Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វិទ្យាល័យ បន្ទាយឆ្មារ ជាង​៣០​នាក់​ដួលសន្លប់

spot_img

​បន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា សិស្សានុសិស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​នៅ​វិទ្យាល័យ បន្ទាយឆ្មារ បាន​ដួលសន្លប់ ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍ ដួលសន្លប់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​បន្ទាយឆ្មារ ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

​បើតាម​ការ​របាយការណ៍​ពី​នគរបាល​ថ្មពួក​បាន ឲ្យ​ដឹងថា​មាន​ករណី​សិស្សានុសិស្ស ប្រុស​- ស្រី ជាច្រើន​នាក់​មាន អា​ការៈពុល ក្អួតចង្អោរ វិលមុខ និង​អស់កម្លាំង ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព បន្ទាយឆ្មារ ដោយ​ក្នុងនោះ​មាន​សិស្ស មាន​១​សិស្ស​ម្នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក ។ រហូតមកទល់​ពេលនេះ គឺ​បាន​ធូរស្រាល​ជា​បណ្ដើរ​ហើយ​។​

​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ៖ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ ខែមករា មាន​សិ​ស្សា​នុ​ស្សិ​សិស្ស​ចំនួន​៣៥​នាក់ ក្នុងនោះ​មាន សិស្ស​ប្រុស​៧​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅពេលនោះ​លោកគ្រូ អ្នកគ្រូ​បាន​ជួយ​ធ្វើ​ចលនា ក៏​ស្រាប់តែ​ដួលសន្លប់​ជា​បន្តបន្ទាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង ។ រហូតមកដល់​រសៀល​ថ្ងៃទី​២៥ ខែមករា នេះ សិស្សានុសិស្ស ដែល​បាន​ដួលសន្លប់​មាន​អាកា​រៈ​ធូ​ស្រាល​វិញ​ហើយ​។ ជាមួយគ្នា​នោះ លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក ក៏បាន​ធ្វើការ​សំណូមពរ នឹង​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវ​ប្រកាន់​ភ្ជាប់​នូ​វិធានការ​អនាម័យ តាមរយៈ ការហូប​ស្អាត ផឹ​ត​ស្អាត ពិសេស​មិនត្រូវ​ញាំ​ចំណី​អារ​ហារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​លោកគ្រូ ទិន វណ្ណៈ ជា​នាយករង​វិទ្យាល័យ បន្ទាយឆ្មារ បាន​ប្រាប់​ឲ្យ​ដឹងថា ៖ សិស្សានុសិស្ស​ដែលមាន​អាកា​រៈ ដួលសន្លប់​រហូតមក​ដល់​ម៉ោង​៣ រសៀល​នេះ បាន​ឲ្យ​ដឹងថា មាន​អាកាៈ​ធូរស្បើយ និង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ហើយ ហើយ​សល់​៥​នាក់​ក្រុមគ្រូពេទ្យ​កុំ​ធ្វើការ​តាមដាន ដែល​នឹង​ត្រឡប់ទៅផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​នាយរង​វិទ្យាល័យ បញ្ជាក់ថា ៖ ដំបូង​ឡើយ​សិស្សានុសិស្ស​បាន​ហូប​ចំណីអាហារ មាន បាយ មី​ជាដើម នៅវេលា​ម៉ោងជាង​៩ ស្រាប់​តែមាន​អាកា​រៈ​ក្អួត ចង្អោរ ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តង ៕​ដោយ​៖​កូ​ឡាប​

spot_img
×