Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តជំរុញឲ្យលោកគ្រូអ្នកគ្រូ​​គួរមា​នកា​រចុះក​ម្មសិក្សាក្រៅ​ស្រុក ឬតាមគោលដៅសាលា​គំ​រូ ដើម្បីអភិវឌ្ឍន៍​អ​ង្គភាព​រប​ស់​ខ្លួន

spot_img

តាកែវ៖ ថ្លែងក្នុងអង្គសន្និបាតមន្ទីរអ​ប់​រំយុ​វជន និងកីឡាខេត្តតាកែ​វ កាលពីចុងសប្តា​ហ៍​នេះ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែ​វ​ បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ គួរមានកម្មវិធីចុះក​ម្ម​សិក្សានូ​វក្រៅ​ស្រុក​ ឬនៅតាមគោលដៅសាលា​រៀនគំរូ ដើម្បីធ្វើការស្វែងយល់លើ​កិ​ច្ចកា​រងា​រដឹ​កនាំ និងការអភិវឌ្ឍរប​ស់​អង្គ​ភាព​គេ យកមកអនុ​វ​ត្តលើ​អង្គភា​ពរ​បស់​ខ្លួន ឲ្យមានការកែប្រែ​ និងល្អជាងមុ​ន ពីព្រោះការអភិវ​ឌ្ឍ​ន៍​ និងភាពជឿនលឿននៅ​ក្រៅ​ស្រុក​ គឺមានការអ​ភិ​វឌ្ឍ​ខ្លាំង ដច្នេះយើងមិនអាច​នូ​វដ​ដែលបា​ននោះ​ទេ។​


លោកអភិបាលរងខេត្តបា​ន​លើក​ឡើងយ៉ា​ងដូ​ច្នេះថា ប្រទេសជាតិដែលខ្លាំ​ង​ ​គឺ ជាប្រទេសដែល​ស​ម្បូរ​ទៅដោយ​ធន​ធានម​នុ​ស្សពូ​កែ ដូច្នេះដើម្បីឲ្យប្រទេសយើងខ្លាំងដូចប្រទេ​ស​ជាច្រើ​នផ្សេង​ទៀ​ត​ នៅលើសាកលលោ​ក​ លោកគ្រូអ្នក​គ្រូ​ ត្រូវតែយកចិត្តទុ​ក​ដាក់​ខ្ពស់ខិ​តខំ​ស្រាវ​ជ្រាវ​ សិក្សាបន្ថែ​ម​ រួចយកមកបង្ហា​ត់​បង្រៀ​នដ​ល់កូ​នសិ​ស្សជំ​នាន់​ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន​លើ​កិច្ច​កា​រងា​រមួ​យចំ​នួ​ន ដើម្បីជួយដល់សង្គម​ជា​តិរ​បស់​យើង​នាថ្ងៃ​អ​នាគត ឲ្យកាន់តែ​មាន​ភាពរី​កច​ម្រើន​ ។
ចុងបញ្ចប់នៃកម្មវិធីបិ​ទ​អង្គ​សន្និ​បាត របស់មន្ទីរអប់​រំ​យុវ​ជននិ​ង​កីឡា​ខេត្ត​តា​កែវ ក៏មានផ្តល់ទ​ង់​ជ័យ​លា​ភី ​ដល់សាលាគោលដៅនៅទូ​រ​ទាំ​ង​ខេត្ត និងណែនាំ​ឲ្យសាលាដែលមិនទា​ន់​ធ្វើបា​នល្អ​ ​ខិតខំប្រឹងប្រែងឡើងបន្ថែ​ម​ទៀ​ត ទទួលបានកិត្តិ​យ​សស​ម្រាប់សា​លា​របស់​ខ្លួ​ន​ ៕ដោយ៖ តាកែវ

spot_img
×