Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យើង​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (Corona)

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ទន្ទឹមនឹង​បងប្អូន​ជនរួមជាតិ​កំពុង​សប្បាយរីករាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន សូម​បងប្អូន​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម​ថ្មី​ដែលមាន​ឈ្មោះថា កូ​រ៉ូ​ណា (Corona) ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន ហើយ​ពេលនេះ​បាន​មកដល់​ប្រទេស​មួយចំនួន​ដូចជា អាមេរិក​, អូស្ត្រាលី​, កាណាដា​, បារាំង​, នេ​ប៉ាល់​, ជប៉ុន​, សិង្ហបូរី​, កូរ៉េខាងត្បូង​, តៃវ៉ាន់​, ថៃ​, វៀតណាម និង​ម៉ា​ឡេ​ស៊ី។

​អាការៈរោគ​គឺមាន ផ្តាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល ក្តៅខ្លួន​ខុសប្លែក​ខុសពី​ធម្មតា​។ បងប្អូន​អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ និង​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ​អោយបាន​ញឹកញាប់​។ កុំ​នៅក្បែរ​អ្នក​ដែលមាន​អាការៈរោគ​ខាងលើ និង​កុំ​នៅ​ជិត​សត្វ​ពាហា​នៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ ត្រូវ​ញាំ​ម្ហូបអាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់ពេលវេលា​។

​មកទល់ពេលនេះ វីរុស Corona មិនទាន់​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​ទេ​។ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​បំពាក់​ម៉ាស៊ីន​ស្គែ​ន (Scan) រក​មេរោគ ប្រចាំការ ២៤​ម៉ោង ដើម្បី​ស្កែ​ន​គ្រប់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ជាពិសេស​ក្នុងពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស និង​ក្នុងប្រទេស​ដែល​កំពុងមាន​មេរោគ​កូ​រ៉ូ​ណា​ឆ្លង ។ ប្រសិនបើ​បងប្អូន​សង្ស័យថា​មាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា នេះ សូម​ទាក់ទង​មក​គ្រូពេទ្យ​ដែល​នៅ​ជិត​កន្លែង​ជាបន្ទាន់ ឬ​មកកាន់​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​មក​លេខ 115 ជាបន្ទាន់​។

​ទន្ទឹមនឹងនេះ សូម​ក្រសួង មន្ទីរ និង​ស្ថាប័ន ពាក់​ព័​ន្ឋ​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ហើយ​លេខ​ទូរ​ស័​ព្វ​ដែល​បានដាក់​អោយប្រើ​ប្រាស់​ជា​សាធារណៈ​ត្រូវមាន​អ្នកប្រចាំការ​ទទួល​ពេល​ខ​ល​ចូល​៕ ដោយ​៖​កូ​ឡាប​

spot_img
×