Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន ក្នុងក​រណីគ្រោះ​ថ្នាក់​ចរា​ចរណ៍

spot_img

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួ​យ រវាងរថយន្តនិងរថយន្ត បានបង្កជា​ទំ​​​នាស់ រវាង​មន្ត្រីន​គ​របាល​ខេត្ត​ក​ណ្ដាល​ម្នា​ក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី 25 ខែមករាឆ្នាំ 2020 ។

បុរសដែលបានវាយភាគី​ម្ខា​ងទៀតនោះ គេអះអាង​ថា ខ្លួនជាមន្ត្រីនគរបាលនៅ​ស្នង​ការ​ដ្ឋាន​ខេ​ត្តកណ្ដា​ល ដោយយកដុំថ្មវាយចំ​ក្បាលបុរសម្នាក់ ផ្អើលស​មត្ថកិច្ចនៅក្នុងអធិការ​ដ្ឋា​នន​គរបាលស្រុកស្អាង។

នគរបាលដែលវាយទៅលើភាគីម្ខា​ង​ទៀត ក្នុងករណីគ្រោះថ្នាក់ចរា​ច​រណ៍​នោះ ពាក់សក្តិ៣ នៃស្នងការដ្ឋាននគ​រ​បាល​ខេត្ត​កណ្ដាល​ មានឈ្មោះ ហែន លីណា ភេទប្រុស ក្នុងឧប្បត្តិហេតុ​នៃគ្រោះ​ថ្នាក់ច​រាចរ​ណ៍ដែលកើត​ឡើ​ង រួចខ្លួនជាមន្ត្រីនគរបា​ល​ វាយភាគីម្ខា​ងទៀត គឺជាប្រជាពល​រដ្ឋ ដោយមិនរកដំណោះស្រាយតា​ម​ផ្លូវ​ច្បាប់ តែយកហិ​ង្សា​ធ្វើជា​ ដំណោះស្រាយនោះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×