Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលឆ្នាំចិន ស្រវឹងខ្មែរ ទំនាស់ពាក្បសំដី ពេលផឹកស៊ី កាប់គ្នា ភាគីម្ខាងរបួសដេរ៣០ថ្នេរ ភាគីដៃដល់រត់បាត់

spot_img

កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ​ បានឲ្យដឹងថា មានករណី ហិង្សាដោ​យចេ​តនា ក្នុងករណីទំនាស់ពាក់សម្តីពេ​ល​ផឹកស៊ី ចូលឆ្នាំចិន បណ្ដាលឲ្យ​ភាគីបុរសម្នាក់ រងរ​បួស​ជាទ​ម្ងន់ដេ​រ៣​០ថ្នេ​រ ហើយភាគីបុរសដៃដល់រត់​គេ​ចខ្លួ​នបា​ត់។

លោកអធិការស្រុកកៀន​ស្វាយ បានឲ្យដឹងទៀតថា ករណីនេះកើតឡើងកាលពីម៉ោងជាង​៩​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០​២០​នេះ នៅចំណុចភូមិពពាលខែ២​ ​ឃុំដីឥ​ដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។ លោកអធិការ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត សុជាតិ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅភូមិពពាល​ខែ​២ ឃុំដីឥ​ដ្ឋ ស្រុកកៀ​ន​ស្វាយ ខេត្តក​ណ្តា​ល មុខរបរ​កម្មករ រងរបួសត្រង់ខ្ន​ង​ចំហៀងខា​ងឆ្វេ​ង​១កន្លែង ដេរចំ​នួន​៣​០ថ្នេរ ត្រង់កែងដៃខាងឆ្វេងចំ​នួ​ន២កន្លែង។
ចំណែកជនសង្ស័យ ឈ្មោះ សេង រ៉ានី ហៅ​គ្នី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពា​ល​ខែ២ ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរមិនពិ​ត​ប្រា​កដ គេចខ្លួន។
លោកព្រុំ សំណាង បាននិយាយរៀបរាប់​ថា នៅថ្ងៃខែឆ្នាំកើតហេតុខា​ងលើនោះ ជនសង្ស័យកំពង់អង្គុ​យ​ផឹក​ស្រា ជាមួយឈ្មោះដា វុ​ទ្ធី​ ភេទប្រុស អាយុ​២២ឆ្នាំ ជាបងប្អូនបង្កើតរួមនិងមិត្តភក្តិប្រុសស្រី​ជាច្រើ​ននាក់​ទៀត នៅលើគ្រែខាងមុខផ្ទះ​រ​បស់​ខ្លួន ។ ហើយពេ​លកំពុងផឹកស្រានោះ ជនសង្ស័យបានឈ្លោះប្រកែកគ្នា​ដោ​យពា​ក្យសម្តី ខ្លាំងៗ ហើយក៏បាន​ប្រតាយ​ប្រត​បគ្នាទៅ​វិញទៅមក ជាមួយឈ្មោះ ដា វទ្ធី (ជាបងប្អូន) ភ្លាមនោះជនរង​គ្រោះដែលត្រូវ​ជាប​ងជីដូនមួយសា​ច់ថ្លៃជាមួយ​ជន​សង្ស័យ មានផ្ទះនៅជិតខា​ង​គ្នា បានទៅជួយឃា​ត់ ស្រាប់តែជនស​ង្ស័យបា​នយ​កកាំបិ​តដងវែងមួយ កាប់សំពង​ទៅលើ​ជន​រងគ្រោះ ដោយគ្មានញ​ញើតដៃ ត្រូវចំនួន៣កាំ​បិត ចំត្រង់ខ្នង​នឹងកែងដៃ​ខាងឆ្វេង បណ្តាលឲ្យរង​របួសជា​ទ​ម្ងន់ ហើយក្រោយពីកាប់រួចជ​ន​សង្ស័​យបា​នរ​ត់គេច​ខ្លួនបា​ត់ ដោយកាន់ទាំងកាំបិ​ត​ទៅជាមួ​យ។
ចំពោះជនរងគ្រោះ ត្រូវ​បានក្រុមគ្រួសា​រ​ដឹក​យក​ទៅ ព្យាបាលនៅមន្ទីរពេ​ទ្យភ្នំ​ពេញ។​
ក្រោយពីទទួល​បា​នពាក្យ​ប​ណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បា​លដី​ឥដ្ឋ បានចុះដល់ចំណុ​ច​កើត​ហេ​តុ ដើម្បីពិនិត្យកន្លែងកើ​ត​ហេតុ​ និងបន្ត​នីតិវិធីស្រាវជ្រាវចាប់ជនដៃដល់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×