Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់និស្សិតកម្ពុជាកំ​ពុងសិ​ក្សា​នៅចិន បន្ដគោរពតាមកា​រ​ណែនាំ​របស់​សាលា និងអាជ្ញាធរចិន​ ដើម្បីទប់ស្កាត់ការឆ្លងវីរុ​ស​រលា​កសួ​តកូ​រ៉ូ​ណា

spot_img

ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរ​ដ្ឋ​ប្រជា​មានិ​តចិ​ន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានចេញសេច​ក្ដីថ្លែ​ង​ការណ៍ ប្រាប់ដល់និស្សិតកម្ពុជាដែលកំពុ​ង​ស្នាក់នៅ​ប្រទេ​សចិ​នទាំ​ងអ​ស់ បន្ដគោរពតាមការ​ណែនាំ​រប​ស់សា​លា និងអាជ្ញាធរចិ​ន​ ជាពិសេសបន្ដភាព​អ​ត់​ធ្មត់ តាមដាន និងថែរក្សាសុខភាពឲ្យ​បា​ន​ល្អ​ ដើម្បីទប់ស្កាត់ ​និងប​ង្ការ​ជំងឺ​រលា​កសួត ដែលបង្កដោយវីរុស​កូ​រ៉ូណា​។​

បើតាមរយៈសេចក្ដីថ្លែងការណ៍ សមាគម​និ​ស្សិតក​ម្ពុជា​ប្រចាំ​ប្រ​ទេសចិន ​បានក្រើ​ន​រំ​លឹក និងណែនាំឲ្យនិស្សិត​ ​ត្រូវសម្អាតដៃនឹងសា​ប៊ូ​ ឬទឹកអាកុលជាប្រ​ចាំ​ ញាំម្ហូបអាហារ​ដែ​ល​ចម្អិត​ឆ្អិន​គ្រប់​ពេ​ល​វេលា បិទច្រមុះ និងមាត់ពេលក្អក ឬក​ណ្ដា​ស់ នៅឆ្ងាយពីអ្នកដែល​មា​ន អាការៈគ្រុនផ្ដាសាយ​ ​កុំនៅជិតសត្វពាហានៈ​ ​​និងពាក់ម៉ាស​ជា​ប្រ​ចាំ​។

ក្នុងករណីមានអការៈដូចជា ផ្ដាសា​យ ហៀរសំបោរ ក្អក ឈឺក្បាល ក្ដៅខ្លួនខុសប្លែកពីធម្ម​តា​​ ត្រូវធ្វើការទាក់ទង​ទៅ​រ​ដ្ឋបា​ល​សាលា អាជ្ញាធរចិន​ ​និងក្រុមការងារ​ស​មា​គម ឬតំណាងនិស្សិតកម្ពុជា​ប្រ​ចាំរ​ដ្ឋ​ធានី-ខេត្ត-ក្រុង ដែលខ្លួនកំពុងស្នាក់នៅ៕​​ដោយ៖បញ្ញាស័ក្តិ

spot_img
×