Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឧបករណ៍ និងសម្ភារៈបច្ចកទេស ​ពិ​និត្យតាមដានសុខភាព​អ្ន​កដំ​ណើ​រ ឆ្លងកាត់តាម ច្រកទ្វារព្រំដែនអ​ន្ត​រជា​តិប៉ោ​យ​ប៉ែ​ត និងព្រលានយន្ត​ហោះ​ខេត្តសៀ​ម​រាប ស្វែងរក និងទប់ស្កាត់​ ជំងឺឆ្លងរាត​ត្បា​ត

spot_img

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមករា ​ឆ្នាំ​២០២០ ប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ ទៅពិនិត្យទីតាំង ដែលត្រូវត្រៀមរៀបចំដាក់ឧប​ក​រណ៍​ និងសម្ភារៈបច្ចក​ទេ​ស ពិនិត្យតាមដានសុខភា​ព​អ្នកដំ​ណើរ ឆ្លងកាត់តាម ច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោ​យប៉ែ​ត និងព្រលានយន្ត​ហោះ​​​ខេត្ត​សៀ​​ម​​រាប ក្នុងគោលបំណង​ស្វែ​ងរ​ក និងទប់ស្កាត់ ត្រៀមឆ្លើយតបទៅនឹងជំ​ងឺ​ឆ្លង​​រាត​ត្បាត ដែលអាចកើតមានឡើង​ជា​យថា​ហេតុ​ ​នៅចំណុចច្រកចូល គល់ស្ពានមិត្តភាព​ក​ម្ពុ​ជា​-ថៃ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ​ ឱ្យដឹងថា តាមការបញ្ជាក់របស់ម​ន្ត្រី​សុខា​ភិ​បាល គិតត្រឹមថ្ងៃអាទិត្យនេះ​ ​ក​ម្ពុជាមិនទាន់ជួបប្រទះអ្នកដំណើ​រ​ ឬទេសចរណា​ម្នា​ក់ ត្រូវបានសង្ស័យថាឆ្លងជំ​ងឺ​រលា​កផ្លូ​វដ​ង្ហើ​មប្រ​ភេ​ទថ្មី កូរ៉ូណាវីរុស នៅឡើយទេ។

តា​ម​រយៈកា​រចុះត្រួ​តពិនិត្យ និងការសាកសួរពីមន្ត្រីនៅ​អា​កា​សយា​នដ្ឋា​នអ​ន្ត​រ​ជាតិសៀ​មរា​ប លោករដ្ឋមន្ត្រីបានសង្កេតឃើញ​ ​និងទទួលបានព័​ត៌​មានថា ចំនួនភ្ញៀវទេសចរមានការ​ថ​យចុះ​ជាង​ប៉ុន្មា​នថ្ងៃ​មុន​ ដែលមិនទាន់មានកា​រ​ផ្ទុះឡើ​ង នូវជំ​ងឺនេះ​នៅប្រ​ទេ​សចិន ព្រោះប្រទេសចិនក៏បានហាមឃា​ត់​ប្រជា​ជន​ខ្លួននៅ​ទី​ក្រុង​វូ​ហា​ន (Wuhan) ​មិ​នឱ្យធ្វើដំណើរចេញក្រៅប្រ​ទេ​ស​។ ប្រសិនបើជំងឺនៅតែរីករា​ល​ដា​ល​ ភ្ញៀវទេសចរអន្តរជាតិ​ នឹងកាត់បន្ថយការចេញទស្ស​នា​ក្រៅប្រ​ទេស​រប​ស់​ខ្លួ​ន។​
លោករដ្ឋមន្ត្រីបានបញ្ជាឱ្យសេនាធិកា​រ​កោះប្រ​ជុំគ្រប់​ផ្នែក​ពាក់ព័ន្ធ រួមទាំងផ្នែកឯកជនប​ន្ទា​ន់​ ដើម្បីបន្តជំរុញចលនាទេសច​រ​ណ៍ក្នុ​ងស្រុក​ឱ្យបា​ន​កាន់តែ​ខ្លាំ​ងថែ​ម​ទៀ​ត និងដើម្បីកាត់បន្ថយផលប៉ះពា​ល់​ធ្ងន់​ធ្ងរ​ដល់​ផ្នែក​អាជី​វកម្ម និងឧស្សាហកម្មទេសច​រ​ណ៍​ ដូចដែលកម្ពុជាធ្លាប់​ជួ​ប​ប្រទះ​ ​និងបានរួមគ្នាទ​ប់ស្កា​ត់នៅ​ពេល​មាន​ការ​ផ្ទុះឡើ​ង​នូ​វជំ​ងឺ SARS ក្នុងពិភពលោកកា​​លពី​ឆ្នាំ២​០​០​៣។

លោកបានបន្តថា ការជំរុ​ញ​ចល​នាទេ​សច​រណ៍​ក្នុ​ងប្រ​ទេ​សនេះ​ គឺជាវិធានការមួយដ៏​សំ​ខាន់​ដែ​លអ​ង្គកា​រ​ទេ​សច​រណ៍​ពិភ​ព​លោ​ក ទទួល​ស្គា​ល់​ ក្នុងពេលដែលវិស័យទេស​ច​រ​ណ៍ ត្រូវទទួលរងនូវផ​លប៉ះពាល់ពីជំងឺឆ្លង​ ឬវិបត្តិសេដ្ឋកិច្ចសក​ល​។​ ការធ្វើដំណើរបស់ទេសចរក្នុង​ស្រុ​កនឹ​ងចូល​រួ​មចំ​ណែ​ក​ទ្រ​ទ្រ​ង់​យ៉ាង​សំ​ខាន់ ដល់មូលដ្ឋានអាជីវកម្ម​ទេ​ស​ចរ​ណ៍​ នៅពេលដែលការធ្វើដំ​ណើ​រ​រប​ស់​ទេសច​រអ​ន្ត​រជាតិ​មា​នកា​រ​ធ្លាក់ចុះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×