Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគ​រា​ត​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រាវជ្រាវ​បង្ក្រាបបាន ១១ នាក់ ដកហូត​សម្ភារៈ​របស់​ជនរងគ្រោះ​ម៉ូតូ ០៦​គ្រឿង​

spot_img

​កំពង់ស្ពឺ ÷ ក្រុមចោរប្លន់​ម៉ូតូ ឆ្លងដែន​អស់លក្ខណ៍ ត្រូវបាន​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​សមត្ថកិច្ច​​ពាក់ព័ន្ធ បេ​ី​ក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃទី​២៣ មករា ២០២០​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក នៅ​ផ្លូវលំ ភូមិ​ក្បា ល​អូ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ ចោរប្លន់​ម៉ូតូ មាន​គ្នា ០៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ឈ្មោះ ឡូញ លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ឃុំ​កេី​ត​ហេតុ មុខរបរ កសិករ​។

​ដោយបាន​ការចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​លោកនាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ លោក វុី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ការបញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រុក​ឧដុង្គ ម្ចាស់​ករណី នគរបាល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ស្រាវជ្រាវរ​ហូត​កំណត់​បាន​មុខសញ្ញា​ក្រុមចោរប្លន់​និង​ខ្សែរយៈ​បណ្ដាញ​ក្រុម​ដង្កូវសង្គម ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ១១​នាក់ មេខ្លោង និង​អ្នកសមគំនិត ដកហូត​បាន​ម៉ូតូ​៦​គ្រឿង រក​ឃេី​ញ​ម្ចាស់ (​ជនរងគ្រោះ ម៉ូតូ ០៣ គ្រឿង​)​។

ជនល្មើស បង្ក្រាប​ថៃ្ង​ដំបូង ចំនួន ៥​នាក់ ៖ ១.​ឈ្មោះ​ស៊ុន សុវណ្ណារ៉ា ហៅ​ឃីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ កំពង់ឆ្នាំង​។ ២.​ឈ្មោះ សេង សុភ​ក្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ខ្យា​ង ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ កំពង់ឆ្នាំង ។ ៣.​ឈ្មោះ សុង វ៉ាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិគ​ន្ថំ ឃុំ​វាល​ពន់ ស្រុក​ថ្ពង កំពង់ស្ពឺ ។ ៤.​ឈ្មោះ សុខ សំ​ជុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង ។ ៥.​ឈ្មោះ ម៉ាន់ ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង ។ ដកហូត​ម៉ូតូ​ចំនួន ៤​គ្រឿង ដាវ​១​ដើម ទូរស័ព្ទដៃ​៣​គ្រឿង​និង​ម្សៅ​ក្រាម​សង្ស័យ​គ្រឿងញៀន ៣​កញ្ចប់ ។​︎​ម៉ូតូ​ហុងដា សេ​១២៥​ស៊េរី​២០១៩ ពណ៌​ខ្មៅ 1​គ្រឿ ង ម៉ូតូ​zoommerX ពណ៌​លឿង ១​គ្រឿង ម៉ូតូ​និ​ច ពណ៌​ស ម៉ូតូ​ហុងដា សេ​១២៥​ស៊េរី​២០១៩ ពណ៌​ខ្មៅ ១​គ្រឿង ។​

ជនល្មើស​បង្ក្រាប នៅ​ថៃ្ង​បន្ទាប់ ចំ​នួ​ន ៦​នាក់ ៖ ១.​ឈ្មោះ ម៉ាត់ គ្រី​ម ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង ។ ២.​ឈ្មោះ វ៉ាត វ៉ូ ហៅ​ធុង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ថ្មី​ខ្មែរ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ៏​យ កំពង់ឆ្នាំង ។ ៣.​ឈ្មោះ អ៊ី​ម ផល្លី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ កំពង់ឆ្នាំង ។ ៤.​ឈ្មោះ​ម៉ាច ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​+​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ កំពង់ឆ្នាំង ។ ៥.​ឈ្មោះ ម៉ាំ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ខ្មែរ​ថ្មី ឃុំ​ត្បែងខ្ពស់​ស្រុក​សាមគ្គី​មានជ័យ កំពង់ឆ្នាំង ៦.​ឈ្មោះ ថា ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ញៀប ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច (​ឃាត់​ក្នុង​រង្វង់​កិច្ចប្រតិបត្តិការ​) ។ ដកហូត ម៉ូតូ​២​គ្រឿង ម៉ូតូ ម៉ា​កនិច ពណ៌​ខ្មៅ ម៉ូតូ​ហុងដា សេ​១២៥ ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ប្លន់​កាលពី​ថៃ្ង ( 23 មករា 2020 ឈ្មោះ វ៉ាត វ៉ូ .​អ៊ី​ម ផល្លី​.​ម៉ាច ភក្ត្រា​. ម៉ាំ រស្មី ទាំង​បួន​នាក់​រួមគ្នា​ធ្វេី​សកម្មភាព​ប្លន់ ជនរងគ្រោះ​ដោយ​ស្ទាក់​វាយ​តែម្ដង )​។

​នេះ​ជា​យុទ្ធនាការ​ក្ដៅ លេី​ក​ទី​II ក្នុងអំឡុង​មួយខែ ចុង ឆ្នាំ​២០១៩ ដេី​ម​ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បង្ក្រាប​ក្រុមចោរប្លន់​(​កាំបិតផ្គាក់​)​និង​ក្រុម​ធាក់ ស្ទាក់​ប្លន់​ម៉ូតូ​តាម​ផ្លូវលំ ផ្លូវជាតិ​មួយចំនួន ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ស្ពឺ ។

​បច្ចុប្បន្ន​មុខសញ្ញា​ជា​ក្រុមចោរប្លន់ ទាំង​១១​នាក់ ត្រូវ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×