Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនកំលោះ និង​ក្រុមគ្រួសារ ជួល​រថយន្ត​ទៅ​ស្ដីដណ្ដឹង​កូន​គេ នៅ​ខេត្តតាកែវ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​បុក​ម៉ូតូ​​និង​រថយន្ត ស្លាប់​កូនកំលោះ​

spot_img

​កំពង់ស្ពឺ​៖ កូនកំលោះ​ម្នាក់ ព្រមទាំង​ក្រុមគ្រួសារ បាន​ជួល​រថយន្ត​មួយគ្រឿង ជិះ​ទៅ​ស្តីដណ្តឹង​កូនក្រមុំ​គេ​នៅ​ខេត្តតាកែវ ហើយក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​កូនកំលោះ​បាន​បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ រវាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយគ្រឿង​បុក​រះ​ម៉ូតូ​៣​គ្រឿង ហើយ​បើក​រត់គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ ២១ -២២ ស្ថិតនៅ មុខ​សាលាបឋមសិក្សា​ស្រង់ ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​កូនកំលោះ ព្រមទាំង​ក្រុមគ្រួសារ ទៅ​ស្តីដណ្តឹង​កូនក្រមុំ​គេ​នៅ​ខេត្តតាកែវ ហើយក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​កូនកំលោះ​បាន​បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ និង​អ្នកដំណើរ​ផ្សេងទៀត​រងរបួស​ធ្ងន់​-​ស្រាល​ជាច្រើន​នាក់ ។​
​កូនកំលោះ​មានឈ្មោះ វុត្ថា មាន​ទីលំនៅ ភូមិ​អំពិល​ផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ បើតាម​ប្រភពពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក TACOMA មួយគ្រឿង ជិះ​គ្នា​៩​នាក់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ទៅ​ដណ្តឹងប្រពន្ធ នៅឯ​ខេត្តតាកែវ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​៣​គ្រឿង ហើយ​ភ្លាមៗ​នោះដែរ រថយន្ត​បង្ក​មិនបាន​ឈប់​នោះទេ គឺ​បាន​បន្ត​ទៅមុខ ដើម្បី​បើក​រត់គេចខ្លួន ស្រាប់តែ ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា​ពីក្រោយ បណ្ដាល​ឲ្យ​រថយន្ត​បង្ក​បែក​កង់​ធ្លាក់​ផ្លូវ ទៅបុក​របង​សាលារៀន​ស្រង់ បណ្ដាល​ឲ្យ​កូនកំលោះ ដដែល​អង្គុយ​ជិត​តៃកុង​រថយន្ត​បាន​ស្លាប់​ភា្ល​មៗ​តែម្តង​។ បើតាម​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ម៉ាក TACOMA នោះ ទើបតែ​ទិញ​ហើយ​ត្រូវ​កូនកំលោះ​ជួល​រថយន្ត​នោះ ឱ្យ​ដឹក​ទៅ​ស្តីដណ្តឹង​កូន​គេ​នៅ​ខេត្តតាកែវ តែ​ជួប​អកុសល​បែបនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×