Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់ ស្លាប់ លេង​ដុត​ផាវ​គ្រាប់បែក ថ្ងៃ​ចូលឆ្នាំ​ចិន​ផ្ទុះ​ត្រូវ​បែក​គ្រាប់ភ្នែក​

spot_img

​កណ្តាល​៖ មាន​ករណី​ក្មេងប្រុស​ម្នាក់​លេង​ដុត​ផាវ​គ្រាប់បែក​បណ្ដាល ឲ្យ​ផ្ទុះ ត្រូវចំ​គ្រាប់ភ្នែក​បែកខ្ទេច​ស្លាប់ ។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច ចុះទៅ​ដល់ទី​តាំង​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​ប្រគល់​សព ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ស្ថិតក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​ក​ណ្ដ​ល ។​

​ជនរងគ្រោះ​ឈ្មោះ ដា​រ៉ូ អាយុ​៩​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​។ នៅ មុន​កើតហេតុ ក្មេងប្រុស​រូបនេះ បាន​ទៅ​ទិញ​ផាវ​គ្រាប់ បែក ពី​កន្លែង​លក់​ចាប់ហួយ​មួយកន្លែង​មកលេង ស្រាប់តែ​ផ្ទុះ ត្រូវ ភ្នែក បណ្តាល​ឲ្យ បែក​គ្រាប់ ភ្នែក ទាំងសងខាង ហើយ​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ តែ​អ្វីៗ​ហួសពេល​អស់ហើយ​។​

​យោងសេចក្ដី​ណែនាំ​លេខ​០០១ ចុះ​ថ្ងៃទី ១៦ ខែមករា​ឆ្នាំ ២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​:​សុវត្ថិភាព​សង្គម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម កូរ៉េ បាន​​ហាម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​នានា កុំ​យកមក​លក់​នូវ​(​ផាវ​ផ្ទុះ​)​នាឱកាស​បុណ្យ​ខាង​លេ​ី ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×