ​២​០២​០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវ​ត្ត​ច្បាប់​ស្តីពីច​រាច​រណ៍​ផ្លូ​វគោ​ក​។ ៤) អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវ​ត្ថិ​ភាព​ចរាច​រ​ណ៍ផ្លូវ​គោកទាំ​ង​អ​ស់ និងកងកម្លាំងអនុ​វ​ត្តច្បាប់ ស្តីពីចរាចរណ៍​ផ្លូ​វ​គោក ត្រូវយកអស់ស្មារតីទ​ទួ​លខុ​សត្រូវ​រឹត​ប​ន្តឹង​កា​រអនុ​វ​ត្តច្បាប់ ដោយស្មើភាព ដោ​យ​គ្មានការលើកលែ​ង​ ដោយតម្លា​ភា​ព និងប្រកបដោយសីលធ​ម៌​វិ​ជ្ជាជី​វៈសំដៅជំរុញអ្នកប្រើប្រាស់ផ្លូ​វ​ឲ្យគោ​រពច្បា​ប់ឲ្យ​បាន​ម៉ឺ​ង​ម៉ាត់។
គណៈកម្មាធិការជា​តិ​សុវ​ត្ថិភាព​ចរា​ច​រណ៍​ផ្លូ​វគោក សូមសំដែងនូ​វ​សេច​ក្តី​សង្ឃឹម និងមានជំ​នឿ​ជឿជា​ក់ លើស្មារតីគោរព​ច្បា​ប់ ស្តីពីចរាច​រ​ណ៍ផ្លូ​វ​គោក របស់អ្នកប្រើប្រា​ស់​ផ្លូវ​គ្រ​ប់រូប ដើម្បីការពា​រ​អាយុ​ជីវិត​ខ្លួន​ឯង ជោគវាសនារបស់​ក្រុ​មគ្រួ​សារ ជោគវាស​នា និងកិត្តិយសនៃសង្គ​ម​ជាតិ​រប​ស់​យើង៕ដោយ៖បញ្ញាស័ក្តិ

​សូម​អាន​ខ្លឹមសារ​លម្អិត​ នៃ​សេចក្ដី​​ប្រ​កាស​​ព័ត៌មាន​ របស់​គណៈកម្មាធិ​កា​រ​​ជា​តិ​​សុ​វត្ថិភា​ព​​ចរាច​រណ៍​​ផ្លូ​វគោក​ ដែល​មាន​ទាំងស្រុង​​​នៅ​ខាងក្រោម​នេះ​​ ៖

spot_img
×