Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តូរឈ្មោះក្រ​សួ​ង ឧស្សាហកម្ម និងសិប្បកម្ម ទៅជា ក្រសួងឧស្សាហ​ក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ ​និង​នវា​នុវត្តន៍

spot_img

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី បា​នបញ្ជាក់ថា រាជរដ្ឋាភិបាលក​ម្ពុ​ជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង​ ​ឧស្សាហ​កម្ម ​និងសិ​ប្ប​កម្ម ទៅជា ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។



​លោកខូយ ឃុនហ៊ួរ រដ្ឋលេខាធិការនៃទី​ស្តី​ការ​គណៈរ​ដ្ឋមន្រ្តី បានបញ្ជាក់ថា ការឯកភាព បានធ្វើឡើង​ប​ន្ទាប់​ពីមាន​សំណើ​របស់​លោក​ទេសរ​ដ្ឋ​មន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រ​សួ​ងឧ​ស្សា​ហកម្ម និងសិប្បកម្ម ។

យោងតាមលិខិត​រ​បស់​ទីស្តីការ​គ​ណៈរដ្ឋមន្ត្រី ផ្ញើជូនលោកទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ករ​ណីសំណើសុំគោលការណ៍អនុញ្ញា​ត​ដ៏៏ខ្ព​ង់ខ្ព​ស់ ធ្វើការកែសម្រួល និងប្តូរឈ្មោះក្រសួង ឧស្សា​ហ​កម្ម​ និងសិប្បកម្ម ទៅជា ក្រសួងឧស្សាហកម្ម វិ​ទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និ​ង​យោង​តាមចំណារដ៏ខ្ពង់ខ្ពស់បំ​ផុ​ត របស់សម្តេចអគ្គម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក​ម្ពុ​ជា ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២​០​២០។

ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់ព្រ​ម​ជាគោ​លកា​រណ៍ ឱ្យប្តូរឈ្មោះក្រសួងហើយនោះ រា​ជ​រដ្ឋាភិបាល ក៏យល់ព្រមឱ្យធ្វើវិ​សោ​ធន​កម្ម​ច្បាប់ទាំ​ង​ឡាយ និងឯកសារគតិយុ​ត្ត​ផ្សេ​ងៗ ដែលមានការពាក់ព័ន្ធ​ដ​ល់រ​ចនាស​ម្ព័​ន្ធ និងការប្រព្រឹត្តទៅនៃក្រ​សួ​ងដែ​លប្តូ​រ​ឈ្មោះ​ថ្មី។ ឱ្យបង្កើតអង្គភាពថ្មីពី​​រទៀត គឺអគ្គនាយកដ្ឋានវិ​ទ្យា​សា​ស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិ​ទ្យា​ស្ថា​នជា​តិវិ​ទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនា​យ​ក​ដ្ឋាន។ ការបង្កើតអង្គភាពទាំ​ង​ពី​រ​នេះ គឺពុំមានការត​ម្រូ​វ​ឱ្យ​បន្ថែម នូវក្របខ័ណ្ឌរ​ដ្ឋ​នោះ​ទេ ពោលគឺប្រើប្រាស់ក្របខ័ណ្ឌទាំងឡា​យ​ដែ​លកំ​ពុ​ងមាន ហើយពាក់ព័ន្ធ​ដ​ល់កា​រងា​រ​វិទ្យា​សា​ស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឱ្យមានកិច្ចប្រជុំអន្ត​រ​ក្រ​សួ​ង ជាមួយបណ្តាក្រសួ​ង​ពាក់​ព័ន្ធ​ជុំវិ​ញការ​រៀ​បចំ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីរចនាសម្ព័ន្ធ អង្គការលេខ និ​ង​ការប្រ​ព្រឹ​ត្តទៅរ​បស់​ក្រ​សួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដាក់ឆ្លងគណៈរដ្ឋ​ម​ន្ត្រី​។ ​ឱ្យបើ​កទូលា​យឱ្យ​មានឥ​ស្សរ​ជ​នសំ​ខាន់ៗ បញ្ញវន្ត ដែលមានសញ្ញាបត្រ​​​ផ្នែ​​កវិទ្យា​សា​ស្ត្រ និងបច្ចេកវិទ្យា ​ក៏ដូចជាគំនិតផ្តួចផ្តើ​ម​ទាំង​ឡាយ ដែលមានលក្ខណៈនវា​នុ​វត្តន៍ និងមន្ត្រីផ្នែកបច្ចេក​ទេ​ស និងវិទ្យាសាស្ត្រ ​​ចូលមកបម្រើកា​រ​ ឬផ្ទេរក្រប​ខ័ណ្ឌមន្ត្រីមានបំណងស្ម័​គ្រ​ចិ​ត្ត ពីបណ្តាក្រសួ​ង​នានា ដែលពាក់ព័ន្ធការងា​រ​វិ​ទ្យាសា​ស្ត្រ​ បច្ចេកវិទ្យា មកបម្រើការងារក្នុងអ​ង្គ​ភាព​ថ្មី​ទាំងពី​រ ដែលនឹងត្រូវបង្កើ​ត​ឡើ​ងនេះ។ ឱ្យផ្តល់ការងារយកចិត្ត​ទុ​ក​ដា​ក់ គាំទ្រ និងបង្កលទ្ធភាពទៅតា​ម​សភា​ពជា​ក់​ស្តែង នៃតម្រូវការរ​ប​ស់​អង្គ​ភាព​ទាំង​ពីរ​ថ្មី នៃក្រសួងឧស្សាហក​ម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ​វ​ត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធ​ទាំ​ងឡា​យ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវ​លើ​វិទ្យា​សា​ស្ត្រ ​បច្ចេកវិទ្យា និងរបកគំ​ហើ​ញ​ផ្សេ​ងៗ​ (នវានុវត្តន៍) របស់កម្ពុជា ឱ្យទទួលបានប្រសិ​ទ្ធ​ភាព និងទូលំទូលាយក្នុ​ង​ប្រយោ​ជន៍​ជំរុញ​ឱ្យវិ​ស័​យវិទ្យា​សាស្ត្រ​ មានការរីកច​ម្រើ​ន និងផ្ទេរបច្ចេកវិទ្យាស្របតា​ម​បរិ​បថ នៃបដិវត្តន៍ឧស្សាហ​ក​ម្មជំ​នា​ន់ទី៤.០។ ឱ្យក្រសួងឧ​ស្សា​ហ​កម្ម និងសិប្បកម្ម ត្រូវរៀបចំតាក់តែងសេច​ក្តី​ព្រាង​ច្បាប់​ឆ្ល​ង​រដ្ឋសភា និងព្រឹទ្ធសភា និងសេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពីកា​ររៀ​បចំ និងការប្រព្រឹត្តទៅនៃក្រសួង​ឧ​ស្សាហ​ក​ម្ម វិទ្យាសាស្ត្រ បច្ចេក​វិ​ទ្យា​ និងនវានុ​វ​ត្ត​​ន៍ផងដែរ។ ក្រោយពេលរៀបចំរួចរា​ល់​ ត្រូវដាក់ឆ្លងគណៈរដ្ឋ​ម​ន្ត្រីទាំ​ងពីរ​តែ​ម្ត​ង។

សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយ​មា​នឈ្មោះ​ថា​ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ​លុះ​នៅអាណ​ត្តិទី៥ រាជរដ្ឋាភិបាលស​ម្រេ​ច​បង្កើត​ក្រសួ​ងថ្មី​មួយ​ទៀត​ឈ្មោះ​ថា ក្រសួង រ៉ែ និងថាមពល ដូច្នេះ​ក្រ​សួង ឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានប្តូរឈ្មោះទៅជាក្រសួ​ង​ ឧស្សាហកម្ម និងសិប្បកម្ម ហើយនៅដំណាក់កាលចុងក្រោយត្រូវប្តូរឈ្មោះម្តងទៀតជា ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ដោយ៖កូឡាប

spot_img
×